"Part 25"

4.7K 305 1
                                    


ក្រោយពីញ៊ាំបាយរួចជុងហ្គុកក៏ជូនរាងតូចទៅ
មន្ទីរពេទ្យពិតមែនហើយគេក៏មិនបានកើតអ្វីដែរ
គ្រាន់តែឈឺជំងឺទូទៅនេះឯង បន្ទាប់ពីបើកថ្នាំរួច
រាងក្រាស់ក៏ជូនថេយ៉ុងទៅផ្ទះវិញតែម្ដងហើយគេក៏
មិនត្រឡប់ទៅធ្វើការវិញដូចគ្នា ព្រោះគេចង់មើលថែ
ថេយ៉ុងច្រើនជាង។

« ថេយ៍!! ញ៊ាំបបរសិនទៅនិងអាលបានញ៊ាំថ្នាំ
រួចចាំគេងបន្តចុះ» ជុងហ្គុកបើកទ្វារចូលមកវិញដោយ
មានកាន់ថាសអាហារដែលមាននាយដាក់បបរដែលនាយទិញមកមុននេះរួចរៀបដាក់ចានហើយ
ស្រេចយកមកឲ្យរាងតូចញ៊ាំ

« អរគុណបងហើយណា» ថេយ៉ុងក្រោកអង្គុយ
រួចហារមាត់ទទួលបបរដែលនាយកម្លោះកំពុងតែផ្លុំ
ហើយបញ្ចុកគេយ៉ាងម៉ត់ចត់ខ្លាចថាវានិងក្ដៅដល់
អ្នកដែលត្រូវញ៊ាំបាយ

« មិនអីទេ ប្រពន្ធឈឺ ប្ដីត្រូវមើលថែជារឿងធម្មតា
ហើយ» ជុងហ្គុកញញឹមរួចឆ្មក់ថើបថ្ពាល់ស្លេកៗ
របស់រាងតូចមួយខ្សឺត

« អញ្ចឹងក៏អញ្ចឹងទៅ!» ថេយ៉ុងគ្រវីក្បាលតិចៗរួច
បន្តញ៊ាំបបរដែលនាយបញ្ចុកនោះ

« មែនហើយពេលណាម៉ាក់អូនមកវិញ? បើនៅយូរ
បងនិងមកគេងកំដរអូនប៉ុន្មានថ្ងៃទៀតសិន» ក្រោយ
ពីយកចានទៅលាងទុកដាក់ឲ្យាស្រួលបួលហើយ
រាងក្រាស់ក៏ត្រឡប់មកអង្គុយសួរថេយ៉ុងសិនព្រោះម៉ាក់របស់ថេយ៍ទៅDaeguតាំងពីម្សិលមិញមកម្ល៉េះ បើគាត់នៅយូរទៀតគេនិងមកនៅជាមួយថេយ៍សិន
តែម្ដងដើម្បីមើលថែគេ ខ្លាចថាយប់ឡើងគេមិនស្រួលខ្លួនគ្មានអ្នកនៅមើលថែ។

« តាមម៉ាក់ប្រាប់ប្រហែលជាសប្ដាហ៍ក្រោយទើប
គាត់មកវិញ» ថេយ៉ុង

« ល្អណាស់អញ្ចឹង បើគាត់រវល់ខ្លាំងអូនប្រាប់គាត់ឲ្យ
នៅបន្តទៀតក៏បានដែរមិនបាច់បារម្ភពីអូនទេ ព្រោះ
កូនប្រសារម្នាក់នេះនិងមើលថែកូនប្រុសគាត់ឲ្យបានល្អបំផុត» ជុងហ្គុកញញឹមកំហូចរួចឡើងមកគេងជិត
ថេយ៉ុងមុននិងលើកដៃទៅឱបកាយតូចយ៉ាងកក់ក្ដៅ

« នៅជិតបងអត់ចំណេញទេ ស្រួលមិនស្រួលអូនចូលពេទ្យក៏ថាបាន» ថេយ៉ុងកើយលើដៃរបស់
រាងក្រាស់រួចសសុលខ្លួនគេងឱបនាយទាំងថ្ងៃត្រង់
ព្រោះគេអស់កម្លាំងណាមួយដោយសារជាតិថ្នាំទៀត
ទើបងងុយគេងទាំងថ្ងៃបែបនេះ

លោកប្រុសលេខា (ចប់)Where stories live. Discover now