Title : 👿🔥ប៉ាចុងចិត្តបីសាច🔥👿
ភាគទី១. ថ្ងៃដំបូង !!
#រីករាយក្នុងការអាន😘នៅក្នុងសកលវិទ្យាល័យមួយកន្លែងដែលជា កន្លែងល្បីនៅក្នុងប្រទេសកូរ៉េមួយនេះនៃទីក្រុងសេ
អ៊ូល សិស្សភាគច្រើនដែលបានរៀននៅទីនោះសុទ្ធតែជាកូនអ្នកមានលំដាប់អភិជន ដែលអាចរៀននៅសាលាមួយនេះបាន ចំណែកឯអ្នកក្រីក្រភាគច្រើនសុទ្ធតែបានទទួលអាហារូបករណ៍មករៀននៅទីនេះងាកមកមើលកម្លោះតូចរបស់យើងឯណេះវិញ កំពុងតែរត់ចុះពីលើឡានយ៉ាងប្រញាប់ប្រញាលស្ទើរ
តែដួលទៅហើយ ដើរសំដៅទៅសាលារៀនជាមួយនិងដំណើរស្មើរជើងស្រឡូនស្អាត ដែលប្រៀបបានដូចជាជើងរបស់មនុស្សស្រីដែលគ្មានរោមសូម្បីតែមួយសរ
សៃ កាយតូចរត់ទៅទាំងប្រញាប់ព្រោះតែស្មើរនេះវាក៏ជិតកៀកម៉ោងចូលរៀនហើយដែរ ។រីង…រីង…
កណ្តឹងសាលាបានបន្លឺឡើងវាបានបញ្ជាក់បានថាដល់ម៉ោងដែលសិស្សគ្រប់គ្នានាំគ្នាចូលថ្នាក់រៀងៗខ្លួន
។ នូវឡើយតែកម្លោះតូចរាងរូវស្តួចស្តើងកម្ពស់១:៧៤ ឯណេះវិញកំពុងតែឈររងចាំនៅមុខថ្នាក់ងាកមើលលិចងាកមើលកើតប្រៀបដូចជាកំពុងតែរងចាំនរណាម្នាក់យ៉ាងអញ្ចឹង ។
« ហើុយ..អាហ្គុកវានៅធ្វើស្អីវាបានជាយូរដល់ថ្នាក់នេះ? » ជីមីន ឈររអ៊ូរនៅមុខថ្នាក់តែម្នាក់ឯងព្រម
ទាំងលើកដៃពិនិត្យមើលនាឡិការតម្លៃថ្លៃរបស់គេផងដែរ ។
«ជីមីននៅឈរដល់ណាទៀតមិចក៏មិនចូលក្នុងថ្នាក់មក បន្តិចទៀតនេះលោកគ្រូមកដល់ឥលូវហើយណា » មិត្តរួមថ្នាក់ចោតសំនួរទៅជីមីន ពេលដែលបានឃើញគេឈររេរានៅខាងមុខថ្នាក់មិនព្រមចូល នាងបារម្ភថាខ្លាចគ្រូស្តីឲ្យរាងតូចព្រោះមុខវិជ្ជាមួយនេះគឺល្បីថាគ្រូកាចខ្លាំងណាស់ ។
« ខ្ញុំនៅចាំមិត្តរបស់ខ្ញុំនិងណាបងស្រី » ជីមីន តបទៅនាងទាំងស្នាមញញឹម ព្រោះនាងគឺជាប្រធានថ្នាក់ក្នុងថ្នាក់នេះនាងជាមនុស្សឧស្សាហ៍ជួយការងារនៅក្នុងថ្នាក់នេះបានច្រើន សុភាពរាបសារ មិនខុសទេដែលសិស្សនៅក្នុងថ្នាក់តាំងនាងជាប្រធានបែបនេះព្រោះនាងមិនចេះប្រកាន់អ្នកមានរឺក៏អ្នកក្រ។
« នោះគេមកដល់ល្មម » នាងចង្អុលទៅក្មេងប្រុសម្នាក់ ដែលមានមុខមាត់ស្រស់ស្អាតដូចជាមនុស្សស្រី កំពុងតែរត់សំដៅមករកពួកគេទាំងសក់ក្បាលរញ៉េរញ៉ៃមើលសឹងតែមិនយល់។
« អាហ្គុកមិចក៏ឯងមកដល់យូរម្លេះឯងនៅធ្វើស្អីយូរបែបនេះ? នេះសំណាងហើយដែលលោកគ្រូមិន
ទាន់មកដល់ បើសិនជាគាត់មកដល់មុនឯងពិតមែនណា ឯងច្បាស់ជាបានឈរជើងមុខដងទង់ជាតិមិន
ខានទេ » ជុងហ្គុក រត់មកដល់ទាំងដង្ហើមដង្ហក់ស្រាប់ផងនូវឡើយមកស្តាប់ការទេសនាពីរមិត្តទៀតរឹតតែធ្វើ
ឲ្យគេយ៉ាប់លើសដើមតែម្តង ។
«នេះឯងមិនឲ្យយើងដកដង្ហើមឲ្យបានស្រួលបួលសិនទេហ្ហេស ?យើងខំរត់បិះនិងដាច់ខ្យល់ស្លាប់ទៅហើយដើម្បីមកឲ្យទាន់លោកគ្រូ ហើយនៅមកស្តាប់ឯងសួរសំនួរមិនលាស់មាត់បែបនេះបែបនេះទៀត ដាច់ខ្យល់យើងល្មម » ជុងហ្គុក ស្តីឲ្យទៅជីមិនវិញទាំងដង្ហក់ គេព្យាយាមខ្លាំងណាស់ខ្លាចថាលោកគ្រូនិងមកដល់មុន ព្រោះគេក៏ដឹងដូចគ្នាថាម៉ោងគ្រូមួយនេះគឺកាចខ្លាំងណាស់ ចឹងហើយបានគេព្យាយាមរត់មកបែបនេះ តែមកដល់ដកដង្ហើមឲ្យស្រួលបួលមិន
ទាន់ផងនៅមកស្តាប់ជីមីននិយាយបែបនេះទៀត ។
« យើងគ្រាន់តែឆ្ងល់ព្រោះរាល់ដងឯងមិនដែលយឺតបែបនេះនិងណា » ជីមីន ក៏អត់ឆ្ងល់មិនបានដូច
គ្នា រាល់ដងជុងហ្គុកតែងតែមកលឿនពេលខ្លះមកមុន
គេក៏មាន តែថ្ងៃនេះបែរជាមកយឺតហើយក៏យឺតជាងជីមីនថែមទៀត ។
« ចាំនិយាយគ្នាពេលក្រោយទៅនោះលោកគ្រូមក
ដល់ហើយ យើងខ្លាចត្រូវឈរនៅដងទង់ជាតិខ្លាំងណាស់ខំប្រញាប់មកបែបនេះហើយបើឈរទៀតឆ្កួតមិនខានទេ »
« អឺ..អឺ.. ចាំនិយាយពេលចេញលេងក៏បាន ឥលូវពួកយើងចូលថ្នាក់សិនទៅ » ជីមីនថាហើយពួកគេក៏ដើរចូលថ្នាក់តែម្តងទៅ...។មកស្រង់មតិសិនទេ បើមានអ្នកគ្រាំទ្រច្រើនចាំផុសឲ្យអានរាល់ថ្ងៃ✌😘 ខមិនសាច់រឿងផងណា💜
YOU ARE READING
👿🔥ប៉ាចុងចិត្តបិសាច🔥👿
Actionស្នេហាតាំងពីរវិទ្យាល័យ រវាងសិស្សប្អូនហើយនឹងសិស្សច្បង មិនយូរប៉ុន្មានក៏ក្លាយទៅជាប៉ាចុងហើយ នឹងកូនដើម តើស្នេហារបស់អ្នកទាំងពីរ អាចត្រលប់មកបន្តបានដូចពីមុនដែរឬទេ? ថេយ៉ុង ស្កាលេស និង ជុងហ្គុក អ៊េលសា 26.1.21. និពន្ធដោយ:JK