Title. 👿🔥ប៉ាចុងចិត្តបិសាច🔥👿
ភាគទី៥. ពិសោធន៍ !!
#រីករាយក្នុងការអាន😗🥰« យើងនឹកឃើញហើយ » ជីមីន ស្រែកមួយវ៉ាស់ផ្អើលអស់មនុស្សម្នារនៅក្នុងរោងអាហារទាំងមូល សូម្បីតែថេយ៉ុងនិងមិត្តរបស់នាយក៏ងាកមកមើលដូច
គ្នាដែរ តែពួកគេមើលមិនឃើញមិនដឹងថាជាអ្នក
ណាបានស្រែក ព្រោះបាំងនិងមនុស្សផ្សេងទៀតដែលផ្អើលមើលជីមីននិងជុងហ្គុកស្រែកមិញនេះ។
« នឹកឃើញចាំបាច់ស្រែកធ្វើអី? មនុស្សមើលមកច្រើនណាស់ ហើយឯងនឹកឃើញអី? » ជុងហ្គុក យក
ដៃទៅខ្ទប់មាត់របស់ជីមីនយ៉ាងលឿន រួចងាកមើលជុំវិញខ្លួនបានឃើញថាមានមនុស្សមើលមកពួកគេច្រើនខ្លាំងណាស់ ទើបព្យាយាមសម្រួលហើយសួរ
ជីមីនវិញ។
« ព្រោះតែយើងនឹកឃើញវិធីថាគាត់គឺជាgayរឺមួយក៏ប្រុសពេញលក្ខណ:និងហើយ » ជីមីន ដកដៃរបស់ជុងហ្គុកចេញវិញធ្វើដូចជារំភើបនិងគំនិតដែលនឹកឃើញណាស់អញ្ចឹង។
« ចុះអ្វីដែលធ្វើឲ្យឯងស្រែកលឺដល់ថ្នាក់នេះ? » ជុងហ្គុក ដូចជាចង់ដឹងដល់ហើយ កត្តាអ្វីទៅន៎ ទើប ជីមីនស្លន់ស្លោដូចជាមាន់រកពងបែបនេះ។
« គឺឲ្យឯងទៅពិសោធន៍និងហើយ » ជីមីន សប្បាយចិត្តនិងគំនិតដែលខ្លួនឯងគិតតែនាក់ដែល
គេតម្រូវឲ្យធ្វើនោះបែរជាបើកភ្នែកធំៗដោយការភ្ងាក់ផ្អើលទៅវិញ។
« ឯងយកយើងទៅពិសោធន៍យ៉ាងមិច? យើងមិនដឹងអីទេថាគាត់ជាមនុស្សយ៉ាងមិច? » ជីមីន ចង់យកជុងហ្គុកទៅពិសោធន៍យ៉ាងមិច បើគេមិនដឹងដូច
តែគ្នានិង មនុស្សទើបតែថេយ៉ុងលើកទីមួយពេលដែលជីមីននិយាយឲ្យស្តាប់នេះឯង ចុះជីមីនចង់ឲ្យគេធ្វើអ្វីវិញឲ្យប្រាកដនេះ។
« ឯងស្តាប់យើងឲ្យចប់សិន ពួកយើងសង្ស័យថាគាត់គឺជាgay អញ្ចឹងហើយយើងនិងឲ្យឯងទៅសិ្នទ្ធិស្នាលជាមួយគាត់ ចង់ដឹងថាគាត់ស្រលាញ់ឯងរឺមួយក៏អត់? តាមរូបរាងរបស់ឯងក៏មិនអន់ណាស់ណាដែរ ឯងស្រស់ស្អាតប្រៀបដូចជាមនុស្សស្រីអញ្ចឹង បើឯងទៅសិ្នទ្ធិស្នាលជាមួយនិងគាត់ ហើយធ្វើដូចជាឯងលង់ស្រលាញ់គាត់បែបនេះ យើងនិងបានដឹងពីរអារម្មណ៍របស់គាត់ថាគិតយ៉ាងមិចមកលើឯង ហើយគាត់ច្បាស់ជាលង់ស្រលាញ់ឯងដូចដែលគេនិយាយថាគាត់គឺជាgayមិនខានទេ » ជីមីន ផ្តល់យោបល់ឲ្យទៅជុងហ្គុក បើចង់ដឹងថានាយគឺជាgayរឺមួយក៏អត់ត្រូវតែឲ្យមនុស្សប្រុសម្នាក់ទៅសិទ្ធិស្នាលជាមួយនិងនាយគ្រប់ពេល ដើម្បីចង់ដឹងថានាយបញ្ជេញអាការះរឺមួយក៏អត់ ព្រោះជុងហ្គុកគឺជាមនុស្សប្រុសស្រាប់ វាងាយស្រួលពិសោធន៍ខ្លាំងណាស់ បើសិនជាថេយ៉ុងគេមិនបានគិតអ្វីទេ ពួកគេនឹងបានដឹងមិនខានទេ។
« ឯងឆ្កួតទេហ្ហេស? យើងមិនយកអារម្មណ៍របស់គាត់មកលេងសើចបែបនេះទេ » ជុងហ្គុក ប្រកែកយ៉ាងលឿនបដិសេធនូវការនិយាយរបស់ជីមីន ការ
ដែលយើងធ្វើបែបនេះប្រៀបបានដូចជាយកអារម្មណ៍របស់អ្នកដទៃមកលេងសើចសប្បាយមួយពេលយ៉ាងអញ្ចឹង ចុះបើសិនជាថេយ៉ុងស្រលាញ់ជុងហ្គុកហើយនោះ ពួកគេទាំងពីរក៏បានដឹងថានាយគឺជាgay
ពិតមែន ហើយចុះអារម្មណ៍របស់ថេយ៉ុងនោះនិងទៅ
ជាយ៉ាងណា នៅពេលដឹងថាជុងហ្គុកចូលមករកខ្លួនដោយសារតែដឹងថាgayមិនgayនោះ? នាយប្រហែលអាចជាស្អប់ជុងហ្គុកក៏ថាបានដែរ បែបនេះហើយជុងហ្គុកមិនធ្វើជាដាច់ខាត។
« យើងពិសោធន៍នោះអី ថាគាត់គឺជាgayដូច
ដែលគេនិយាយ ហើយមានតែធ្វើបែបនេះដើម្បីកុំឲ្យឆ្ងល់តទៅទៀត » ជីមីន កាន់តែចង់ដឹងដូចមិនគិតពីអារម្មណ៍របស់អ្នកស្តាប់សូម្បីតែបន្តិច។
« ហើយឯងមិចក៏មិនព្រមធ្វើខ្លួនឯងទៅមកឲ្យយើងជានាក់ចូលទៅរកគាត់ធ្វើអី? » ជីមីន ជាអ្នកចង់ដឹងដោយខ្លួនឯង មិចក៏គេមិនធ្វើដោយខ្លួនឯងទៅចាំបាច់មកប្រាប់ឲ្យជុងហ្គុកចូលទៅរកថេយ៉ុងធ្វើអី
ដែរបើគេចង់ដឹងទាល់តែធ្វើខ្លួនឯងកុំឲ្យឆ្ងល់លើក
ក្រោយទៀត។
« រូបរាងឯងវាស្អាតជាងយើងឆ្ងាយណាស់ បានជាយើងចង់ឲ្យឯងជាអ្នកទៅជួបគាត់ដោយខ្លួនឯង » ជីមីន លើកហេតុផលម្យ៉ាងមកប្រាប់ជុងហ្គុកដើម្បីកុំ
ឲ្យគេឆ្ងល់។
« ចុះបើសិនជាគាត់គឺជាgayដូចដែលគេនិយាយមែននោះ យើងគិតយ៉ាងមិចចំពោះគាត់តទៅទៀត?គាត់មិនស្អប់យើងទេដែលទៅធ្វើជាសិ្នទ្ធិស្នាលស្រលាញ់គាត់បែបនេះ? » ជុងហ្គុក នៅមិនទាន់ប្រាកដចិត្តប៉ុន្មានទេ ខ្លាចថាថេយ៉ុងនិងខឹងដែលយកក្តីស្រលាញ់របស់គេមកបោកបែបនេះ បើសិនជានាយជាgayពិតមែន ហើយទង្វើដែលជុងហ្គុកធ្វើគ្រប់
យ៉ាង គឺបោកប្រាស់រូបនាយ។
« គាត់មិនខឹងនិងយើងទេ គាត់គួរតែអរគុណពួកយើងដែលធ្វើឲ្យគាត់ដឹងថាចិត្តបស់គាត់គិតបែបណាចំពោះមនុស្សស្រីហើយស្រលាញ់មនុស្សប្រុសបែប
នេះ » ជីមីន ជឿជាក់ថាគ្រប់យ៉ាងវានិងល្អក៏ថាបានដែរ ពេលថេយ៉ុងដឹងចិត្តរបស់ខ្លួនឯងគឺជាអ្វីពិត
ប្រាកដនោះ ពេលនោះនាយនឹងដឹងចិត្តខ្លួនឯងមិន
ខាន។
« តែយើង… »
« ឯងត្រូវជួយយើងស៊ើបមើលទាំងអស់គ្នាណាអាហ្គុក » ជីមីន_____តើជុងហ្គុកព្រមទេ? ខមិនសាច់រឿងផងណា
#JK🐰
YOU ARE READING
👿🔥ប៉ាចុងចិត្តបិសាច🔥👿
Azioneស្នេហាតាំងពីរវិទ្យាល័យ រវាងសិស្សប្អូនហើយនឹងសិស្សច្បង មិនយូរប៉ុន្មានក៏ក្លាយទៅជាប៉ាចុងហើយ នឹងកូនដើម តើស្នេហារបស់អ្នកទាំងពីរ អាចត្រលប់មកបន្តបានដូចពីមុនដែរឬទេ? ថេយ៉ុង ស្កាលេស និង ជុងហ្គុក អ៊េលសា 26.1.21. និពន្ធដោយ:JK