Episode 27

204 15 0
                                    

"ហេតុអីក៏ខ្ញុំមានអារម្មណ៍ថាឈឺចាប់ម្លេះនៅពេលដែលឃើញនាងយំចំពោះមុខខ្ញុំបែបនេះ??" អ្នកកម្លោះនិយាយចប់ក៏ដើរចេញទៅបាត់....

"និស្ស័យ, ហេតុក៏អោបគេ? នេះព្រះនាងទើបតែដឹងខ្លួនវិញទេហេតុអីក៏ព្រះនាងធ្វើបែបនេះ? បើព្រះឥន្ទ្រដឹងនឹងមានបញ្ហាមិនខាន" Kookie-hyung

"ខ្ញុំនឹកទ្រង់ណាស់, លោកក៏ដឹងដែរថាពួកយើង..." គ្រាន់តែ Aru ចាប់ផ្តើមយំធ្វើឲ្យផ្កាដែលរីកស្គុះស្គាយប្រែជាស្រពោនមួយរំពេច

"បានហើយព្រះនាង, មើលផ្កាទាំងនោះចុះលែងរីកហើយ... ដូច្នេះយើងគួរតែទៅឋានលើវិញល្អទេ???" Kookie-hyung និយាយចប់ក៏រសាត់ខ្លួនបាត់ជាមួយព្រះនាង Aru បាត់ទៅ....

#ឋានសុបិន្ត

>>ដំណាក់អ្នកអង្គម្ចាស់ធំ<<

"ថ្វាយបង្គំព្រះអង្គម្ចាស់ធំ" អាដូស

"ក្រោកឡើងមកអាដូស..." Joon-hyung

"អរព្រះគុណអង្គម្ចាស់, អង្គម្ចាស់កោះហៅខ្ញុំម្ចាស់មកមានការអ្វីដែរក្រាបទូល" អាដូស

"យើងដឹងថាឯងស្មោះនឹងម្ចាស់របស់ឯងណាស់... ដូច្នេះយើងចង់ឲ្យឯងទៅលួចការពារព្រះអង្គរបស់ឯងជាសំងាត់មិនឲ្យអ្នកណាដឹងឡើង, ពិសេសគេខ្លួនឯងផ្ទាល់ព្រោះមួយរយៈនេះឋានបិសាចដូចជាចាប់ផ្ដើមមានសកម្មភាពបន្តិចបន្តួចហើយ"  Joon-hyung

"ក្រាបទូលអង្គម្ចាស់, ខ្ញុំម្ចាស់ធានាថានឹងមិនឲ្យព្រះអង្គម្ចាស់ទី២មានបញ្ហាអ្វីទេ" អាដូស

"ល្អឯងឆាប់ទៅៗ" Joon-hyung

"ក្រាបទូល" អាដូសទទួលបញ្ជារហើយក៏រលាយបាត់ស្រមោលទៅ... ក្រឡេកមកមើលអ្នកកម្លោះរាងស្ដើងខ្ពស់កំពុងអង្គុយក្នុង Office របស់ខ្លួនជាមួយទឹកមុខដែលពោរពេញដោយចម្ងល់មិនដឹងដោះស្រាយយ៉ាងណា....

"នាងជាអ្នកណា??? ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅណាស់ពេលនៅជិតនាង... ហេតុអីក៏ខ្ញុំមានអារម្មណ៍បែបនេះ? នាងជាមនុស្សដំបូងហើយដែលធ្វើឲ្យខ្ញុំមានអារម្មណ៍មួយនេះ... ហុឹមកុំគិតច្រើនអីធ្វើការៗ..." Taehyung

"អេ... ខានជួបគ្នាយូរហើយអង្គម្ចាស់..." សម្លេងរបស់បុរសឈុតខ្មៅរាងខ្ពស់ក៏បន្លឺឡើងមកចំពោះមុខអ្នកកម្លោះ...

"លោកជាអ្នកណា??? ហេតុអីក៏ចូលមកទីនេះបាន???" Taehyung

"យើងជាមិត្តសម្លាញ់នឹងគ្នា... ភ្លេចយើងហើយមែនទេ???" Woobin-nim

"ខ្ញុំមិនដែលឃើញលោកទេ... ឆាប់អញ្ជើញចេញទៅ..." Taehyung

"យើងមកនេះគឺត្រូវមកយកជីវិតរបស់ឯងអញ្ចឹងហើយទាល់តែឯងស្លាប់ទើបយើងត្រលប់ទៅវិញ..." Woobin-nim អ្នកអង្គម្ចាស់ឋានបិសាចក៏ប្រើសិល្ប៍របស់ខ្លួនប្រុងនឹងសម្លាប់ Taehyung ប៉ុន្តែចៃដន្យអាដូសមកទាន់រួចអ្នកទាំងពី២ក៏ចេញទៅប្រយុទ្ធនៅខាងក្រៅបាត់ទៅ....

~~~~To be continued~~~~

រាជបុត្រក្នុងសុបិន្ត[•SS1•]&gt;&lt;[•ចប់•]Where stories live. Discover now