Episode 32

238 16 0
                                    

ថ្ងៃថ្មីក៏បានមកដល់ក្រោយពេល Taehyungឡើងមកដល់ឋានលើវិញ... យុទ្ធសិល្ប៍របស់ទ្រង់ក៏មិនទាន់ត្រលប់មកវិញដូចដើរដែរតែព្រះអង្គម្ចាស់ឋានសុបិន្តរូបនេះក៏មកចូលរួមក្នុងសាវណាការដើម្បីស្នើសុំព្រះឥន្រ្ទឲ្យចេញបញ្ជាទៅបង្រ្កាបពួកបិសាច.... កិច្ចប្រជុំកំពុងតែប្រព្រឹត្តទៅនៅក្នុងវិមានធំដែលនិយាយពីកិច្ចការផ្សេងដែលបានកើតឡើង, ព្រះអង្គម្ចាស់ធំក្នុងឋានអគ្គីនិងព្រះអង្គម្ចាស់ទី២ឋានសុបិន្តក៏បានមកចូលរួមក្នុងកិច្ចប្រជុំនេះផងដែរដែលជាធម្មតាគឺទ្រង់ទាំង២នេះមិនចូលរួមជាដាច់ខាតលុះត្រាតែមានកិច្ចប្រជុំសំខាន់ទើបពួកទ្រង់ទាំង២លេចមុខមកម្ដងៗ... ក្រោយឃើញបែបនេះព្រះឥន្ទ្រទ្រង់ក៏មានបន្ទូលថា...

"ថ្ងៃនេះប្រហែលជាមានកិច្ចការសំខាន់ខ្លាំងណាស់ហើយទើបព្រះអង្គម្ចាស់ទាំង២មានវត្តមាននៅក្នុងកិច្ចប្រជុំមួយនេះ... តើមានកិច្ចការអ្វីចង់ទូលថ្វាយយើងមែនទេ???"

"ក្រាបទូលព្រះឥន្ទ្រ, ខ្ញុំម្ចាស់ពិតជាមានការចង់សុំឲ្យព្រះឥន្រ្ទចេញបញ្ជារពិតមែន" Gi-hyung

"មានរឿងអី???" ព្រះឥន្ទ្រ

"គឺទូលបង្គំចង់សុំឲ្យព្រះឥន្រ្ទចេញបញ្ជាឲ្យខ្ញុំម្ចាស់និង អង្គម្ចាស់Taehyung  ចេញច្បាំងជាមួយឋានបិសាច... ដូចជាព្រះឥន្ទ្រជ្រាបច្បាស់ហើយថាមួយរយៈនេះពួកបិសាចមានសកម្មភាពខ្លាំងណាស់នៅឋានមនុស្សដូច្នេះសូមព្រះឥន្ទ្រចេញរាជ្យបញ្ជា" Gi-hyung

"រឿងនេះ... តើមានមន្ត្រីណាចង់បញ្ចេញយោបល់អ្វីលើរឿងមួយនេះដែរទេ???" ព្រះឥន្ទ្រ

"ព្រះឥន្ទ្រ, ខ្ញុំម្ចាស់ជំទាស់" Aru ក៏បានដើរចេញមកដោយទឹកមុខរាបស្មើ

"ហេតុផលអ្វី?" ព្រះឥន្រ្ទ

"ក្រាបទូលព្រះឥន្ទ្រ... រឿងចំបាំងខ្ញុំម្ចាស់គ្មានយោបល់អ្វីទេប៉ុន្តែបើឲ្យព្រះអង្គម្ចាស់ Taehyung ទៅនោះខ្ញុំម្ចាស់មិនព្រមជាដាច់ខាតព្រោះព្រះអង្គម្ចាស់ទើបតែមកពីឋានកណ្ដាល យុទ្ធសិល្ប៍ក៏ទាន់មានដូចដើរបើឲ្យទ្រង់ទៅច្បាំងដូចជាប្រថុយគ្រោះថ្នាក់ពេកហើយក្រាបទូល" Aru

រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]Where stories live. Discover now