ព្រឹកថ្ងៃថ្មីក៏បានមកដល់ជាមួយសង្គ្រាមដ៏ក្ដៅគគុករវាងឋានបិសាចនិងឋានទេវតា... ទាហានឋានទាំង២កំពុងប្រឈមមុខជាមួយគ្នាដោយនៅឋានទេវតាមាន Taehyung និង Gi-hyungជាសេនាប្រមុខដោយម្នាក់មានធាតុទឹកនិងម្នាក់ទៀតមានធាតុអគ្គីចំណែកឯឋានបិសាចវិញគឺស្ដេចបិសាចជាសេនាប្រមុខដោយសឹនាប្រមុខរងគឺបុត្រទាំង២របស់ទ្រង់... ដោយ Woobin-nim ឃើញ Taehyung កំពុងសម្លឹងមកគេដូចជាចង់សុីសាច់ហុតឈាមបែបនេះគេក៏បន្លឺឡើងរបៀបឌឺដងឲ្យ Taehyung មានកំហឹកក្នុងការធ្វើសង្គ្រាម...
"ខានជួបគ្នាលើទីលានធ្វើសង្គ្រាមនេះយូរមកហើយ"
"មើលទៅបំណងរបស់ឯងបានសម្រេចហើយ... " Taehyung
"ត្រូវហើយ... គ្រាន់តែយើងមិននឹកស្មានថាឯងចង់បង្ករសង្គ្រាមលឿនបែបនេះសោះ" Woobin-nim
"យើងគ្រាន់តែចង់មកសងសឹកគំនុំចាស់ប៉ុណ្ណោះ... វាយូរណាស់ហើយ... យើងគួរតែសងឯងវិញហើយ" Taehyung
"កាលពីសង្គ្រាមលើកមុនយើងបានធ្វើឲ្យអនាគតមហេសីរបស់ឯងរងទុកនៅឋានកណ្ដាលរាប់រយឆ្នាំ... យ៉ាងម៉េចហើយគេមកឋានលើវិញហើយមែនទេ???" Woobin-nim
"ឈប់និយាយអត់ប្រយោជន៍ទៅ..." Gi-hyung
"ឯងអផ្សុកណាស់ហើយ... ឆាប់ចូលទៅកម្ចាត់ពួកវាភ្លាម" ស្ដេចបិសាចក៏ស្រែកឡើងមកហើយសង្គ្រាមរវាងឋានទាំង២ក៏បានចាប់ផ្ដើមដោយធ្វើឲ្យទឹកទន្លេប្រែទៅជាពណ៌ក្រហម, មេឃចាប់ផ្តើមប្រែប្រួលទៅជាងងឹតនិងមានរន្ទះបាញ់ឆ្វេចឆ្វាចពាសពេញមេឃដោយមើលទៅពិតជាគួរឲ្យខ្លាចខ្លាំងមែនទែន... ដោយឃើញបែបនេះគឺធ្វើឲ្យអ្នកឋានលើមានការព្រួយបារម្ភនិងកំពុងមើលតាមកញ្ចក់ទិព្វថាតើសង្គ្រាមមួយនេះយ៉ាងមិចហើយ...
-------------------
៧ថ្ងៃក្រោយមកសង្គ្រាមដ៏ក្ដៅគគុកនេះនៅតែមិនទាន់បញ្ចប់រងើកភ្លើងដ៏ក្ដៅមួយនេះក៏នៅតែឆាបឆេះមិនទាន់បានរលត់នៅឡើយ... ទីវាលដែលជាព្រំប្រទល់ឋានទាំង២ក៏ពោពេញទៅដោយក្រហមឆ្អិនឆ្អៅទាហានរាប់មុឺននាក់ក៏បានស្លាប់ដោយសារសង្គ្រាមមួយនេះ... ដោយឃើញបែបនេះ Taehyung និងGi-hyung ក៏សម្រេចចិត្តលើកទ័ពប្រយុទ្ធដើម្បីបញ្ចប់សង្គ្រាមនេះដោយមិនចង់ពន្យាពេលយូរតទៅទៀត... មិនយូរប៉ុន្មាន៣ថ្ងៃក្រោយមកទៀត Taehyung ក៏បានប្រើប្រាស់ឈាមបេះដូងលាយជាមួយយុទ្ធសិល្ប៍ដ៏ពិសេសរបស់ខ្លួនមករួមដៃជាមួយទេវតាទឹកកក Kookie-hyung, យុទ្ធសិល្បិ៍ឋាននាគនិងអគ្គីកំណាចរបស់ Gi-hyung ដើម្បីបង្កើតជាកំលាំងដ៏មហិមាមួយដោយបានសម្លាប់ពពួកបិសាចទាំងអស់បានស្លាប់ចំណែកឯ Woobin-nim និងស្ដេចបិសាចក៏បានស្លាប់នភទៅនោះភ្លាមនៅសល់តែក្រុមរបស់ព្រះបុត្រាទី២ Suk-nim ដែលរួចពីសេចក្តីស្លាប់ហើយក៏បានសុំចុះចូលឋានលើដើម្បីបន្តរាជវង្សរបស់ខ្លួន.... ដោយសារតែ Taehyung ប្រើប្រាស់ថាមពលពីឈាមបេះដូងរបស់ខ្លួនទើបធ្វើឲ្យទ្រង់ស្លាប់មួយរយៈពេលប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងទេថាទ្រង់ស្លាប់មួយរយៈពេលនោះ... ក្រោយពីអ្នកអង្គម្ចាស់ទី២រាជវង្សសុបិន្តបានសុគត់បាត់ព្រះនាង Aru ក៏បានដឹងខ្លួនរួចក៏បាននាំសាកសពរបស់ព្រះអង្គម្ចាស់ទៅឋាននិស្ស័យដែលពោរពេញទៅដោយផ្កាជាច្រើនប្រភេទតែដោយសារព្រះអង្គម្ចាស់ជារាជបុត្រនៃរាជវង្សមួយហើយមិនទាន់បានរៀបអភិសេកជាមួយនិស្ស័យទើបធ្វើឲ្យព្រះបុត្រាធំរាជវង្សសុបិន្តមកទទួលទ្រង់យកទៅបញ្ចុះនៅក្នុងវិមានសុបិន្ត...
YOU ARE READING
រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]
Romanceធ្លាប់តែស្និទ្ធស្នាលនឹងគេក្នុងសុបិន្តតែថ្ងៃមួយគេក៏បង្ហាញខ្លួនក្នុងពិភពលោកពិតប្រាកដនេះហើយគេបានប្រាប់ខ្ញំុថាគេជាព្រះអង្គម្ចាស់ម្នាក់នោះ.... តើខ្ញំុមិនមែនកំពុងតែសុបិន្តទេមែនទេ??