ភាគទី១០. បងថេយ៍!!

944 72 0
                                    

Title.😈🔥ប៉ាចុងចិត្តបីសាច🔥😈
ភាគទី១០. បងថេយ៍!!
#រីករាយក្នុងការអាន😗🥰

      ព្រឹកព្រលឹមនៅថ្ងៃបន្ទាប់ ពន្លឺព្រះអាទិត្យបានរះចាំងនៃពណ៌ទឹកក្រូចឡើងមកនៅលើភពផែនដី បក្សាបក្សី រូតរះចេញរកចំណីដើម្បីឲ្យកូនៗរបស់វា។ ក៏ដូចជាព្រឹកនេះ សម្លេងខ្យល់បក់ភាយផាត់ ប៉ះទៅនឹងវាំងនននៃរបស់បន្ទប់កម្លោះតូចម្នាក់ បានបង្ហាញឲ្យឃើញផ្ទៃបន្ទប់ទាំងមូល ដែលបានរៀបចំយ៉ាងមានសណ្តប់ឆ្នាប់ គ្រប់យ៉ាងនៅក្នុងបន្ទប់សុទ្ធតែជារបស់ដែលមានតម្លៃថ្លៃ ផ្ទៃបន្ទប់ទាំងមូលគឺធំទូលាយ ពោពេញទៅដោយពណ៌ផ្កាឈូកគ្រប់យ៉ាង ទាំងដែលអ្នកដែលគេងនៅបន្ទប់នេះគឺជាមនុស្សប្រុសទៅវិញ ដែលមិនមែនជាមនុស្សស្រីឯណាទេ ហើយក៏គ្មានអ្នកណាក្រៅពីកម្លោះតូចជុងហ្គុក អ៊េលសារបស់យើងដែរ។
      ទោះបីគេជាមនុស្សប្រុស ក៏ប៉ុន្តែរបស់ប្រើប្រាស់ភាគច្រើន គឺប្រដូចទៅនឹងរបស់មនុស្សស្រីស្ទើរតែគ្រប់យ៉ាង បន្ទប់ដែលមានក្លិនក្រអូបដូចជាផ្កា ហើយ
ក៏សុទ្ធតែជាពណ៌ផ្កាឈូកគ្រប់យ៉ាង តុ ទូ ភួយ និងកម្រាលគឺពណ៌ផ្កាឈូក នេះគឺជាចំណង់ចំណូលចិត្តរបស់គេ មិនថាតែមនុស្សស្រីទេដែលចូលចិត្តពណ៌បែបនេះ មនុស្សប្រុសមួយចំនួនក៏ស្រលាញ់ពណ៌បែបនឹងដូចគ្នាដែរ។

      ជុងហ្គុកបានងើបពីព្រឹករៀបចំខ្លួនដោយបានសម្អាតខ្លួនបានរួចរាល់ ទើបប្រញាប់កាន់កាតាបរបស់ខ្លួន ចុះទៅខាងក្រោមដើម្បីទទួលទានអាហារពេល
ព្រឹកជាមួយនឹងម៉ាក់របស់គេតាមទម្លាប់ មុនពេលដែលទៅសាលារៀន។
      « អារុណសួស្តីអ្នកម៉ាក់ សឺត!! » ជុងហ្គុក ចុះមកដល់ក៏បានឃើញអ្នកម៉ាក់របស់គេកំពុងតែរៀបចំចានទុកដាក់នៅលើតុ មុននឹងនិយាយសួស្តីដោយមិនភ្លេចបោះស្នាមថើបនៅលើថ្ពាល់របស់ម៉ាក់គេមួយខ្សឺត។
      « ចាសកូន! » អ្នកស្រីអ៊េលសា ក៏តបទៅកូនទាំងស្នាមញញឹមដែលមានចំពោះកូនកន្លងមក។ កន្លងទៅយូរប៉ុណ្ណាហើយដែលអ្នកទាំងពីរមានតែពីរនាក់ម្តាយកូនបែបនេះ គួរឲ្យសោយស្តាយខ្លាំងណាស់ដែលប្តីរបស់គាត់ស្លាប់ចោលទៅទាំងវ័យក្មេង បន្សល់
ទុកនៅប្រពន្ធដែលមានសាច់សស្អាតនូវឡើយ ទោះ
បីជាគាត់មានកូនមួយដែលជិតពេញកម្លោះក៏
ដោយតែសម្រស់របស់គាត់គឺនៅស្រស់ស្អាតដូចជាស្រីក្រមុំមួយចំនួនយ៉ាងអញ្ចឹង។ ហើយជុងហ្គុកក៏តែងតែនិយាយពីប៉ាថ្មីជាញឹកញាប់ជានិច្ច ព្រោះគេមិនចង់ឲ្យម៉ាក់របស់គេនៅម្នាក់ឯង យ៉ាងហោច
ណាស់ក៏បានកំដរពេលគាត់មិនស្រួលខ្លួន ក៏ដូចជាពេលដែលគេមិននៅត្រូវទៅសាលារៀនអីបែបនេះ។ ជុងហ្គុកក៏មិនដែលខឹងស្អប់ម៉ាក់នោះទេ បើសិនជាគាត់មាននរណាម្នាក់មកនៅក្បែរ គេមានតែសប្បាយ
ចិត្តដែលប្រុសម្នាក់នោះអាចនៅក្បែរមើលថែម៉ាក់របស់គេជំនួសគេបានទៅវិញទេ។
      « ហឹម! ឈ្ងុយដល់ហើយ » ជុងហ្គុក ដាក់កាតាបទុកមួយកន្លែងសិន មុននឹងឪនហិតបបរដែលធ្វើឡើងដោយដៃម៉ាក់របស់គេ នៅចំពោះមុខ។
      « ព្រឹកនេះ ម៉ាក់បានធ្វើបបរបង្កងដែលកូនចូល
ចិត្ត ញាំឲ្យច្រើនទៅណា » អ្នកជាម្តាយ បានហុចស្លាបព្រាឲ្យទៅកូនប្រុស ដែលកំពុងតែញញឹមបិតមាត់មិនជិត ពេលដែលបានញាំរបស់ដែលចូលចិត្ត។
      « អឹម..ថ្វីដៃរបស់ម៉ាក់នៅតែឆ្ងាញ់ដដែល » ស្នាម ញញឹមតែងតែមានជានិច្ច នៅពេលដែលជុង
ហ្គុកនិយាយជាមួយនឹងម៉ាក់របស់គេ។ តាំងពីប៉ាស្លាប់ទៅ ជុងហ្គុកមិនដែរទាស់សម្តីជាមួយម្តាយម្តងណាទេ ព្រោះគេគិតថាម៉ាក់គឺហត់នឿយធ្វើការងារ ទើបគេព្រមស្តាប់គាត់គ្រប់យ៉ាង មិនថាម៉ាក់និយាយអ្វីក៏គេព្រមធ្វើព្រមស្តាប់ ទោះបីជាជុងហ្គុកជាមនុស្សដែលចូលចិត្តគិតតែពីរខ្លួនឯង មិនងាយស្តាប់អ្នកណាក៏
ដោយ។
      « ឈប់បញ្ជោរម៉ាក់ទៅ ប្រញាប់ញាំអាងនឹងបានទៅរៀន ប្រយ៉ាត់មិនទាន់គេទៀត » ជុងហ្គុក ក៏មិន
បានតបតគាត់ បន្តញាំអាហាររបស់ខ្លួនទាំងស្នាមញញឹមពោពេញទៅដោយក្តីសុខ ដែលបានញាំរបស់ឆ្ងាញ់ៗដោយថ្វីដៃម៉ាក់របស់គេយ៉ាងពេញទី។ គាត់និយាយក៏ត្រូវ តែយឺតជាងនេះច្បាស់ជាត្រូវគេចូល
រៀនចោលដូចពីម្សិលមិញមិនខានទេ តែក៏ត្រូវអរគុណជើងដែលកំពូលរត់លឿនរបស់គេ ដែលធ្វើឲ្យគេបិះតែនឹងគ្រូចូលរៀនមុន កុំអីស្មើនោះច្បាស់ជាបានឈរមុខដងទង់ជាតិក្លាយទៅជាសិស្សដែលល្បីមិនខានទេ។

      បន្ទាប់ពីញ៉ាំអាហារពេលព្រឹកបានរួចរាល់អស់
ហើយ ជុងហ្គុកក៏ឡើងឡានបន្តដំណើរទៅសាលារបស់ខ្លួន ដែលជាឡានទើបខូចពីម្សិលមិញនេះឯង។ ចំណែកឯម៉ាក់របស់គេក៏ឲ្យអ្នកបើកឡានផ្សេងទៀតជាអ្នកជូនទៅធ្វើការនៅក្រុមហ៊ុនបន្តដូចគ្នា ព្រោះម្នាក់ៗសុទ្ធតែមានការរវល់រៀងខ្លួន។ មួយធ្វើការមួយ
វិញទៀតរវល់រៀន កម្រមានពេលជួបគ្នាខ្លាំងណាស់ គឺមានតែពេលយប់បែបនេះឯង។

      ឡានទំនើបរបស់ជុងហ្គុក បានបើកមកឈប់ពីមុខសាលារៀនដែលល្បីជាងគេនៅទីក្រុងសេអ៊ូលមួយនេះ។ កាយតូចពីលើឡាន ដោយមិនភ្លេចនិយាយអរគុណទៅកាន់គាត់ដូចជារាល់ដង ឯពូអ្នកបើកឡានក៏ងក់ក្បាលទទួល ហើយបើកឡានចេញ
ទៅ រងចាំតែជិតដល់ម៉ោងមកទទួលជុងហ្គុក ទើប
គាត់ប្រញ៉ាប់មក។
      « ជុងហ្គុក » ជុងហ្គុក ឈានជំហានជើងមិន
ទាន់នឹងដល់មុខថ្នាក់របស់គេផង សម្លេងហៅយ៉ាង
ក្រលរបានបន្លឺពីក្រោយខ្នងបាត់ទៅហើយ។
      « បងថេយ៍ »

ខមិនសាច់រឿងផងណា😓

👿🔥ប៉ាចុងចិត្តបិសាច🔥👿 Where stories live. Discover now