ព្រឹកថ្ងៃថ្មីក៏បានមកដល់ហើយក៏ជាថ្ងៃដំបូងសម្រាប់
ការមកធ្វើការនៅលើកោះHan-Dongរបស់Jung
~KookនិងTaehyungផងដែរ។តាមពិតទៅពួកគេមិនធ្វើអ្វីច្រើននោះទេគ្រាន់តែ
នៅឈរចាំបញ្ជា និងមើលការខុសត្រូវ ប្រាប់នេះ
ប្រាប់នោះទៅកម្មករតែប៉ុណ្ណោះ ចំណែកឯYoonGi
ក៏ត្រូវបើកកាណូតជូនJiminទៅកោះតូចៗក្បែរៗ
នោះព្រោះគេជាអ្នកសុំឲ្យនាយជូនទៅ ឯនាយក៏
មិនចង់ប្រកែកច្រើនដែរមានតែបណ្ដោយតាមហ្នឹង។« បាទ អរគុណហើយណា៎ » Taehyungនិយាយ
ទៅកាន់កម្មករប្រុសម្នាក់ទាំងញញឹមរួសរាយដាក់គេ
រួចដើរមកអង្គុយជិតនាយសង្ហារដែលអង្គុយលើ
បង់តូចមួយក្បែរដើមឈើកៀនសមុទ្រ។« អូននិយាយអីគេខ្លះជាមួយគេ?»JungKookចោត
សួរទៅរាងតូចទាំងទឹកមុខមិនល្អមនុស្សកំពុងប្រច័ណ្ឌ
ហ្នឹងណា ក្រោយពីឃើញTaehyungញញឹមដាក់
អ្នកផ្សេងដែលមិនមែនជាគេនោះអី។« ខ្ញុំគ្រាន់តែនិយាយ អរគុណទៅពួកគាត់ប៉ុណ្ណឹង
មានអ្វីឬ?»Taehyung« អូនមើលមិនដឹងថាបងប្រច័ណ្ឌទេឬ?»JungKook
គំហកតិចៗទាំងមុខក្រញ៉ូវរួចងាកមុខទៅម្ខាងមើល
ក៏ដឹងមុខហ្នឹងងក់ងរចង់ឲ្យTaeលួងច្បាស់ណាស់។« Aww??នេះគ្រាន់តែប៉ុណ្ណឹងប្រច័ណ្ឌដែរឬ?»
Taehyungសួរទៅនាយវិញទាំងអស់សំណើច
ហីយ៉ា!ពេលនាយប្រច័ណ្ឌហើយធ្វើទឹកមុខងក់ងរបែបនេះក៏គួរឲ្យស្រឡាញ់ដែរតើ!« ចុះអូនញញឹមដាក់គេធ្វើអី?»JungKook
« គ្រាន់តែញញឹមគួរសមមិនបានគិតអីឯណា
Bossងក់ងរច្រើនម្ល៉េះ??»Taehyung« ហ៊ឹស!!» រាងក្រាស់បែរមុខទៅមើលខាងសមុទ្រ
វិញទាំងមុខនៅតែក្រញ៉ូវដដែលធ្វើឲ្យTaeចង់សើច
បន្តិចអីបន្តិចតែក៏ខំទប់ខ្លាចនាយធ្វើមុខស្អុយខ្លាំងជាងនេះទៅទៀត។« Bossអត់និយាយរកខ្ញុំពិតមែនហ៎?»Taehyung
« ....... » JungKookឮហើយក៏ធ្វើជាមិនតប
« ហ្អឹម....អញ្ចឹងខ្ញុំទៅវិញក៏បាន » ថាហើយរាងតូច
ក៏ងើបឈរបម្រុងនិងដើរទៅកន្លែងផ្សេងវិញតែត្រូវ
JungKookទាញកន្រ្តាក់ដៃគេមកវិញធ្វើឲ្យគេអស់
ជំហរដួលមកលើភ្លៅនាយកម្លោះនោះ។
