ភាគទី១២. យល់ចិត្ត !!

860 72 0
                                    

Title. 😈🔥ប៉ាចុងចិត្តបីសាច🔥😈

ភាគទី១២. យល់ចិត្ត !!

#រីករាយក្នុងការអាន😗🥰

    « អឹម..ឯងនិយាយក៏ត្រូវ ក៏ប៉ុន្ដែឯងត្រៀមខ្លួន
សម្រាប់ផែនការរបស់យើងហើយតើមែនទេ? » អ្នកជាមិត្តងក់ក្បាលយល់ស្របនឹងសម្តីរបស់ជុងហ្គុកបាននិយាយ កាលដែលគេមកពេលដំបូងៗក៏បែបនោះដូចជាជុងហ្គុកកាលនេះដូចគ្នា វាក៏មិនចម្លែកទេ។

      តែក៏មិនភ្លេចងាកទៅសួរជុងហ្គុកពីររឿងដែលបានព្រមព្រៀងជាមួយគ្នាកាលពីរម្សិលមិញនេះដែរ។

      « ឯង..ឯងចង់ឲ្យយើងធ្វើយ៉ាងមិច? » កាយតូច
ស្រាប់តែមានអារម្មណ៍ថាភ័យខ្លាចឡើងមកឲ្យតែ
និយាយដល់ផែនការមួយនេះ ហើយរឹទ្ធិតែចង់ដឹងថាជាអ្វីដែលជីមីនប្រុងនឹងឲ្យគេចាប់ផ្តើម

      គេមិនអាចទាយដឹងនៅទឹកមុខបានបញ្ជាក់យ៉ាងច្បាស់បែបនេះពីរជីមីនបាននោះទេ ព្រោះគេកំពុងតែលាក់ស្នាមញញឹមដ៏កំណាចនៅខាងក្នុងដែលគ្មានអ្នកណាម្នាក់មើលដឹង។

      « បន្តិចទៀតឯងនឹងដឹង » ជីមីន បញ្ចេញស្នាម ញញឹមបែបគំនួចឡើងមក ព្រោះផែនការមួយនេះគេ
បានត្រៀមទុកតាំងពីរពេលដែលត្រលប់មកដល់ផ្ទះ
កាលពីរម្សិលមិញម្លេះ។ ដោយសារតែផែនការចង់ដឹង
ចង់លឺរឿងអ្នកដទៃនឹងហើយ ទើបធ្វើឲ្យគេមិនបានដេកពួនមួយប់ទល់ភ្លឺបែបនេះ។

      រីង...រីង…
      សម្លេងកណ្តឹងសាលាបានបន្លឺឡើង នេះបញ្ជាក់
បានយ៉ាងច្បាស់ ថាម៉ោងស្មើនេះគឺជាពេលសម្រាក
របស់សិស្សានុសិស្សទាំងអស់គ្នា សម្លេងអូអររបស់
សិស្សគ្រប់រូប នៅពេលដែលពួកគេនាំគ្នាចេញមកញាំ
អាហារពេលព្រឹកនៅរោងអាហារដូចជាធម្មតា។

      « អាថេយ៍! ថ្ងៃនេះមិចក៏ឯងអាចមកសាលាបាន? » ក្នុងចំណោមអ្នកគ្រប់គ្នាក៏មានវត្តមានរបស់បុរស
សង្ហារពីររូបនេះដែរ។

      យ៉ុនហ្គីសួរទៅថេយ៉ុងបែបនេះ ព្រោះរាល់ដងនាយតែងតែមួយអាទិត្យអីបានមកម្តង  ព្រោះនាយរវល់មើលការងារនៅឯក្រុមហ៊ុន គ្មានពេលមកសាលាបានរាល់ថ្ងៃដូចជាសិស្សដទៃនោះទេ តែអាទិត្យនេះរាងចម្លែកព្រោះតែនាយមកដល់ទៅពីរថ្ងៃទៅវិញ។

👿🔥ប៉ាចុងចិត្តបិសាច🔥👿 Where stories live. Discover now