Title. 😈🔥ប៉ាចុងចិត្តបីសាច🔥😈
ភាគទី១១.ផែនការ!!
#រីករាយក្នុងការអាន😗🥰« ជុងហ្គុក » ជុងហ្គុក ឈានជំហានជើងមិនទាន់នឹងដល់មុខថ្នាក់របស់គេផង សម្លេងហៅយ៉ាងក្រលរបានបន្លឺពីក្រោយខ្នងបាត់ទៅហើយ។
« បងថេយ៍ » ជុងហ្គុក ងាកក្រោយតាមសម្លេងដែលបានហៅខ្លួនមិញនេះ ឃើញថាគ្មានអ្នកណាក្រៅ
ពី សិស្សច្បងឬក៏បងថេយ៍របស់គេនោះទេ។ គ្រាន់តែបាន ឃើញមុខរបស់នាយភ្លាម រឿងរ៉ាវកាលពីយប់
មិញនេះក៏បានផុសឡើងនៅក្នុងខួរធ្វើឲ្យក្បាលរបស់គេភ្លាមៗសាមីខ្លួនរៀបរឹកសឹងតែមិនត្រូវទៅហើយ។
« ឯងមកដល់យូរហើយតើមែនទេ? » ជំហាន
វែងៗរបស់ថេយ៉ុងដែលបានដើរមករកជុងហ្គុកឡើងញ៉ាប់ស្មើជើងដើម្បីមករកជុងហ្គុក។ នាយដើរមកទាំងស្នាមញញឹម ដែលព្រឹកថ្ងៃថ្មីបានជួបមុខរបស់ជុង
ហ្គុកមុនគេ។
« ខ្ញុំទើបតែមកដល់មិញនេះទេ » ជុងហ្គុក ប្រាប់ទៅតាមការពិត។ ដូចដែលនាយបានឃើញ ពេលគេមកដល់ភ្លាម ថេយ៉ុងក៏ស្រែកហៅគេភ្លាមតែម្តង។
« បើអញ្ចឹងបងសុំដើរជាមួយឯងផងតើបានទេ? » ថេយ៉ុង បញ្ចេញស្នាមញញឹមទៅកាន់អ្នកម្ខាងទៀតយ៉ាងស្រស់ ធ្វើឲ្យម្ចាស់ខ្លួនបដិសេធមិនចង់បាន។ ណាមួយគ្រាន់តែដើរជាមួយគ្នាមិនគួរណាថេយ៉ុងមកសុំការអនុញ្ញាតពីជុងហ្គុកបែបនេះដែរ ផ្លូវសាលាមួយនេះមិនមែនជាជុងហ្គុកជាអ្នកទិញដាច់ឬក៏ធ្វើឡើងសម្រាប់ខ្លួនឯងនោះទេ ដូច្នេះហើយថេយ៉ុងមានសិទ្ធិចង់ដើរទៅណាមកណាម្នាក់ឯងក៏តាមចិត្ត។
« រឿងអីថាមិនបាននោះ » និយាយចចារគ្នារួចអ្នក ទាំងពីរក៏បណ្តើរគ្នាដើម្បីចូលទៅក្នុងថ្នាក់ដោយ
មានក្រសែភ្នែកជាច្រើនគូរកំពុងតែសម្លឹងមើលមិនដាក់ភ្នែក។
« ឃើញទេយើងថាហើយ គេច្បាស់ជាgayមិន
ខានទេ »
« មែនហើយ មែនហើយ! មើលចុះនិយាយគ្នាបណ្តើរសើចដាក់គ្នាញញឹមមិនឈប់បែបនេះ ច្បាស់ណាស់ថាដូចជាពាក្យដែលគេនិយាយតៗគ្នាមិនខានទេ » សម្លេងខ្សឹបខ្សៀវគ្នាពីរមាត់មនុស្សមួយក្រុមទៅមួយក្រុមដែលនិយាយពីរជុងហ្គុកហើយនឹងថេយ៉ុងបណ្តើរគ្នាដូចជាគូរស្នេហ៍មួយគូរ មានទាំងស្នាម
ញញឹមមិនឈប់មិនឈរ ពួកគេច្បាស់ជាគិតថាអ្នកទាំងពីរគឺជាសង្សារនឹងគ្នាមិនខានទេ។ ដូចពាក្យដែលគេតែងតែនិយាយកន្លងមកយ៉ាងអញ្ចឹង ដែលថេយ៉ុងគឺជាgayពេលនេះអ្នកគ្រប់គ្នា ប្រាកដជាគិតថាជុងហ្គុកដែលជាសិស្សថ្មី ជាសង្សាររបស់នាយមិន
ខានទេ។
« បងថេយ៍! ពួកគេនាំគ្នាមើលអ្វីនឹង? » ជុងហ្គុក អត់ឆ្ងល់នឹងសួរមិនបាន ព្រោះឡេឃើញមនុស្សប៉ុន្មាននាក់ហើយដែលកំពុងតែសម្លឹងមើលមកអ្នកទាំងពីរព្រមទាំងមានសម្លេងខ្សឹបខ្សៀវគ្នាមិនឈប់ មិនប្រាប់ក៏ដឹងថាពួកគេនិយាយពីរអ្នកណាដែរ គ្រាន់តែជុងហ្គុកឆ្ងល់ប៉ុណ្ណោះ មិចក៏សិស្សគ្រប់គ្នាចាំបាច់អីមើកមកមិនដាក់ភ្នែកហើយនៅខ្សឹបខ្សៀវគ្នាបែបនេះដែរ ធ្វើដូចជាមិនដែលឃើញមនុស្សមកពីរមុនយ៉ាងអញ្ចឹង។
« គ្មានអីទេ! កុំខ្វល់ពីរពួកគេអី » សម្តីខ្សឹបខ្សៀវនិយាយដើមរបស់គេបែបនេះ វាធ្វើឲ្យថេយ៉ុងសាំទៅហើយ។ រាល់ថ្ងៃឲ្យតែនាយមកដល់សាលារៀនម្តងៗ មានដែរទេដែលពួកគេមិននិយាយពីរនាយបានម្តងនោះ? ចម្លើយគឺអត់ទេ។ ថេយ៉ុងតែងតែទទួលបានបែបនេះឲ្យរាល់តែលើក ពេលនាយដើរទៅណាម្តងៗជុំវិញសាលានេះ តែងតែមានមនុស្សនិយាយពីរគេដូចជារឿងកំប្លែងបាត់ទៅហើយ។ ក៏ប៉ុន្តែថេយ៉ុងមិន
ដែលខ្វល់ពីរពួកគេម្តងណាទេ ព្រោះវាមិនមែនជាលើកទីដែលនាយជួបបែបនេះ គឺតាំងពីចូលរៀនឆ្នាំដំបូងមកម្លេះ។ ហើយក៏គ្មាននិយាយរឿងអ្វីដែរក្រៅពីពាក្យចចាមរាមដែលល្បីថានាយគឺជាgayនោះដែរ។
« ដល់ថ្នាក់របស់បងហើយ » ថេយ៉ុង ទូចដំណើរបន្តិចនៅពេលដែលដល់មុខថ្នាក់របស់គេ ជុងហ្គុកអាល័យតែចាប់អារម្មណ៍នឹងមនុស្សអស់នោះ ទើបមិនដឹងថាដល់ថ្នាក់នាយតាំងពីរពេលណាមក។ ហើយម្យ៉ាងទៀតគេក៏មិនដែលស្គាល់ថ្នាក់របស់នាយថានៅជួរណានៃអគារមួយនេះឡើយ។
« អរបាទ! បើអញ្ចឹងខ្ញុំទៅថ្នាក់របស់ខ្ញុំសិនហើយបងថេយ៍ »
« បាទ! ជួបគ្នានៅរោងអាហារ » ស្លាប់ហើយត្រូវជួបគ្នានៅរោងអាហារទៀតតើមែនទេ ជុងហ្គុកស្តាប់មិនច្រឡំទេដឹង គេនៅមិនទាន់ក្លាហានដែលត្រូវប្រឈមមុខនឹងនាយម្តងទៀតទេ ព្រោះពេលនោះគឺមិនមែនជាពេលជួបធម្មតា វាច្បាស់ជានៅក្នុង
ចំណោមផែនការរបស់ជីមីនមិនខានទេ នៅពេលដែលគេដើរចូលថ្នាក់ខ្លួនឯងនោះ។« អាហ្គុក អាហ្គុក!! »
« វាស្អីរបស់ឯងនឹងអាមីន? » ជុងហ្គុក ស្ទើរតែជ្រុះ ថ្លើមបាត់ទៅហើយនៅពេលដែលដើរមកដល់មុខថ្នាក់មិនទាន់នឹងបានស្រួលបួលផង ត្រូវជីមីនចាប់អូសទីណាត់ទីណែងបាត់ទៅហើយ។ មានអ្វីហេតុអ្វីក៏មិននិយាយគ្នាឲ្យបានស្រួលបួល ចាំបាច់អីមកលេងអូសដៃមួយទំហឹងបែបនេះដែរ ដឹងទេថាគេឈឺ។
« មិចនេះឯងដើរជាមួយនឹងបងថេយ៍តើមែនទេ? » ថាអីចេះខុសវាច្បាស់ជារឿងនេះមិនខានទេ ដែលជីមីន មានប្រតិកម្មបែបនេះ។ វាមិនចម្លែកទេដែលជីមីនបាន ដឹងព្រោះមិញនេះនៅពេលដែលគេដើរចូលថ្នាក់បានលឺសិស្សនិយាយតៗគ្នាថាថេយ៉ុងបណ្តើរគ្នាជាមួយនឹងសិស្សថ្មីម្នាក់ ហើយក៏គ្មានអ្នកណាដែរក្រៅជុងហ្គុកនេះឯង ព្រោះមានតែគេទេដែលទើបតែចូលពីរម្សិលមិញនេះ ទើបជីមីនអាចស្មានដឹងយ៉ាងងាយបែបនេះ។
« គឺ..មែនហើយ »
« មិចក៏ឯងដើរជាមួយគាត់បាន? ក្រែងឯងមិនទាន់បានស្គាល់ឬនិយាយគ្នាជាមួយគាត់ពីរមុនមកឯណា » ជីមីន ក៏ចេះតែចង់ដឹងចង់លឺយ៉ាងខ្លាំង។ ទើបតែនិយាយគ្នាពីម្សិលមិញនេះសោះ មើលទៅជុងហ្គុកដូចជាសិទ្ធិស្នាលជាមួយនឹងថេយ៉ុងខ្លាំងណាស់ បើស្តាប់តាមការនិយាយរបស់ពួកសិស្សផ្សេង
ទៀត។
« វាយ៉ាងមិចរបស់ឯងនឹង? គ្រាន់តែយើងចង់រាក់ទាក់ជាមួយនឹងសិស្សច្បងខ្លះមិនបានទេឬ? » មនុស្សដូចជាជុងហ្គុកជាមនុស្សដែលចូលចិត្តរាក់
ទាក់ដាក់អ្នកដទៃ ហើយក៏មិនចម្លែកដែលគេជាសិស្សទើបមកថ្មីច្បាស់ជាត្រូវផ្ញើខ្លួនប្រាណសុំការណែនាំពីរសិស្សច្បងបានខ្លះហើយ កុំថាតែថេយ៉ុងអីបើជាអ្នកផ្សេងគេក៏បែប នេះដូចគ្នាដែរ។
« អឹម..ឯងនិយាយក៏ត្រូវ ក៏ប៉ុន្ដែឯងត្រៀមខ្លួនសម្រាប់ផែនការរបស់យើងហើយតើមែនទេ? »#JK🐰
YOU ARE READING
👿🔥ប៉ាចុងចិត្តបិសាច🔥👿
Actionស្នេហាតាំងពីរវិទ្យាល័យ រវាងសិស្សប្អូនហើយនឹងសិស្សច្បង មិនយូរប៉ុន្មានក៏ក្លាយទៅជាប៉ាចុងហើយ នឹងកូនដើម តើស្នេហារបស់អ្នកទាំងពីរ អាចត្រលប់មកបន្តបានដូចពីមុនដែរឬទេ? ថេយ៉ុង ស្កាលេស និង ជុងហ្គុក អ៊េលសា 26.1.21. និពន្ធដោយ:JK