Title. 😈🔥ប៉ាចុងចិត្តបីសាច🔥😈
ភាគទី៩. សិស្សច្បង?
#រីករាយក្នុងការអាន😚🥰« តើនេះជាអារម្មណ៍អ្វីឲ្យពិតប្រាកដទៅ? » ថេយ៉ុង សួរខ្លួនឯងព្រោះតែមិនដឹងពិតមែន ហេតុអ្វីក៏គ្រាន់តែបានជួបនឹងជុងហ្គុកភ្លាម បេះដូងរបស់នាយក៏លោតញាប់ដោយមិនដឹងខ្លួន ណាមួយក៏ថ្លើមធំហ៊ាន បំពានកូនកម្លោះរបស់គេបែបនេះទៀត។ គេពិតជាមិនយល់ថាវាជាអ្វីឲ្យប្រាកដនោះទេ នាយលើកដៃស្ទាបបេះដូងរបស់ខ្លួននៅពេលនេះ វាពិតជាលោតលឿនខ្លាំងណាស់ លោតលឿនជាងពេលដែលស្រីៗទាំងនោះមកសារភាពស្នេហ៍ដាក់នាយទៅទៀត ទាំងដែលកន្លងមកមានមនុស្សស្រីជាច្រើននាក់ មកសារភាពស្នេហ៍ដាក់នាយ តែនាយមិនដែរខ្វល់ ហើយក៏រឹទ្ធតែមិនដែលចាប់អារម្មណ៍ផងដែរ តែពេលនេះវិញបេះដូងរបស់នាយត្រូវមកលោតញាប់នៅ
ពេលដែលបានជួបក្មេងប្រុសម្នាក់អម្បាញ់មិញនេះទៅវិញ។ ថេយ៉ុងបណ្តេញការគិតទាំងប៉ុន្មានឲ្យចប់ត្រឹមនឹងក៏បើកឡានចេញទៅ បន្តដំណើរទៅផ្ទះរបស់នាយវិញតែម្តង។« ជុងហ្គុក » អ្នកជាម្តាយរបស់ជុងហ្គុករត់មកទទួលកូន នៅពេលដែលបានឃើញវត្តមានរបស់កូនប្រុសមកដល់ផ្ទះ។
« អ្នកម៉ាក់! មិចក៏លោកពូអ្នកបើកឡានអត់ទៅទទួលកូនអញ្ចឹង? » កាយតូចដាក់ខ្លួនអង្គុយចុះនៅលើ សាឡុងទទួល
ភ្ញៀវជាមួយនឹងម្តាយរបស់ខ្លួន ដោយមិនភ្លេចសួរសំនួរទៅ
កាន់គាត់ដូចគ្នាដែរ។
« ឡានរបស់ម៉ាក់ខូច ទើបម៉ាក់ឲ្យគេទៅទទួលម៉ាក់ សិនសឹមទៅយកកូនតាមក្រោយ តែពេលមក
ដល់ក៏ខូចឡានមួយនោះនៅតាមផ្លូវទៀត ហើយវាក៏ស្ងាត់ថែមទៀត ម៉ាក់ក៏ត្រូវជាប់នៅទីនោះតែម្តង ណា
មួយខលទៅកូនក៏មិនកើតព្រោះគ្មានសេវា ហើយម៉ាក់ក៏ទើបតែមកដល់មិញនេះដូចគ្នា » អ្នកស្រីអ៊េលសា ប្រាប់ហេតុផលទៅកូន មិនដឹងជាកើតស្អីទេឡានទាំងមួយទាំងពីរមកខូចនៅក្នុងថ្ងៃតែមួយទៅកើតដែរ បានជាគាត់ខកការទៅទទួលកូនប្រុសបែបនេះ។
« ចុះពេលនេះម៉ាក់យ៉ាងមិចហើយ? » ហេតុតែ បារម្តពីគាត់ ជុងហ្គុកក៏សួរឡើងតែម្តង ព្រោះតាមស្តាប់ការនិយាយរបស់គាត់វាពិតជាគួរឲ្យខ្លាចខ្លាំងណាស់។ ត្រូវរងចាំឡានជួសជុលទម្រាំតែរួច ហើយនៅកន្លែងស្ងាត់បែបនេះទៀត។
« ម៉ាក់មិនអីទេកូន! តែថាកូនមកជាមួយអ្នកណាទៅ? » ឡានដែលជូនជុងហ្គុកទៅមកវាក៏ខូចបាត់ទៅ ហើយនៅថ្ងៃនេះ មិចក៏កូនរបស់គាត់មកដល់ផ្ទះលឿនដូចជារាល់ដងបែបនេះ? ស្មើនេះនៅសាលារៀនគឺស្ងប់ស្ងាត់ណាស់ទៅហើយ ឬមួយក៏ជុងហ្គុកជិះតាក់ស៊ីមកទេដឹង?
« សិស្សច្បងគាត់ជូនមក »
« សិស្សច្បង? » អ្នកស្រីអ៊េលសា ជួនពាក្យថាសិស្សច្បងជាមួយនឹងកូនប្រុស។ គេទើបតែចូលរៀនទេដែលមានសិស្សច្បងវាក៏មិនចម្លែក ព្រោះទើបតែរៀនថ្នាំទីមួយ តែដែលគាត់ចម្លែកនោះគឺ សិស្សច្បងម្នាក់ណាដែលជុងហ្គុកទុកចិត្ត ហ៊ានឲ្យជូនមកផ្ទះបែបនេះគាត់ពិតជាចង់ដឹងខ្លាំងណាស់។
« អឺ..គឺ..យប់ណាស់ហើយម៉ាក់ទៅសម្រាកទៅ » ជុងហ្គុក ឆ្លើយដោះសាររួចក៏រត់ឡើងទៅខាងលើមុនម៉ាក់របស់គេត្រុយបាត់ទៅ។ ក៏ព្រោះតែមិនដឹងប្រាប់គាត់ថាមិចនឹងហើយ ទើបតែរៀនថ្មីៗ បែរជាមានសិស្សច្បងជូនមកដល់ផ្ទះទៅកើតដែរ ហើយម្យ៉ាងទៀតកម្រ ណាស់ដែលជុងហ្គុកទុកចិត្តនរណាម្នាក់ ឲ្យជូនមកផ្ទះបែបនេះ រាល់ដងគឺមានតែជីមីនមិត្តរបស់គេផ្សេងទៀតតែប៉ុណ្ណោះដែលគេទុកចិត្ត តែលើកនេះគឺវាចម្លែក។ជុងហ្គុកឡើងមកដល់ខាងលើ ក៏ទម្លាក់ខ្លួនដេកទៅលើពូកមួយទំហឹង សញ្ចឹងគិតពីសកម្មភាពរបស់គេជាមួយនឹងថេយ៉ុងដែលនៅលើឡានមិញនេះមិនឈប់មិនឈរ បូករួមនឹងសម្តីរបស់អ្នកម៉ាក់មកនិយាយដេញដោលដូចជាចង់ចាប់កំហុសរបស់កូនបែបនេះទៀត រឹទ្ធតែធ្វើឲ្យគេធ្វើខ្លួនកាន់តែមិនត្រូវនៅចំពោះមុខរបស់ម៉ាក់។
« អាហ្គុក!ឯងកើតស្អីនឹង? » កាយតូចយកដៃក្របមុខសួរទៅខ្លួនឯងមិនឈប់ ហេតុអ្វីក៏ចាំបាច់គិតតែពីររឿងនោះមិនឈប់បែបនេះ? អាខួរក្បាលនេះក៏វាម្យ៉ាងដែរ រឿងមានច្រើនណាស់ដែលត្រូវឲ្យគិត ហេតុអ្វីក៏នឹកឃើញតែសកម្មភាពនៅក្នុងឡានមួយមុខនោះទៅវិញ?
« បើស្អែកនេះត្រូវជួបគាត់ តើខ្ញុំគួរធ្វើយ៉ាងមិចទៅ? » សំនួរជាច្រើនដែលបានផុសឡើងនៅក្នុងខួរក្បាល ថ្ងៃស្អែកក៏ប្រហែលជាថ្ងៃដែលជីមីននិយាយពីផែនការមិនខានទេ ចង់ឲ្យជុងហ្គុកទៅប្រឈមមុខ
នឹងថេយ៉ុងដោយរបៀបណាទៅ? គេពិតជាមិនហ៊ានទៅជួបនាយពិតមែន ណាមួយរឿងនៅក្នុងឡាន ហើយនៅមានរឿងដែលបោកប្រាស់វាក៏នឹងមកដល់ឆាប់ៗនេះទៀត កម្មចូលមកផ្ទួនពិតៗ បើសិនជាគេមិនយល់ព្រមជាមួយនឹងជីមីនទេ កុំអីស្មើនេះមិនត្រូវមកដេកពិបាកចិត្តម្នាក់ឯងបែបនេះដែរ។ កត្តាអ្វីដែលធ្វើឲ្យជុងហ្គុកស្ម័គ្រចិត្តជួយជីមីនបែបនេះ? ឬមួយក៏ចង់ដឹងចង់លឺរឿងរបស់ថេយ៉ុងដូចគ្នា? នេះគឺជាសំនួរដែលជុងហ្គុកសួរខ្លួនឯងតែវាគ្មានចម្លើយតបតមកវិញ...។#JK🐰
YOU ARE READING
👿🔥ប៉ាចុងចិត្តបិសាច🔥👿
Aksiស្នេហាតាំងពីរវិទ្យាល័យ រវាងសិស្សប្អូនហើយនឹងសិស្សច្បង មិនយូរប៉ុន្មានក៏ក្លាយទៅជាប៉ាចុងហើយ នឹងកូនដើម តើស្នេហារបស់អ្នកទាំងពីរ អាចត្រលប់មកបន្តបានដូចពីមុនដែរឬទេ? ថេយ៉ុង ស្កាលេស និង ជុងហ្គុក អ៊េលសា 26.1.21. និពន្ធដោយ:JK