<< 2ខែក្រោយមក >>
នេះបើគិតៗទៅវាកន្លងទៅ3ខែហើយចាប់តាំងពី
JungKookនិងTaehyungទាក់ទងគ្នា បើនិយាយ
ទំនាក់ទំនងរវាងពួកគេវិញគឺនៅតែផ្អែមល្ហែម
ស្អិតរមួតជាមួយគ្នាលើសដើម ហើយJungKook
ក៏កាន់តែប្រច័ណ្ឌរាងតូចជាងមុនដូចគ្នា។
ប៉ុន្មានខែនេះJungKookក៏ឈប់រស់នៅខុនដូ
របស់គេហើយប្ដូរទៅរស់នៅផ្ទះរបស់គេវិញតាម
ដែលប៉ាគេសុំ ទោះបីជាត្រូវពិបាកក្នុងការមើលមុខ
គ្នាជាមួយម្ដាយកូនពីរនាក់នោះក៏ដោយ ក៏នាយ
ព្យាយាមមិនអើពើនិងពួកគេតាមដែលTaehyung ប៉ុន្តែ.....នៅក៏ដូចជាអត់នៅដដែលហ្នឹង ព្រោះនាយតែងតែមកគេង មកនៅផ្ទះTaehyungសឹងតែរាល់ថ្ងៃ
ប៉ាJungKookក៏មិនបានថាអ្វីដែរ ព្រោះគាត់ដឹងថា
កូនប្រុសរបស់គេស្រឡាញ់ក្មេងតូចម្នាក់នេះប៉ុណ្ណា
ដូចគ្នា។
« TaeTaeហ្អា៎...!! ភ្ញាក់ឡើង» JungKookស្រែក
ហៅឈ្មោះរាងតូចយ៉ាងពិរោះរួចដើរចេញពីបន្ទប់ទឹក
ដើរទៅអង្គុយលើគ្រែក្បែររាងតូចដែលកំពុងតែគេង
គ្មានសម្លៀកបំពាក់នៅជាប់ មានត្រឹមតែភួយក្រាស់មួយគ្របពីលើ មើលប៉ុណ្ណឹងក៏ដឹងហើយថាយប់មិញមានអ្វីកើតឡើង!!
« ប្រពន្ធសម្លាញ់ហ្អា៎ ក្រោកឲ្យលឿនមក ក្រែងអូនប្រាប់បងថាចង់ទៅដើរលេងឬ?» រាងក្រាស់អង្រួនខ្លួនTaehyungតិចៗដាស់គេ តែអ្វីដែលទទួលបាននោះគឺសម្លេងគ្រហឹមរបស់Taehyung
តបមកវិញ គេថែមទាំងវាសដៃនាយចេញទៀតផង ។
« ហ៊ើយ គេងបន្តចុះអញ្ចឹង!!» ថាហើយរាងសង្ហារ
ក៏ងើបទៅរកខោអាវរបស់នាយដែលមាននៅក្នុងទូ
របស់រាងតូចយកមកពាក់រួចឡើងមកគេងឱបរាងតូច
វិញ។
<< ដាស់អត់ងើប ឡើងដេកដែរ 😾💜 >>
[SKIP]
« Taeអូនចង់ទៅណាទៀតទេ?»JungKookសួរ
ទៅរាងតូចដែលកំពុងតែដើរមើលនេះមើលនោះក្នុង
ផ្សារខណៈពេលដែលគេយួរឥវ៉ាន់ឡើងពេញដៃទៅ
ហើយ បើគិតៗទៅជិត10ថង់ឯណោះតែសុទ្ធតែជា
របស់Taehyungទាំងអស់ហ្នឹង ប៉ុន្តែក៏សុទ្ធតែជាលុយ
របស់Taehyungទាំងអស់ដូចគ្នា ព្រោះគេមិនឲ្យ
JungKookចេញលុយឲ្យនោះទេ។
« អូនឃ្លានហើយ....យើងទៅញ៊ាំSushiល្អទេ?»
Taehyungចង្អុលទៅហាងនៅអាហារជប៉ុនមួយ
នៅខាងមុខ JungKookក៏ងក់ក្បាលរួចដើរបណ្ដើរគ្នាទៅ
