ភាគទី៧. មានសិទ្ធ!!

1.1K 86 2
                                    

Title. 👿🔥ប៉ាចុងចិត្តបិសាច🔥👿
ភាគទី៧. មានសិទ្ធ!!
#រីករាយក្នុងការអាន😗🥰

     « ទីតៗៗ » សម្លេងស៊ីប្ល៉េឡានបានបន្លឺឡើងពី
ក្រោយកាយតូចធ្វើឲ្យសាមីខ្លួនភ្ញាក់ព្រើតរួចងាកទៅ
តាមសម្លេង ឃើញថាជាបុរសខ្ពស់ស្រឡះម្នាក់ដើរចុះពីលើឡានសំដៅមករកគេ។
      « សួស្តី!តើឯងចាំនរណាតើមែនទេ? » សម្លេងបែបស្រទន់បញ្ចេញមន្តស្នេហ៍តាមរយះសម្តីរបស់បុរសកម្លោះម្នាក់នោះ បានបន្លឺពីក្រោយខ្នងរបស់រាងតូចធ្វើឲ្យជុងហ្គុកត្រូវភ្លឹកនៅមួយកន្លែងដោយសារប្រុសម្នាក់នោះគឺជា…
      « សិស្សច្បងថេយ៉ុង » ជុងហ្គុក ហៅឈ្មោះរបស់នាយដោយអាការ:ភ្ញាក់ផ្អើលជាខ្លាំង មិននឹកស្មានថាគេបានជួបថេយ៉ុងនៅក្នុងសភាពបែបនេះ ហើយក៏មិននឹកស្មានថាថេយ៉ុងនៅមិនទាន់ត្រឡប់ទៅផ្ទះវិញ
ទៀត ព្រោះស្មើនេះក៏ល្ងាចណាស់ទៅហើយដែរ នាយមិនទាន់ទៅបានជាប្លែកចិត្ត ណាមួយក្នុងចិត្តក៏ភ័យ
ខ្លាចដែលត្រូវនៅជាមួយនាយតែពីរនាក់បែបនេះ។ មិនមែនភ័យខ្លាចដោយសារគិតថានាយធ្វើអ្វីមិនល្អមកលើគេនោះទេ គឺភ័យខ្លាចព្រោះនឹកឃើញសម្តីដែលជីមីនបាននិយាយកាលពីថ្ងៃមិញនេះទៅវិញទេ ត្រូវមកជួបភ្លាមៗបែបនេះ គេទទួលយកមិនទាន់ ហើយក៏មិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការនិយាយជាមួយនាយដែរ។
      « នេះឯងស្គាល់ឈ្មោះរបស់ខ្ញុំ? » ថេយ៉ុង ចង្អុលខ្លួនឯងនឹកស្មានមិនដល់ ទើបតែបាននិយាយគ្នាជាលើកដំបូង ក្មេងប្រុសម្នាក់នេះបែរជាស្គាល់ឈ្មោះរបស់គេបាត់ទៅហើយ ឯនាយមិនស្គាល់សូម្បីតែបន្តិចស្គាល់តែមុខ ព្រោះតែចាប់អារម្មណ៍នឹងក្មេង
ប្រុសម្នាក់នេះដោយសារតែខុសប្លែកពីគេ គឺស្រស់ស្អាត។
      « បាទ! ខ្ញុំស្គាល់ឈ្មោះរបស់បង ព្រោះខ្ញុំគឺជាមិត្តរបស់ជីមីនគេបានប្រាប់ខ្ញុំ » ជុងហ្គុក តបទាំងមិនសូវសម នៅពេលដែលនិយាយប៉ះឈ្មោះរបស់ជីមីន គេមានអារម្មណ៍ថាភ័យខ្លាចយ៉ាងមិចក៏មិនដឹង នៅ
ពេលដែលមកតទល់និយាយគ្នាតែពីរនាក់បែបនេះ។
      « អឹម..ហើយចុះមិចក៏ស្មើរនេះទៅហើយឯងនៅមិនទាន់ត្រលប់ទៅវិញទៀត? នេះល្ងាចណាស់ហើយ » ថេយ៉ុងក្រលេកមើលជុំវិញខ្លួន បានឃើញបរិយា
កាសស្ងប់ស្ងាត់ មនុស្សម្នាក់ក៏គ្មាន ហើយក៏ជិតយប់ប្រលប់បែបនេះទៀត មិនគួរណាជុងហ្គុកមកឈរម្នាក់ឯងនៅទីនេះទៅវិញទេ។
      « ខ្ញុំចាំអ្នកបើកឡានគេមកទទួល តែស្មើនេះទៅហើយនៅមិនទាន់ឃើញមកទៀត » ជុងហ្គុក ក៏មើលនាឡិការម្តងទៀត យប់កាន់តែកៀកអ្នកបើកឡាននៅ
តែមិនទាន់មកដល់ទៀតញាប់មែន បើមានរឿងអ្វីហេតុអីក៏មិនព្រមខលមកប្រាប់គេបែបនេះ ទុកឲ្យគេរងចាំម្នាក់ឯងនៅទីនេះទៅកើតដែរ ខលប្រាប់តែបន្តិចគេនឹងរកឡានជិះទៅវិញម្នាក់ឯងក៏បានដែរ។
      « បើមិនយល់ទាស់អី បងជាអ្នកជូនឯងទៅផ្ទះតើល្អដែរទេ? » ចិត្តបារម្តដែលមានចំពោះជុងហ្គុកក៏ចេះ
តែមាន គេមិនចង់ទុកឲ្យជុងហ្គុកនៅម្នាក់ឯង ទើបស្នើខ្លួនជូនទៅ យ៉ាងណានាយក៏នឹងទៅផ្ទះដូចគ្នាដដែល។
      « បាទ..បើអញ្ចឹងខ្ញុំសុំរំខានបងបន្តិចហើយ » មិនដឹងជាកត្តាអ្វីបណ្តោលឲ្យជុងហ្គុកឆ្លើយយល់ព្រមនឹងនាយបែបនេះ?តែអារម្មណ៍ប្រាប់ថាប្រុសម្នាក់នេះគឺអាចទុកចិត្តបាន ទើបគេឆ្លើយយល់ព្រមដោយមិនស្ទាក់ស្ទើរ។
      « តោះ » ថេយ៉ុង បើកទ្វារឡានឲ្យជុងហ្គុកចូលអង្គុយទាំងស្នាមញញឹមជាប់មាត់ នាយសប្បាយចិត្តជុងហ្គុកព្រមទៅជាមួយគេបែបនេះ ព្រោះបាននៅជិតមនុស្សដែលខ្លួនឯងមានអារម្មណ៍ល្អជាមួយ ដឹងត្រឹមថាវាជាអារម្មណ៍ដែលមិនអាចបញ្ជាក់ការពិតបានថាវាជាអ្វីឲ្យពិតប្រាកដ?

      « និយាយចឹង!បងមិនទាន់បានស្គាល់ឈ្មោះរបស់ឯងនៅឡើយទេ ឯងឈ្មោះអី? » ថេយ៉ុង សួរទៅរាងតូចដើម្បីបង្វែរបរិយាកាសទាំងមូលកុំឲ្យមានសភាពស្ងាត់ច្រងំខ្លាំងពេក។
      « ខ្ញុំឈ្មោះ ជុងហ្គុក អ៊េលសា ចុះសិស្សច្បងនោះ គឺខ្ញុំសំដៅដល់ត្រកូលរបស់បង » ជុងហ្គុក ប្រញាប់ប្រាប់ហេតុផលទៅនាយខ្លាចថានាយគិតអ្វីមិនល្អមកលើគេ ព្រោះគេដឹងពីជីមីនប្រាប់ តែមិនបានចាប់
អារម្មណ៍នឹងត្រកូលរបស់នាយទៅវិញទេទើបដឹងតែឈ្មោះ។
      « ថេយ៉ុង ស្កាលេស ឯងហៅយ៉ាងមិចក៏បានដែរ » ថេយ៉ុង បើកឡានបណ្តើរឆ្លៀតងាកមកនិយាយជាមួយនឹងជុងហ្គុកបណ្តើរ។
      « បងអញ្ចឹង!ខ្ញុំហៅថាបងថេយ៍ បងថេយ៍តើល្អទេ? » ជុងហ្គុក ផ្តល់យោបល់ឲ្យទៅនាយដើម្បីងាយ
ស្រួលហៅបងថេយ៍ៗបែបនេះ វាមានអារម្មណ៍ថាសិ្នទ្ធិស្នាល ហើយវាក៏ងាយកុំពិបាកហៅច្រើន ព្រោះវាក៏មានអារម្មណ៍ថាល្អ ដោយមិនដឹងខ្លួននៅពេលដែល
គេហៅបែបនេះ។
      « អូខេ!បងតាមឯងគ្រប់យ៉ាងឲ្យតែឯងសប្បាយ
ចិត្ត » ថេយ៉ុង ក៏បញ្ចេញស្នាមញញឹមនៅពេលដែលជុងហ្គុកហាក់ដូចជាសប្បាយអរជាមួយនឹងឈ្មោះដែលហៅខ្លួន ឃើញគេសប្បាយបែបនេះនាយក៏សប្បាយចិត្តដូចគ្នាដែរ ហើយសន្យាថាឈ្មោះមួយនេះគឺមានតែជុងហ្គុកម្នាក់ប៉ុណ្ណោះដែលមានសិទ្ធិហៅ
…។

     បងថេយ៍😌ខមិនសាច់រឿងផងណា💜

#JK🐰

👿🔥ប៉ាចុងចិត្តបិសាច🔥👿 Where stories live. Discover now