Episode 24

202 15 0
                                    

និយាយចប់ក៏លេចរូបរាងរបស់មនុស្សពីរនាក់ទៀតឡើងមកធ្វើឲ្យអ្នករាល់គ្នាដែលកំពុងអង្គុយញុាំអាហារមានការភ្ញាក់ផ្អើលជាខ្លាំង...

"ពួកលោកកើតអីមែនទេ??? ទឹកមុខប្លែកណាស់" Aru

"គឺគ្មានអីទេ!!! ឆាប់ញុាំទៅ" Jin-hyung

"ទុកឲ្យខ្ញុំជាអ្នកលាងចានវិញពួកលោកពិភាក្សាគ្នាលេងចុះ" Aru

"ហុឹមល្អ"

"យើងឲ្យឯងចុះមកកំចាត់បិសាចហេតុអីក៏ឯងមកពាក់ព័ន្ធនឹងមនុស្សលោកទៀត? " ព្រះឥន្ទ្រ

"សូមគោរពព្រះឥន្ទ្រ"

"ឆាប់ឆ្លើយមក Taehyung" ព្រះឥន្ទ្រ

"គឺ.... គឺ... ខ្ញុំ.... ខ្ញុំម្ចាស់នឹកនាងទើបធ្វើរឿងនេះកើតឡើង... ព្រះឥន្ទ្រចង់ដាក់ទោសៗខ្ញុំម្ចាស់តែម្នាក់ឯងបានហើយៗសូមកុំដាក់ទោសអ្នកផ្សេងអីព្រោះខ្ញុំម្ចាស់ជាអ្នកបង្ខំឲ្យអ្នករាល់គ្នាលាក់បាំងរឿងនេះ" Taehyung

"មិនបាច់បកស្រាយច្រើនពេកទេ! យើងដឹងអស់ហើយៗយើងចុះមកនេះគឺមានលក្ខខណ្ឌចង់មកដោះដូរជាមួយឯងណា អង្គម្ចាស់Taehyung" ព្រះឥន្ទ្រ

"តើជាលក្ខខណ្ឌអ្វីដែរក្រាបទូល" Taehyung

"ឯងស្រលាញ់នាងណាស់មែនទេTaehyung" ព្រះឥន្ទ្រ

"ក្រាបទូល" Taehyung

"បើអញ្ចឹងឯងព្រមចុះមកទទួលកម្មពារនេះជំនួសនាងទេ? បើព្រមយើងនឹងនាំនាងទៅឋានលើវិញហើយឲ្យឯងចុះមកទទួលជំនួសនាងវិញ, ព្រមទេ?" ព្រះឥន្ទ្រ

"ក្រាបទូលខ្ញុំម្ចាស់ព្រម" Taehyung

"មិនបានទេ Tae" Jim-hyung

"ទ្រង់គួរតែគិតឲ្យច្បាស់មុននឹងសម្រេចចិត្ត" Kookie-hyung

"Tae!!! ម្ចាស់បងមិនព្រមនឹងការសម្រេចចិត្តមួយនេះទេ! ឆាប់ទូលព្រះឥន្ទ្រទៅថាម្ចាស់ប្អូនមិនទាន់គិតច្បាស់!! ឆាប់ទូលភ្លាម" Joon-hyung

"ម្ចាស់បងនឹងអ្នករាល់គ្នាឈប់និយាយទៅ! ខ្ញុំមិនផ្លាស់ប្តូរចិត្តដាច់ខាត, អ្នករាល់គ្នាមិនយល់ទេថាអារម្មណ៍ដែលបារម្ភពីមនុស្សដែលខ្លួនស្រលាញ់វាឈឺចាប់ប៉ុណ្ណាទេ... បានឃើញ, បានជួប តែមិនអាច..... ខ្ញុំសុខចិត្តមកជំនួសនាង" Taehyung

"បានអញ្ចឹងយើងនឹងផ្លាស់ប្ដូរអ្នកទាំងពីរទៅចុះ....." ព្រះឥន្ទ្រ

............

#3ឆ្នាំកន្លងផុតទៅ

"អេ.... អ្នករាល់គ្នា.... ខ្ញុំលឺថាថ្ងៃនេះក្រុមហ៊ុនយើងនឹងមានអ្នកគ្រប់គ្រងថ្មីណា" បុគ្គលិក1

"មែនឬ???" បុគ្គលិក2

"ជាប្រុសឬស្រី???" បុគ្គលិក3

"មិនច្បាស់ទេ, គ្រាន់តែដឹងថាគាត់នឹងមកធ្វើការនៅថ្ងៃនេះ" បុគ្គលិក1

គ្រាន់តែបុគ្គលិកនិយាយគ្នាមិនទាន់ចប់ស្រួលបួលផងអ្នកកម្លោះសង្ហាររាងស្ដើង, ខ្ពស់ស្រឡះកំពុងដើរសំដៅមកខាងក្នុង office យ៉ាងមានអំណាចប្រៀបដូចជាបងធំក្នុងក្រុមម៉ាហ្វៀអញ្ចឹង....

"អ្នករាល់គ្នាមកជុំគ្នាហើយមែនទេ? សូមទោសផងដែរដែលខ្ញុំមកយឺតព្រោះស្ទះឡានខ្លាំងពេក... ខ្ញុំ Kim Taehyung អ្នកគ្រប់គ្រងថ្មីនៅក្នុងក្រុមហ៊ុនមួយនេះ..."

គ្រាន់តែអ្នកកម្លោះនិយាយចប់ភ្លាមសម្លេងទះដៃក៏បន្លឺឡើងមក...

"បាទអរគុណដែលបានទះដៃស្វាគមន៍ខ្ញុំ... អញ្ចឹងសូមទៅកាន់កន្លែងរៀងៗខ្លួនចុះកុំឲ្យខាតពេលធ្វើការ..." Taehyung

"គាត់ពិតជាសង្ហារខ្លាំងណាស់...."

----ឋានបិសាច------

"ក្រាបថ្វាយបង្គំព្រះបុត្រាធំ"

"មានការអីមែនទេ? " Woobin-nim

"គឺខ្ញុំមានដំណឹងចង់មករាយការប្រាប់ព្រះបុត្រា"

"ឆាប់និយាយមក" Woobin-nim

"គឺ... ព្រះអង្គទីពីរឋានសុបិន្តបានធ្លាក់មកឋានកណ្ដាលហើយក្លាយជាមនុស្សលោកហើយក្រាបទូល"

"ថាមិច!!!! Taehyungនោះមែនទេ!!! គេក្លាយជាមនុស្សលោកហើយ??? ហេតុអីទើបគេក្លាយជាមនុស្ស" Woobin-nim

"គឺដោយសារតែគេចង់ឲ្យព្រះនាងនិស្ស័យម្នាក់នោះឡើងទៅឋានលើវិញក្រាបទូល"

"ឯងកំពុងនិយាយអី???" Suk-nim

"អស់ការងារឯងហើយឆាប់ចេញទៅ" Woobin-nim

"ក្រាបទូលព្រះបុត្រា"

"មានរឿងអីមែនទេម្ចាស់បង???" Suk-nim

"គ្មានអីទេ!!! ហើយថ្ងៃនេះមានអ្វីនាំម្ចាស់ប្អូនរបស់យើងមកដំណាក់របស់យើង?" Woobin-nim ចាប់ផ្តើមនិយាយបន្លប់ធ្វើដូចមិនដឹងរឿងអីទាល់តែសោះ....

"គឺខ្ញុំម្ចាស់ចង់មកបបួលម្ចាស់បងសោយស្រាបន្តិចបន្តួចព្រោះខ្ញុំម្ចាស់អផ្សុកពេកទើបចង់មកបបួលទ្រង់តែបើទ្រង់មិនព្រមក៏មិនអីដែរ..." Suk-nim

"អ្នកណាមិនព្រម??? កម្រមានណាស់ដែរប្អូនមកបបួលបងសោយស្រា... តោះប្រាប់ពួកគេឲ្យយកស្រាមក ....."

~~~~To be continued~~~~

រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]Where stories live. Discover now