"Part 23"

4.7K 323 2
                                    

ផឹប!!!
សម្លេងទង្គិចគ្នានៃរាងកាយពីរបន្លឺឡើង នៅសុខៗ
Taehyungជង្អើតជើងរួចទាញJungKookមកឱប
យ៉ាងណែនដៃស្រឡូនៗក៏រឹបបន្តឹងនៃកម្លាំងដៃ
កាន់តែណែនទៅៗ រាងក្រាស់ក៏ញញឹមរួចលើក
ដៃមកឱបចង្កេះគេវិញ។

« បងនឹកអូនណាស់....» ក្រោយពីឱបបានមួយ
សន្ទុះTaehyungក៏ដកខ្លួនចេញពីការឱបតែមិនបាន
ប៉ុន្មានផងរាងក្រាស់ក៏ទាញគេយកទៅឱបម្ដងទៀត

« បើនឹកហេតុអីមិនទៅរកអូន?»Taehyung

« អ្នកណាទៅហ៊ាន? បងក៏ខឹងអូនដែរ»JungKook

« ខឹង? អូនមិនបានធ្វើអីខុសឯណា បងខ្លួនឯងទេ
យល់ច្រឡំដោយខ្លួនឯង»Taehyung

« ហើយអូនក៏មិនបកស្រាយប្រាប់បងអញ្ចឹងហេ៎ស?
ដឹងថាបងប្រច័ណ្ឌខ្លាំងហើយនៅតែធ្វើបាបបងទៀត
អូនមិនអាណិតចិត្តបងខ្លះទេឬ? មិនបានជួបអូន4ថ្ងៃ
នេះបងតឹងទ្រូងសឹងតែរត់ចូលឡានបាត់ទៅហើយ»
JungKookពេបមាត់តិចៗរៀបរាប់ប្រាប់Taehyung
តែគេនិយាយពិតមែនតើមិនបានលេងសើចនោះទេ

« ស្មានតែអូនមិននឹកបងហេ៎ស?»Taehyung

« ចុះហេតុអីមិនមកលួងបង?»JungKook

« អូននឹកបងតែអូនខឹងបងណាស់ដឹងទេ? នៅសុខៗ
ទៅដាល់កូនប្រុសគេបែកមុខបែកមាត់អស់»

«ឆើសស! មកពីបងស្រឡាញ់អូនខ្លាំងនោះអី
អញ្ចឹងសម្រេចថាត្រូវគ្នាវិញហើយណា??»
JungKookញញឹមរួចទាញដៃរាងតូចយកមកកាន់

« អឹមត្រូវហើយ តែលើកក្រោយបើមានរឿងអីបងត្រូវចេះស្ដាប់អូនសិនយល់ទេ? អូនមិនចង់ឲ្យទំនាក់
ទំនងយើងប្រេះឆាទៀតនោះទេ»Taehyungលើក
ដៃទៅប៉ះថ្ពាល់JungKookសងខាងរួចច្របាច់ថ្ពាល់
គេតិចៗក្រសែភ្នែកពោរពេញដោយក្ដីស្រឡាញ់ក៏
សម្លឹងមើលគ្នាទៅវិញទៅមក

« បាទ~~~ » JungKook

« អញ្ចឹងតោះទៅផ្ទះទៅ ប្រយ័ត្នមេឃងងឹតជាង
នេះទៅ»Taehyung

« ឈប់សិនTae!»JungKook

« យប់នេះ....ទៅគេងផ្ទះបងទៅណា៎»JungKook

« ហេតុអី?»Taehyung

« បងចង់គេងឱបអូន! ណា៎Taeទៅជាមួយបងទៅណា៎ បងចង់គេងឱបអូននេះខានគេងឱបអូន3ថ្ងៃ
ហើយនៀក~~»JungKookពេបមាត់ភ្នែកសម្លឹងមើលរាងតូចម៉ក់ៗ និយាយដដែលៗរំអុកTaehyung
ឲ្យយល់ព្រមនិងគេ។

លោកប្រុសលេខា (ចប់)Where stories live. Discover now