Title. 👿🔥ប៉ាចុងចិត្តបិសាច🔥👿
ភាគទី៣. ដឹងរឿងច្រើន!!
#រីករាយក្នុងការអាន😘« លឺគេនិយាយថាបងប្រុសម្នាក់និងគឺជាgay
និយាយរួមទៅគាត់មិនស្រលាញ់មនុស្សស្រីទេ តើអាចជាgayបានយ៉ាងមិចទៅន៎សង្ហាដល់ថ្នាក់និងហើយ ហើយក៏ជាមនុស្សឆ្លាតថែមទៀត មនុស្សស្រីទាំងសាលាដែលស្រលាញ់គាត់ តែគាត់បែរជាបដិសេធទាំងអស់ មិនថាជាស្រីស្អាត ឆ្លាត រឺក៏ពូកែយ៉ាងណាទេ ឲ្យតែសុំស្រលាញ់គាត់ដឹងតែត្រូវបង
ប្រុសម្នាក់នោះបដិសេធរហូតតែម្តង » មនុស្សប្រុសដែលមានគ្រប់យ៉ាង រូបរាង សម្រស់ ការសិក្សា ថាន: ទ្រព្យសម្បត្តិ លុយឡាន ហើយក៏ជាកូនអ្នកមាននៅ
ក្នុងប្រទេស ដែលស្នងដំណែងពីឪពុកក្រោយពេលដែលគាត់បានស្លាប់ចោលទៅ បានបន្សល់ទុកគ្រប់
យ៉ាងឲ្យអ្នកជាកូនទាំងអស់មើលការទទួលខុសត្រូវគេបានគ្រប់យ៉ាងទាស់តែមួយគឺ ក្តីស្រលាញ់ មនុស្សបេះដូងដែកដែលស្រីៗនៅក្នុងសាលាមួយនេះដាក់នាមឲ្យហើយក៏គិតថាគេជាgayថែមទៀត មនុស្សណាទៅបដិសេធរាល់ការសុំស្រលាញ់ពីមនុស្សស្រីបានគ្រប់គ្នានោះ មានន័យថាប្រុសម្នាក់និងគឺជាgay
ដូចដែលគេនិយាយពិតមែន ។
« មិចក៏ឯងដឹងថាគាត់ជាgayបានទៅ?មនុស្សប្រុសទាំងអស់មិនអាចបញ្ចាក់ត្រឹមតែបដិសេធពីមនុស្សដែលសារភាពថាស្រលាញ់ ហើយក៏បញ្ចាក់ថាគាត់ជាgayទាំងអស់នោះទេ អាចជាគាត់គិតថាគាត់នៅរៀន រឺមួយក៏គាត់មិនទាន់គិតពីរឿងអស់និងក៏ថាបានដែរ » ជុងហ្គុក សម្លឹងទៅរាងក្រាស់មិនដាក់
ភ្នែក មិនត្រឹមតែសម្លឹងតែខួរក្បាលក៏នឹកគិតដូចគ្នាដែរ គេមានមុខសង្ហាខ្លាំងណាស់ មើលពីរចំហៀងបានឃើញច្រមុះដែលដុះខ្ពស់ស្រួច មុខមានមន្តស្នេហ៍រាងជាអក្សរ v រូបរាងខ្ពស់ស្រឡះ សមជាចំណូលចិត្តរបស់ស្រីៗដែលប៉ងប្រាថ្នាយករូបគេធ្វើជាគូរស្នេហ៍។
« យើងក៏មិនដឹងដែរ លឺគេនិយាយតៗគ្នាបែបនិងក៏គិតបែបនិងដូចគ្នាតែម្តងទៅ ហើយណាមួយតាម
ដែលយើងសង្កេតរូបគាត់កន្លងមក គាត់ដូចជាមិនចាប់អារម្មណ៍លើមនុស្សស្រីពិតមែនណា » ជីមីន នៅតែមិនទាន់អស់ចិត្តនូវឡើយ ស្តាយរូបរាងសង្ហារបស់គេខ្លាំងណាស់ បើសិនជាដូចពួកស្រីៗនាងនិយាយពិតមែន។
« គាត់ឈ្មោះអី? មិញយើងមិនបានស្តាប់ » ជុងហ្គុក សួរឈ្មោះពីជីមីនដើម្បីចង់ដឹងចង់លឺ មនុស្សសង្ហាដល់ថ្នាក់និងហើយល្បីក៏ល្បីទៀត តែជុងហ្គុកបែរជាមិនស្គាល់ឈ្មោះរបស់គេទៅវិញ ស្តាយណាស់ជីមីនបានប្រាប់ឈ្មោះមិញនេះគេមិនបានស្តាប់គិតតែពីរញាំ។
« ឈ្មោះរបស់គាត់គឺ ថេយ៉ុង ស្កាលេស រៀនឆ្នាំ
ទី៤ហើយ ហើយក៏ជាអ្នកមានមុខមាត់ដូចគ្នាដែរនៅក្នុងសង្គមមួយនេះ លឺថាសាលាមួយនេះក៏មានហ៊ុនរួមរបស់គាត់ចូលរួមទៀតផង គាត់ក៏ជាម្ចាស់ក្រុមហ៊ុនទាំងមូលផងដែរនៅ ស្កាលេស GROUP ហើយក៏ជាអនាគតអ្នកស្នងត្រកូលដ៏ស្តុកស្តុបនាពេលខាងមុខនេះបន្ទាប់ពីគាត់រៀនចប់ គ្រប់យ៉ាងដែលជារបស់ប៉ាគាត់ និងត្រូវប្រគល់មកឲ្យគាត់ទាំង
អស់មិនថាការងារ មុខដំណែង ផ្ទះ ភាគហ៊ុនទាំងក្នុងនិងក្រៅប្រទេស និងបានទៅលើគាត់ទាំងអស់ មិនចម្លែកទេដែលមនុស្សស្រីចង់បានគាត់យកធ្វើជារបស់ខ្លួននោះ បើគាត់មានដល់ម្លឹង » ជីមីន រៀបរាប់យ៉ាងហូរហែរឲ្យទៅជុងហ្គុកបានដឹង វាជារឿងរបស់ថេយ៉ុងសោះជីមីនបែរជាដឹងគ្រប់យ៉ាងធ្វើមើលតែគេជាបងប្អូននិងប្រុសម្នាក់និងទៅហើយថេយ៉ុងក៏ល្បីដូចគ្នាដែរ មិចក៏ជុងហ្គុកមិនដែរបានជួបមិនដែរលឺឈ្មោះពីមុនសោះអញ្ចឹងន៎។
« ចុះមិចក៏ប៉ារបស់គាត់ត្រូវប្រគល់គ្រប់យ៉ាងឲ្យទៅកូនរបស់គាត់ធ្វើអី បើសិស្សច្បងម្នាក់និងមិនទាន់រៀនចប់ផង » ជ្រុលជាចង់ដឹងរឿងគេទៅហើយសួរនាំឲ្យអស់សេចក្តីតែម្តងទៅ ថេយ៉ុងនៅរៀននូវឡើយទេ តែត្រូវមកទទួលរ៉ាប់រងគ្រប់យ៉ាងមិនថាគ្រួសារ ក្រុម
ហ៊ុន ទាំងដែលគេបានមករៀនតែម្តងម្កាលតែប៉ុណ្ណោះក្នុងមួយខែ ដោយសារតែមមាញឹករឿងក្រុមហ៊ុនខ្លាំង
ពេក ។
« ប៉ារបស់គាត់ស្លាប់ចោលយូរហើយប្រហែល
២_៣ឆ្នាំអីនិងឯង អញ្ចឹងហើយបានជាគាត់ត្រូវមកទទួលគ្រប់យ៉ាងពីប៉ារបស់គាត់ទាំងដែលនៅរៀនបែបនេះ នេះគាត់ឆ្លៀតខ្លាំងណាស់ ណាមួយរឿងការ
ងារនៅក្រៅប្រទេស ហើយនៅឆ្លៀតមករៀនរហូតដល់ថ្នាំទី៤បែបនេះទៀត សិស្សច្បងថេយ៉ុងគាត់ព្យាយាមខ្លាំងណាស់ » ជីមីន អត់សរសើរនាយក៏មិនបាន តាំងពីអត់គ្រួសារមក ថេយ៉ុងត្រូវរ៉ាប់រងគ្រប់យ៉ាងទាំងអស់ នៅស៊ូមករៀនដល់ឆ្នាំចុងក្រោយបែបនេះទៀត អ្នកណាទៅធ្វើបានដូចនាយដែរទេ? នាយជាមនុស្សពូកែស្រាប់យល់លឿននូវរឿងការងារ និយាយ
ប្រាប់តែបន្តិចបន្តួចក៏យល់ដឹងបាត់ទៅហើយ អញ្ចឹងហើយបានជាមួយខែពីរខែអីទើបនាយមកសាលារៀនបានម្តង។
« ចុះមិចក៏ឯងដឹងរឿងរបស់គាត់ច្រើនម្លេះ? »ខមិនសាច់រឿងផងណា😘
YOU ARE READING
👿🔥ប៉ាចុងចិត្តបិសាច🔥👿
Actionស្នេហាតាំងពីរវិទ្យាល័យ រវាងសិស្សប្អូនហើយនឹងសិស្សច្បង មិនយូរប៉ុន្មានក៏ក្លាយទៅជាប៉ាចុងហើយ នឹងកូនដើម តើស្នេហារបស់អ្នកទាំងពីរ អាចត្រលប់មកបន្តបានដូចពីមុនដែរឬទេ? ថេយ៉ុង ស្កាលេស និង ជុងហ្គុក អ៊េលសា 26.1.21. និពន្ធដោយ:JK