ភាគទី៤.ចេះដឹង!!

1.3K 88 0
                                    

Title. 👿🔥ប៉ាចុងចិត្តបិសាច🔥👿
ភាគទី៤.ចេះដឹង!!
#រីករាយក្នុងការអាន😗🥰

      « ចុះមិចក៏ឯងដឹងរឿងរបស់គាត់ច្រើនម្លេះ? » ហេតុតែជីមីនដឹងគ្រប់យ៉ាង តើសិស្សច្បងរបស់គេមានអ្វីពាក់ព័ន្ធជាមួយនិងជីមីនទេដឹង។
     « គឺប៉ារបស់យើងក៏មានភាគហ៊ុនជាមួយនិងគាត់ដែរ បានជាយើងស្គាល់គាត់បែបនេះ ពេលខ្លះបាននិយាយគ្នាតិចតួចពេលជួបគ្នានៅខាងក្រៅក៏ដូចជាក្នុងសាលានេះ ហើយប៉ាឯងក៏ដូចគ្នាដែរ គាត់មានភាគហ៊ុនរួមជាមួយនិងសិស្សច្បងថេយ៉ុងរហូតដល់
៣០%ឯណោះ អាចរាប់ថាគាត់ក៏ជាអនុប្រធានរងដូចគ្នានៅក្នុងក្រុមហ៊ុន ស្កាលេស GROUP តែគួរ
ឲ្យស្តាយដែលគាត់មិននៅតទៅទៀត ទើបដំណែងនោះបានទៅម៉ាក់របស់ឯង » ជីមីន ខឹងរឿងរបស់ថេយ៉ុងគ្មានសល់ មនុស្សធ្លាប់ស្គាល់គ្នា ធ្វើការនៅក្នុងក្រុមហ៊ុនជាមួយគ្នា វាមិនពិបាកទេដែលគេបានដឹងបែបនេះ។ ជួនកាលពេលខ្លះ ពេលដែលប៉ារបស់ជីមីនមានការរវល់ គឺជីមីននេះហើយដែលទៅធ្វើការជំនួសគាត់ បានជាគេដឹងរឿងបែបនេះណាមួយក៏
បានលឺអ្នកធ្វើការនៅទីនោះនិយាយតៗគ្នា។
     « យើងជាកូនរបស់គាត់ទាំងមូល បែរជាមិនដឹងរឿងអ្វីម្យ៉ាងសូម្បីតែបន្តិច ដែលទាក់ទងនិងគាត់ ឯង
នេះបែរជាដឹងគ្រប់រឿងទៅវិញ » ជុងហ្គុក អន់ចិត្តនិងខ្លួនឯងជាខ្លាំងដែលមិនដឹងសូម្បីមួយរឿងទាក់ទងនិងរឿងការងាររបស់ប៉ា តែជីមីនបែរជាដឹងរឿងប៉ារបស់ជីមីនទាំងអស់ថាមានភាគហ៊ុនរួមនៅឯណាខ្លះ។ ប៉ារបស់ជុងហ្គុកគាត់បានស្លាប់២ឆ្នាំជាងហើយ ប្រហែលជាក្រោយពីប៉ារបស់ថេយ៉ុងតែប៉ុណ្ណោះ ដោយសារតែរោគប្រចាំកាយរបស់គាត់ ។
     « អារឿងនិងយើងដឹងស្រាប់ហើយ ព្រោះភាគ
ច្រើនយើងតែងតែទៅជួយការងារគាត់ ក៏ដូចជាយកឯកសារទៅឲ្យប៉ានៅក្រុមហ៊ុនរបស់សិស្សច្បងថេយ៉ុង តែអ្វីដែលសំខាន់មិចក៏គេនិយាយថាគាត់ជាgayទៅ
វិញ? » ជីមីន នៅតែមិនទាន់អស់ចិត្តនូវឡើយទេទើបលើកមកនិយាយម្តងទៀត ចង់ដឹងថាថេយ៉ុងដូច
ដែលគេនិយាយរឺមួយក៏អត់? មនុស្សពេញលក្ខណៈបែបនេះមិនសមដូចដែលស្រីៗចូលចិត្តនិយាយសោះ ពេលខ្លះជីមីនក៏អាចជឿដែរ កន្លងមកពេលដែលធ្លាប់និយាយគ្នាជាមួយនិងថេយ៉ុង ពេលដែលស្រីៗឲ្យដៃនាយ គេបែរជាមិនចាប់អារម្មណ៍អ្វីទាល់តែសោះ បានជាជីមីនមិនសូវច្បាស់ក្នុងចិត្តថាgayរឺក៏មិនgay ។
     « ឯងចង់ដឹងធ្វើអីរឿងរបស់គាត់តើមិនមែនជារឿងរបស់ឯងឯណា » ជុងហ្គុក ក៏ញាំបាយបន្តបន្ទាប់ពីដឹងរឿងអ្នកដទៃបានខ្លះៗ។
« យើងត្រូវតែដឹងឲ្យបាន ថាគាត់គឺជាgayឬមួយក៏អត់? » ជីមីន សម្លឹងមើលទៅថេយ៉ុងមិនដាក់ភ្នែក ទោះបីជាគេធ្លាប់ស្គាល់រឺក៏បាននិយាយជាមួយនាយកន្លងមកក៏ដោយ ក៏មិនប្រាកដចិត្តទេថានាយគឺជាមនុស្សប្រុសពេញលក្ខណ:រឺមួយក៏អត់ បើលឺតាមការនិយាយពីមនុស្សស្រីច្រើនបែបនេះ គេក៏អត់សង្ស័យមិនបានដែរ។កុំថាគេចេះដឹងខុសរឿងអី បើសិនជាថេយ៉ុងមិនមែនជាមនុស្សដែលជីមីនធ្លាប់ស្គាល់ហើយសេពគបដូចជាបងប្អូនទេនោះ កុំអីជីមីនក៏មិនចង់រវីរវល់ជាមួយផង ចឹងហើយគេត្រូវតែពិសោធន៍អ្វីមួយនូវពេលដែលងាកមកចាប់អារម្មណ៍លើជុងហ្គុកវិញ ឃើញថាជុងហ្គុកមានមុខស្អាតបាតខ្លាំងណាស់ អាចលើសមនុស្សស្រីមួយចំនួនទៀតផង រាងក៏បានដែរគឺប្រៀបដូចជាមនុស្សស្រីគ្រប់យ៉ាង បើសិនជាគេយកជុងហ្គុកទៅពិសោធន៍អ្វីមួយពីថេយ៉ុងនោះ។
      « យើងនឹកឃើញហើយ »

ខមិនសាច់រឿងផងណា💜

👿🔥ប៉ាចុងចិត្តបិសាច🔥👿 Where stories live. Discover now