[ ភូមិគ្រឹះJEON]
« Jung!!! »Taehyungដែលទើបតែចេញពី
ងូតទឹកក៏រត់ទៅទុកកន្សែងជូតសក់ទុកនៅម្ខាងរួច
ឡើងមកអង្គុយលើរាងក្រាស់ដែលកំពុងតែអង្គុយ
តម្រេតខ្លួនចុចទូរស័ព្ទនៅលើគ្រែ ព្រោះគេក៏ទំនេរ
ហើយក៏មិនត្រូវទៅណាទើបសម្ងំនៅក្នុងបន្ទប់តែ
ម្ដងទៅ។«ហ្អឹមម?» JungKook
« ចាំកាលដំបូងដែលយើងជួបគ្នាទេ?»Taehyung
« ចាំតើ ពេលនោះអូនមកសម្ភាសការងារនោះអី»
JungKookបិទទូរស័ព្ទទុកនៅម្ខាងរួចលើកដៃមក
ឱបចង្កេះសំណព្វចិត្តរបស់នាយវិញ ស្របពេលដែល
រាងតូចក៏លូកដៃមកឱបចង្កេះនាយរួចដាក់ក្បាល
កើយលើទ្រូងរឹងមាំរបស់គេ« ហើយកាលហ្នឹងវាថីបានជាសួរអូនថាចេះទាក់
ប្រុសឬអត់ហ្នឹង? អូនគិតថាបងឆ្កួតតើ! ប្រធានក្រុមហ៊ុនអីសួរសំណួរដូចឆ្កួតៗ»Taehyung« ក៏...បងខ្លាចថាអូនមកដាក់ពាក្យធ្វើការដើម្បីញ៉ែបងដូចពួកស្រីអស់នោះ នោះអី»JungKook
« ធ្វើចរឹកឡូយ ចុងក្រោយមកញ៉ែអញខ្លួនឯង» Taehyungនិយាយតិចហើយពេបមាត់ នឹកឃើញកាលដំបូងដែលជួបនាយ គឺJungKookនេះហើយពេលគេធ្វើការនាយអង្គុយមើលមុខគេហើយញញឹមរហូត ចុងក្រោយក៏សុំគេធ្វើសង្សារពេលដែលទៅកោះHan-dongហ្នឹងឯង
« ចុងក្រោយក៏ព្រមហ្នឹងគេដែរសោះ»JungKook
«ហេតុអីក៏បងស្រឡាញ់អូន?»Taehyung
« មិនដឹងទេ បងស្រឡាញ់អូនក៏ព្រោះតែបងស្រឡាញ់អូននោះអី បងនឹកមិនឃើញហេតុផលផ្សេងទេ » JungKook
« អញ្ចឹងហ៎...??? » Taehyung
« មែនហើយ!! ហើយនឹកឃើញអីទើបមកសួរបង?»JungKook
«មិនដឹងទេ អូនសួរបងក៏ព្រោះតែអូនចង់ដឹងនោះអី អូននឹកមិនឃើញហេតុផលផ្សេងទេ »Taehyung
« ហ៊ានCopyប្រយោគរបស់បងផងហេ៎ស??» ថាហើយJungKookក៏ចាប់ផ្ដួលរាងតូចដែលកំពុងតែសើចឌឺគេនោះឲ្យគេងនៅក្រោមម្ដងរួចចាប់ចាក់ក្រឡេកគ្នាសើចឲ្យកក្អឹកពេញបន្ទប់ធំមួយនេះ ក្រោយពីស្នាមញញឹមដែលបានរលាយបាត់ទៅ
ប៉ុន្មានថ្ងៃនេះក៏ត្រឡប់មកវិញ ជីវិតស្នេហា ភាពស្នឹត
ស្នាលក៏ត្រឡប់មកដូចដើមវិញម្ដងទៀតហើយក៏
សង្ឃឹមថាវានិងបែបនេះរៀងរហូតទៅ។
