Title. 👿🔥ប៉ាចុងចិត្តបិសាច🔥👿
ភាគទី៦. ស្រលាញ់ ?
#រីករាយក្នុងការអាន😗« តែយើង… »
« ឯងត្រូវជួយយើងស៊ើបមើលទាំងអស់គ្នាណាអាហ្គុក » ជីមីន
« អឹម..ក៏បានដែរចុះពេលណាទើបចាប់ផ្តើមផែនការទៅ? » ទោះបីជាមាត់និយាយយល់ព្រមតែចិត្តរបស់គេនូវភ័យនូវឡើយទេ ខ្លាចថាដល់ពេលនោះមើលមុខគ្នាមិនចំ ថេយ៉ុងអាចជាស្អប់គអស់មួយជីវិតក៏ថាបានដែរ មនុស្សមិនដែលស្គាល់គ្នាពីមុនមកត្រូវមកបោកក្តីស្រលាញ់បែបនេះ។
« ស្អែកនេះតែម្តងទៅ ចាំយើងជាអ្នកជួយឯង » ជីមីនងាកមកមើលកម្លោះមួយគូរឯណេះវិញ ពួកគេទាំងពីរកំពុងតែពិភាក្សារឿងការងាររបស់ថេយ៉ុង។
« យើងឃើញតុខាងនោះមើលមកពួកយើងមួយសន្ទុះហើយអាថេយ៍ » យ៉ុនហ្គី មិត្តស្និទ្ធស្នាលជាមួយនិងថេយ៉ុងនិយាយឡើង ព្រោះនាយបាន
ឃើញជីមីនហើយនិងជុងហ្គុកមើលមកខ្លួនពិតមែន បើមើលមួយប្លែតនាយមិនថាអ្វីទេ ព្រោះពួកគេជាមនុស្សដែលសង្ហាវាសាំទៅហើយ ដែលជួបរឿងបែប
នេះតែលើកនេះមើលយូរខុសពីធម្មតាបែបនេះដូចជាមានអ្វីមួយមិនស្រួលទេ។
« ជីមីន គឺជាប្អូនរបស់យើងទេ គេមើលមកយើងជារឿងធម្មតាទេ » ថេយ៉ុង ងាកទៅឃើញជីមីនញញឹមដាក់ខ្លួននាយក៏ញញឹមតបទៅវិញ វាមិនដូចដែលយ៉ុនហ្គីគិតឡើយ។ ជីមីនជាកូនអ្នករួមហ៊ុនជា
មួយគ្នារាប់អានដូចជាប្អូន តែភ្នែករបស់នាយសម្លឹងមើលទៅក្មេងប្រុសដែលអង្គុយជាប់ជាមួយនិងជីមីនទៅវិញទេ ពីមុនមកនាយមិនដែលបានឃើញជុង
ហ្គុកនោះទេ ប្រហែលជាមិត្តរបស់ជីមីនហើយមើល
ទៅ បានជាសិ្នទ្ធិស្នាលគ្នាបែបនេះ សម្រស់របស់ជុង
ហ្គុកគឺស្អាតពិតមែន ភ្នែកមូលក្រឡង់ បបូរមាត់ក្រហមបែបផ្កាឈូក គួរឲ្យចង់គយគន់មើលមិនចេះឆ្អែត ថ្ពាល់ប៉ោងៗរាងរ៉ូវក៏ស្អាតមួយចប់ ធ្វើឲ្យនាយមើលមិនដាក់ភ្នែក។
« លង់និងសម្រស់គេរឺយ៉ាងមិច? បានជាមើលមិនដកភ្នែកបែបនេះ? » យ៉ុនហ្គី និយាយចំអន់ថេយ៉ុង ដោយសារតែនាយមើលឃើញថាថេយ៉ុងសម្លឹងក្មេងម្នាក់និងមិនដាក់ភ្នែកពេក។
« អ្នកណាថា ខ្ញុំគ្រាន់តែមើលបន្តិចមិនបានទេរឺ ព្រោះមិនដែលឃើញពីមុនមក » ថេយ៉ុង
« មើលដឹងមើលហាមគិតអីផ្តាស់ផ្តេសទៅលើគេក៏បានហើយ » យ៉ុនហ្គី ស្គាល់ចិត្តរបស់ថេយ៉ុងច្បាស់ណាស់ នាយអាចដឹងថាពេលនេះនាយកំពុងតែគិតអីទៅលើក្មេងប្រុសម្នាក់នោះ។
« មកនិយាយបន្តវិញល្អជាងមិញនេះដល់ណាហើយ? » ថេយ៉ុង បង្វែរដានដើម្បីកុំឲ្យបងចាប់បាន នេះនាយបង្ហាញច្បាស់ដល់ថ្នាក់បងប្រុសមើលដឹងរឺយ៉ាងមិចនិង?គ្រាន់តែខ្ញុំបានឃើញគេត្រឹមតែមួយប្លែតសោះ មានអារម្មណ៍ថាបេះដូងរបស់ខ្ញុំរីកមាឌខ្លាំងខុសពីធម្មតា មុខមាត់របស់គេត្រឹមតែជាក្មេងប្រុសម្នាក់ តាម
មើលទៅអាយុត្រឹមតែ១៧ឆ្នាំតែប៉ុណ្ណោះ តែគេស្អាតខ្លាំងណាស់ ខ្ញុំមិនដែលបានឃើញមនុស្សណាដែលមានមុខមាត់ស្អាតបាតបែបនេះពីមុនមកទេ ទាំងដែលគេគឺជាក្មេងប្រុស សូម្បីតែមនុស្សស្រីដែលមកសារភាពដាក់ខ្ញុំកន្លងមក មិនបានសូម្បីតែមួយចំណិតរបស់ក្មេងប្រុសម្នាក់នេះ អារម្មណ៍នេះហៅថាស្រលាញ់មែនទេ? បងប្រុសរបស់ខ្ញុំក៏មើលដឹងដែរ រឺក៏ខ្ញុំពិតជាស្រលាញ់ក្មេងប្រុសម្នាក់នោះដោយឃើញត្រឹមតែមួយពព្រឹចភ្នែកពិតមែន? ថេយ៉ុងបានត្រឹមតែគិតក្នុងចិត្ត ដោយភ្នែករបស់នាយសម្លឹងមើលទៅក្មេងប្រុសម្នាក់នោះមិនដាក់ភ្នែក បានត្រឹមសម្លឹងមើលគេពីចម្ងាយក៏អស់ចិត្តណាស់ទៅហើយ នេះឬឥទ្ធិពលពេលដែលបានឃើញមនុស្សដែលយើងចូល
ចិត្តនោះ?ម៉ោងសម្រាកក៏បានមកដល់សិស្សគ្រប់គ្នារៀបចំរបស់របររៀងខ្លួន ដើម្បីត្រឡប់ទៅផ្ទះវិញ។ ជីមីនជាមួយនឹងជុងហ្គុកក៏បានចាកចេញដូចគ្នាដែរ។ ជុងហ្គុកដើរចេញមកក្រៅម្នាក់ឯង ព្រោះជីមីនមិន
បាននៅកំដរជាមួយនោះទេ ព្រោះអ្នកបើកឡានរបស់គេបានមកយកទៅបាត់ហើយ នូវឡើយតែរាងតូចដែលឈរចាំអ្នកមកទទួលម្នាក់ឯង រាល់ដងអ្នកបើក
ឡានមិនដែរមកទទួលយឺតបែបនេះទេ ខុសអីតែថ្ងៃ
នេះយឺតជាងរាល់ដងទៅវិញ។
« មិចក៏អ្នកបើកឡានរបស់ម៉ាក់មិនទាន់មកទទួលទៀតស្មើនេះទៅហើយ » ជុងហ្គុក លើកដៃមើលនាឡិការ ក៏បានឃើញថាម៉ោងវាល្ងាចណាស់ទៅហើយ មិនគួរណាស្មើនេះគាត់នូវមិនទាន់មកទទួលរូបគេសោះ ឈររងចាំម្នាក់ឯងបែបនេះ ក៏មានអារម្មណ៍ថាខ្លាចៗបន្តិចដែរ ព្រោះមនុស្សម្នារស្មើរ
នេះគេនាំគ្នាត្រឡប់ទៅផ្ទះមុនអស់ហើយ នូវឡើយតែគេម្នាក់ឯងប៉ុណ្ណោះដែលឈរចាំឡាន។
« ទីតៗៗ » សម្លេងស៊ីប្ល៉េឡានបានបន្លឺឡើង ពី
ក្រោយកាយតូចធ្វើឲ្យសាមីខ្លួនភ្ញាក់ព្រើតរួចងាកទៅ
តាមសម្លេង ឃើញថាជាបុរសខ្ពស់ស្រឡះម្នាក់ដើរចុះពីលើឡានសំដៅមករកគេ។
« សួស្តី!តើឯងចាំនរណាតើមែនទេ? »ខមិនសាច់រឿងផងណា😗🥰
YOU ARE READING
👿🔥ប៉ាចុងចិត្តបិសាច🔥👿
Actionស្នេហាតាំងពីរវិទ្យាល័យ រវាងសិស្សប្អូនហើយនឹងសិស្សច្បង មិនយូរប៉ុន្មានក៏ក្លាយទៅជាប៉ាចុងហើយ នឹងកូនដើម តើស្នេហារបស់អ្នកទាំងពីរ អាចត្រលប់មកបន្តបានដូចពីមុនដែរឬទេ? ថេយ៉ុង ស្កាលេស និង ជុងហ្គុក អ៊េលសា 26.1.21. និពន្ធដោយ:JK