ពេលវេលាចេះតែដើរជារឿយៗរហូតដល់មួយ
សប្ដាហ៍កន្លងផុតទៅម្ដងទៀត ចំណែកឯJungKook
និងTaehyungវិញមួយរយៈនេះពួកគេមិនសូវបាន
និយាយរកគ្នាប៉ុន្មានទេ ទោះបីជានៅជាមួយគ្នា ធ្វើការក្នុងបន្ទប់តែមួយក៏ដោយ ព្រោះតែម្នាក់ៗ
សុទ្ធតែរវល់ការងារខ្លាំងហើយគម្រោងសាងសង់ថ្មី
នេះជាគម្រោងពិសេសហើយធំទៀតផងទើបត្រូវ
យកចិត្តទុកដាក់ឲ្យបានខ្លាំងហើយល្អិតល្អន់។« Taeឆុងកាហ្វេឲ្យបងមួយកែវមក»JungKook
« បាទBoss» ក្រោយTaehyungចេញទៅបាត់
រាងក្រាស់ក៏ទាញទូរស័ព្ទខលទៅនរណាម្នាក់
ថ្ងៃនេះជាថ្ងៃកំណើតរបស់គេ តែមើលម្ចាស់ខ្លួនចុះ
ប្រហែលជារវល់ពេកភ្លេចសូម្បីតែថ្ងៃកំណើតខ្លួន
ឯងទេដឹង??
តែគេមិនដឹងនោះទេថាTaehyungនេះហើយ
ជាអ្នកតាមមើលគេរហូតចង់ដឹងថាគេដឹងពីថ្ងៃកំណើត
ខ្លួនឯងឬអត់!« នេះកាហ្វេរបស់Boss » Taehyungទុកកាហ្វេ
លើតុរួចដើរទៅអង្គុយនៅតុរបស់គេវិញ« Tae!! » JungKook
« ហ្អឹមម? » Taehyung
« ថ្ងៃនេះចេញពីធ្វើការម៉ោងបួនបានហើយ»
រាងក្រាស់សម្លឹងមើលនាឡិកាដែលដាក់ព្យួរលើ
ជញ្ជាំងរួចងាកមកនិយាយជាមួយTaehyungវិញ
ព្រោះរាល់ដងពួកគេតែងតែធ្វើការដល់ម៉ោង6ឬ7
យប់ឯណោះទើបទៅផ្ទះតែថ្ងៃនេះជាថ្ងៃពិសេស
នោះអី។« ហេតុអី?» Taehyung
« មិនដឹងទេ!! បងគិតថាអូនធ្វើការដល់យប់ៗយូរ
ហើយគួរតែឲ្យអូនសម្រាកខ្លះ»JungKook« អញ្ចឹងក៏បានដែរ!! » រាងតូចងក់ក្បាលតិចៗរួច
ធ្វើការបន្ត ក្នុងចិត្តកំពុងតែឆ្ងល់ថាJungKookមិនចាំ
ថ្ងៃកំណើតគេទេឬ? មែនហើយ គេមិនដែលប្រាប់
នាយនោះទេរឿងអីដែលនាយដឹងនោះ!![SKIP]
ក្រោយពីចេញពីធ្វើការJungKookក៏ជូនរាងតូចទៅផ្ទះដូចសព្វដង តែលើកនេះនាយមិនបានចូល
លេងនោះទេនាយប្រាប់ថាប៉ារបស់នាយត្រូវការ
ជួបនាយជាបន្ទាន់ទើបTaehyungក៏មិនសួរនាំអ្វី។« ថេយ៍មកវិញហើយហេ៎ស?» Mrs.Kim
« បាទម៉ាក់ » Taehyung
« ចុះឯណាJungKook គេមិនមកទេឬ? ក្រែងថ្ងៃនេះជាថ្ងៃកំណើតកូននោះអី»Mrs.Kim
![](https://img.wattpad.com/cover/241998472-288-k28964.jpg)