<< Restaurant >>
ពេលនេះម៉ោងជិត8ទៅហើយ JungKookនិង
Taehyungនៅអង្គុយក្នុងភោជនីយដ្ឋានទំនើបមួយ
កន្លែងរង់ចាំភ្ញៀវដែលចង់ជួបនិងពួកគេដោយផ្ទាល់
ព្រមទាំងមានគម្រោងធំជាការធ្វើរីសតមកជាមួយទៀតផងទើបJungKookក៏យល់ព្រមមកជួបដោយ
ផ្ទាល់ តែថានេះវាលើសកន្លះម៉ោងជាងទៅហើយ
នៃពេលវេលាដែលបានណាត់ទុក។« ហេតុអីក៏យូរម្ល៉េះហ្ន៎?» Taehyung
«មិនដឹងដែរ តែបើ15នាទីទៀតគេនៅតែមិនមកទៀតយើងត្រឡប់ទៅវិញទៅ!»JungKook
លើកដៃសម្លឹងមើលម៉ោងក្នុងនាឡិកាតម្លៃវាល់លាន
របស់គេទាំងមិនពេញចិត្តនេះចង់លេងសើចជាមួយ
Jeon JungKookផងហេ៎ស??« អញ្ចឹងខ្ញុំសុំទៅបន្ទប់ទឹកបន្តិចសិនណា»Tae
« ទៅៗ មើលផ្លូវឲ្យស្រួលបួលផងប្រយ័ត្នវង្វេង»
JungKookនិយាយផ្ដែផ្ដាំ Taehyungក៏ញញឹម
ដាក់នាយរួចដើរចេញទៅ។« សួស្ដីលោកJEON!! » សម្លេងបន្លឺល្វើយៗចេញ
ពីខាងក្រោយខ្នងរបស់JungKook បើកបង្ហាញឲ្យ
ឃើញប្រុសម្នាក់រូបរាងស្អាតបាត កម្ពស់សមរម្យ
កំពុងដើរចូលមករកគេទាំងញញឹមញញែម« លោកMinមែនទេ?!!» JungKook
« បាទមែនហើយ សូមទោសផងដែលធ្វើឲ្យរង់ចាំ
យូរដោយសារតែខ្ញុំរវល់ដោះស្រាយការងារនៅ
ហាងកាហ្វេបន្តិច»YoonGi« មិនអីទេ តែលោកMinមានហាងកាហ្វេដែរឬ?»
JungKookញញឹមគួរសមទៅវិញ ទោះបីជាមុននេះ
គេខឹងដែលប្រុសម្នាក់នេះមិនគោរពពេលវេលាក៏
ដោយតែបើគេមានហេតុផលទៅហើយក៏តាម
ហ្នឹងចុះ។« មានតើ ខ្ញុំបើកវាយូរហើយទើបតែពីរបីថ្ងៃនេះ
ម៉ាក់ចាប់ឲ្យមកមើលការងារសណ្ឋាគារវិញប៉ុណ្ណោះ
ទើបខ្ញុំនឹកឃើញចង់សាងសង់រីសតនៅលើកោះ
HanDong»YoonGi«អ៎បាទ!»JungKook
« Bossខ្ញុំមកវិញហើយ~~~ YoonGi Hyung?»
រាងតូចដែលទើបតែមកពីបន្ទប់ទឹកនោះស្រាប់តែ
ភ្ញាក់ផ្អើលហើយបើកភ្នែកធំៗពេលឃើញអ្នកដែលគេូ
ទុកបងប្រុសកំពុងអង្គុយស្លៀកពាក់អាវក្រាហ្សេយ៉ាង
ហំហានជាមួយBossរបស់គេ។« អាកូនខ្លា!»YoonGi
« ឈប់ៗ នេះស្គាល់គ្នាឬ?»JungKook
