ក្រោយពីចម្អិនអាហារបានរួចរាល់ជាច្រើនមុខ
YoonGi JungKookនិងTaehyungក៏ជួយលើក
ចានគ្នាយកទៅរៀបនៅតុខាងក្រៅផ្ទះវីឡាតូចនោះ
ដោយសារតែបរិយាកាសនៅខាងក្រៅ ថែមទាំង
មានឆ្នេរសមុទ្រទៀតទើបTaehyungជាអ្នកស្នើរ
ឡើងឲ្យរៀបនៅទីនោះ YoonGiវិញក៏មិនប្រកែក
រីឯនាយកម្លោះJungKookរឹតតែមិនប្រកែកអ្វី
ដែរមានតែជួយរៀបតុរៀបចានថែមទៅវិញទេ។« ឯណាJimin?? » YoonGi
« គេនៅគេងនៅខាងលើ Hyungទៅហៅមក»
Taehyungលើកឆាមឹកយកមកទុកលើតុរួចងាកមុខ
ទៅប្រាប់អ្នកជាបងប្រុសក្រោយពីឃើញងាយសម្លឹង
ចុះឡើងៗ។« ឯងហ្នឹងហើយទៅដាស់មក!»YoonGi
« អនាគតប្រពន្ធរបស់Hyung អញ្ចឹងហើយ
Hyungហ្នឹងហើយទៅហៅមក»Taehyung« យើងឃ្លានហើយដើរមិនរួចទេ ឯងទៅហៅមក!»YoonGi
« ទម្លាប់អាក្រក់!!ទុកឲ្យខ្ញុំទៅក៏បាន » Taehyung
« មិនបាច់ទេ ខ្ញុំមកហើយ!» Jiminដើរចេញមក
ពីក្នុងផ្ទះទាំងសក់រញ៉េរញ៉ៃមុខហើមៗភ្នែកនៅមិនទាន់
បើកស្រួលបួលនៅឡើយ មកដាក់ខ្លួនអង្គុយជិត
YoonGiរួចស្រាប់តែទម្លាក់ក្បាលផ្អែកស្មារនាយ
ភ្លាមៗធ្វើឲ្យរាងក្រាស់ភ្ញាក់មិនស្ទើរទេ។« ងងុយគេងហ្អេ៎ស?? » YoonGi
« ហ្អឹមមម....» Jimin
« ញ៊ាំបាយសិនទៅJimin រួចហើយចាំទៅគេងវិញណា»Taehyung
« Okay » Jiminងើបក្បាលពីស្មារYoonGiវិញ
រួចចាប់ផ្ដើមទទួលទានអាហារពេលល្ងាចរបស់ពួកគេ« ហ្អឹម Taeឯងជាអ្នកធ្វើហេ៎ស?ឆ្ងាញ់ណាស់»
Jiminបើកភ្នែកធំរួចភ្លក់មួយមុខមួយម៉ាត់ហើយលើក
មេដៃដាក់Taehyungបញ្ជាក់ថាឆ្ងាញ់ពិតមែន« ពីរមុខនេះYoonGi Hyungជាអ្នកធ្វើទេ»Tae
« ពិតមែនហេ៎ស? បងចេះធ្វើម្ហូបដែរឬ?»Jimin
« មែនហើយ! គាត់ចេះច្រើនមុខណាស់ថែមទាំង
ឆ្ងាញ់ៗទៀតផង ឯងសំណាងហើយដែលបាន
រៀបការជាមួយគាត់នោះ»Taehyungឆ្លើយកាត់« បងក៏ចេះដែរ! » JungKook
« ចេះមែនហ្ហី?ម៉េចបានជាយើងមិនដឹងអញ្ចឹង?
កាលមុនឯងឆុងមីក៏យើងស៊ីមិនកើតផង»Jimin
![](https://img.wattpad.com/cover/241998472-288-k28964.jpg)