Episode 12

344 25 0
                                    

"Gi-hyung ​ ទ្រង់គិតយ៉ាងមិចដែរចំពោះរឿងមួយនេះ???"​ ព្រះឥន្ទរ

"ខ្ញុំម្ចាស់គិតថាព្រះឥន្ទរគួរតែបើកយុទ្ធសិល្ប៍នឹងលើកលែងទោសឲ្យព្រះអង្គ​Taehyung បានហើយ ព្រោះបើឋានបិសាចដឹងនោះពួកវានឹងលើកទ័ពមកធ្វើសង្គ្រាមជាមួយឋានលើជាមិនខានណាព្រះឥន្ទរ" Gi-hyung

"ពិតមែនហើយព្រះឥន្ទរ" Seok-hyung

"អញ្ចឹងបានលើកនេះយើងយោគយល់ដល់ទ្រង់... យើងលើកទោសឲ្យទាំងអស់បាននឹងបើកយុទ្ធសិល្ប៍ឲ្យទ្រង់វិញប៉ុន្តែទ្រង់ត្រូវតែចុះទៅបង្កាបបិសាចដែលនៅឋានកណ្ដាលឲ្យអស់" ព្រះឥន្ទរ

" ទទួលបញ្ជារព្រះឥន្ទរ... ខ្ញុំម្ចាស់នឹងកម្ចាត់ពួកវាឲ្យអស់"Taehyung

"ប៉ុន្តែយើងនឹងឲ្យ Seok-hyung ទៅជាមួយទ្រង់ជៀសវាងទ្រង់ទៅប្រព្រឹត្តទង្វើដដែលៗទៀត" ព្រះឥន្ទរ

"ប៉ុន្តែព្រះឥន្ទរ... " Seok-hyung

"ទ្រង់មានបញ្ហាអ្វីមែនទេSeok-hyung " ព្រះឥន្ទរ

"គឺមិនមានទេក្រាបទូល... ពួកយើងទាំងពីរនឹងមិនធ្វើឲ្យព្រះឥន្ទរខកព្រះទ័យជាដាច់ខាត" Seok-hyung

"ល្អ!!! អញ្ចឹងឆាប់ទៅចុះ" ព្រះឥន្ទរ

"ក្រាបបង្គំលាព្រះឥន្ទរ " ព្រះអង្គទាំងបីក៏ក្រាបលាព្រះឥន្ទរចេញមក

-------------------

-->ឋានកណ្ដាល<--

"ក្លិនផ្កា...​ ខ្យល់អាកាស... សម្លេងសត្វ... សម្លេងទឹកហូរ... ខ្ញុំពិតជានឹកពួកឯងខ្លាំងណាស់" Taehyung

"នេះឬជាជីវិតដែលទ្រង់ចង់បានមែនទេ Taehyung" Seok-hyung

"ត្រូវហើយ‌!!! ពិសេសគឺមនុស្សដែលនៅទីនេះ..." 

Taehyung កំពុងតែរីករាយជាមួយទេសភាពនៅទីនេះស្រាប់តែស្ងាត់បាត់សម្លេងមួយរំពេចនៅពេលដែលលឺសម្លេងមួយកំពុងអន្ទងចិត្តគេ

"មានបញ្ហាអីមែនទេ Taehyung" Seok-hyung

"គឺពេលនេះដូចជាមានមនុស្សកំពុងហៅខ្ញុំ"Taehyung

"ទ្រង់គិតច្រើនពេកទេដឹង Taehyung !!! យើងមិនបានលឺអ្នកណាហៅទ្រង់ទេ" Seok-hyung

រាជបុត្រក្នុងសុបិន្ត[•SS1•]&gt;&lt;[•ចប់•]Where stories live. Discover now