ភាគទី៨. ស្នាមថើប !!

1.2K 66 0
                                    

Title. 😈🔥ប៉ាចុងចិត្តបីសាច🔥😈
ភាគទី៨. ស្នាមថើប !!
#រីករាយក្នុងការអាន😘🥰

      អ្នកទាំងពីរក៏បន្តបើកឡានជារឿយៗ ហើយក៏មានការនិយាយគ្នា សួរពីរនេះពីរនោះថែមទៀតផង ទម្រាំតែត្រលប់ទៅដល់ផ្ទះរបស់ជុងហ្គុក។
      « បងថេយ៍! បងឈប់ត្រង់នោះហើយ » ជុង
ហ្គុក ផ្តាំប្រាប់ទៅនាយ នៅពេលដែលដល់គោលដៅគឺផ្ទះរបស់គេ ឯថេយ៉ុងក៏ឈប់តាមដែលរាងតូចប្រាប់ រួចក៏ក្រលេកមើលជុំវិញផ្ទះរបស់ជុងហ្គុក គឺពិតជាធំខ្លាំងណាស់។ បរិវេណផ្លូវចូលទៅដល់មុខផ្ទះវាមានទំហំធំខ្លាំងណាស់ អាចបញ្ជាក់បានថាជុងហ្គុកគឺជាកូនអភិជនម្នាក់ ហើយប្រហែលជាមានខ្លាំងទៀត
ផង។
      « នេះគឺជាផ្ទះរបស់ឯង? » ដើម្បីកុំឲ្យអស់ចម្ងល់ នាយក៏សួរទៅកាន់រាងតូច ទោះបីជាគេដឹងស្រាប់
ហើយថា អ្នកដែលរៀននៅសាលាល្បីឈ្មោះមួយនោះគឺជាកូនលំដាប់អភិជនទាំងអស់ ក៏ប៉ុន្តែនាយនៅតែចង់ដឹងពីមាត់របស់គេដែល។
      « មែនហើយ! បងមានអ្វីតើមែនទេ? » ជុងហ្គុក សួរតែមាត់ហើយនិងភ្នែក តែដៃរបស់គេគឺកំពុងតែដោះខ្សែក្រវ៉ាត់ចេញពីខ្លួន។
      « គ្មានអីទេ! មោះចាំបងដោះឲ្យ » ថេយ៉ុង ដោយសារតែឃើញជុងហ្គុកដូចជាពិបាកដោះខ្លាំង
ពេក នាយក៏ចូលទៅជិតហើយចាប់ផ្តើមដោះខ្សែក្រវ៉ាត់ឲ្យជុងហ្គុកតែម្តង។ នៅពេលនេះខ្លួនប្រាណរបស់គេទាំងពីរគឺនៅជិតគ្នាខ្លាំងបំផុត កែវភ្នែកតូចភ្លឺថ្លារបស់ជុងហ្គុកសម្លឹង មើលទៅមុខរបស់ថេយ៉ុងមិនដាក់ភ្នែក ព្រោះតែភាពស្រស់សង្ហារបស់នាយ។ សាច់មុខម៉ត់រលោង ប្រៀបដូចជាក្រដាសសមួយសន្លឹក ចញ្ចើមក្រាស់ខ្មឹក រោមភ្នែកវែងៗងរដូចជាមនុស្សស្រី

       « រួចហើយ!! » ថេយ៉ុង ដកមុខចេញពីរការផ្តោតទៅលើការដោះខ្សែក្រវ៉ាត់ ហើយក៏ត្រូវភ្លឹកព្រោះ
តែពេលនេះគេបានសម្លឹងភ្នែករបស់ជុងហ្គុកចំ ធ្វើឲ្យផ្ទៃមុខរបស់អ្នកទាំងពីរគឺពិតជាកៀកគ្នាមែនទែន។ ខ្យល់ដង្ហើមក្តៅៗភាយប៉ះគ្នាទៅវិញទៅមក ជុងហ្គុកបើកភ្នែកព្រឹមៗសម្លឹងមើលទៅនាយ វាភ្លាមៗពេកធ្វើ
ឲ្យគេត្រៀមខ្លួនមិនទាន់ រាងកាយពេលនេះក៏គាំងរកធ្វើអ្វីមិនត្រូវ ដឹងត្រឹមថាពេលនេះខ្លួនប្រាណរបស់គេដូចជា ត្រូវថ្នាំសណ្តំអ្វីមួយយ៉ាងអញ្ចឹង។ ថេយ៉ុងសម្លឹងមើលបបូរមាត់ដែលក្រហមគួរឲ្យចង់ថ្នាក់ថ្នមមួយនោះមិនដាក់ភ្នែក នាយក៏ឪនសន្សឹមៗដើម្បីទៅរកបបូរមាត់មួយនោះ។
      « អឹ..ខ្ញុំចូលក្នុងសិនហើយ » ជុងហ្គុក ប្រញាប់គេចមុខចេញ នៅពេលដែលបបូរមាត់របស់ថេយ៉ុងមកប៉ះលើបបូរមាត់របស់គេស្រាលៗ ទើបគេភ្ញាក់ស្មារតីឡើងវិញ ហើយប្រញាប់និយាយបន្លំ។ គួរឲ្យខ្មាស់ខ្លាំង ណាស់មិចក៏គេបណ្តោយខ្លួនដល់ថ្នាក់ទៅកើតដែរ ទាំងដែលទើបតែបាននិយាយជាមួយនឹងបងប្រុសម្នាក់នេះសោះ ហើយណាមួយគេក៏នឹងត្រូវ
តែបោកបញ្ឈោតនាយឆាប់ៗនេះទៀត ព្រោះតែចង់ដឹងថាគាត់គឺជាgayឬ មួយក៏ជាប្រុសពេញលក្ខណៈក៏អត់។ តែពេលនេះគេបែរជាបណ្តោយឲ្យនាយមកឆ្នក់យកស្នាមថើបដំបូងរបស់គេទៅបាត់ហើយ ទោះជាវាមិនសូវជាដល់មាត់គ្នាពិតមែន តែក៏ដល់សើរៗដូច
គ្នា។
      « គឺ..ឲ្យបងសុំទោសផង » ថេយ៉ុង ប្រញាប់និយាយសុំទោស ដោយខ្លួនបានធ្វើហួសហេតុទៅលើជុងហ្គុកដោយមិនដឹងស្មារតីអ្វីបន្តិច ព្រោះតែអារម្មណ៍ដែលត្រេកត្រអាលមួយពេល បណ្តាលឲ្យជុងហ្គុកភិតភ័យនឹងទង្វើរដែលខ្លួនបានធ្វើជាខ្លាំង។
      « មិនអីទេ! អរគុណបងថេយ៍ខ្លាំងណាស់ដែលបានជូនខ្ញុំមក » ជុងហ្គុក ញញឹមស្រាលព្រោះតែនៅភ្លឹកនឹងរឿងដែលកើតឡើងមិញនេះមិនទាន់បាត់នូវឡើយទេ វាស្តែងៗពេកឲ្យគេធ្វើខ្លួនមិនត្រូវ ហើយរឹទ្ធតែមានហ៊ានសម្លឹងមើលមុខរបស់នាយចំ។
      « បងរីករាយជានិច្ច » ជុងហ្គុក ងក់ក្បាលហើយ
ក៏ចុះពីលើឡានដើរចូលទៅក្នុងផ្ទះ។ ថេយ៉ុងសម្លឹងមើលជុងហ្គុកពីចម្ងាយមិនដាក់ភ្នែកនាយមិនទាន់ត្រលប់ទៅវិញទេ គឺនៅរងចាំមើលដល់ជុងហ្គុកចូលទៅក្នុងដោយផ្ទាល់ភ្នែកសិន ដើម្បីប្រាកដចិត្ត។ ស្នាម
ញញឹមរបស់នាយក៏លេចឡើងមកដោយមិនដឹងខ្លួនដៃរបស់នាយក៏ស្ទាបអង្អែលបបូរមាត់របស់ខ្លួនឯងស្រាលៗ ព្រោះនឹកឃើញទង្វើរដែលនាយបានធ្វើដាក់ជុងហ្គុកមិញនេះ។
      « អាថេយ៍ឯងកើតឆ្កួតស្អីវើុយ » ថេយ៉ុង ស្តីបន្ទោសឲ្យខ្លួនឯងតិចៗ មិនគួរណាបណ្តោយខ្លួនធ្វើដល់ថ្នាក់នោះទៅលើជុងហ្គុកសោះ តែនាយក៏សប្បាយចិត្តដោយមិនដឹងខ្លួន ហើយក៏មិនដឹងជាអារម្មណ៍អ្វី ដែលបណ្តាលឲ្យនាយឪនខ្លួនទៅថើបជុងហ្គុកបែបនេះ
      « តើនេះជាអារម្មណ៍អ្វីឲ្យពិតប្រាកដទៅ? »

ខមិនសាច់រឿងផងណា💜

#JK🐰

👿🔥ប៉ាចុងចិត្តបិសាច🔥👿 Where stories live. Discover now