"តើព្រះនាងនិស្ស័យយ៉ាងមិចហើយ??? ហេតុអីក៏ទ្រង់បែបនេះ???" ព្រះម៉ែ
ខ្ញុំម្ចាស់ក៏មិនដឹងដែរប៉ុន្តែនិស្ស័យស្រាប់តែក្អួតឈាមនិងសន្លប់បន្ទាប់ពីនាងឲ្យថ្នាំខ្ញុំម្ចាស់លេប" Taehyung
"ថ្នាំ???? ឬក៏ជាថ្នាំដែលមានដួងវិញ្ញាណរបស់នាង???" Seok-hyung
"ដួងវិញ្ញាណផ្កាមែនទេ???" Joon-hyung
"ប្រាកដណាស់ព្រោះបើ Taehyung បានលេបវានោះយុទ្ធសិល្ប៍របស់គេនិងមានមកវិញភ្លាមៗបន្ទាប់ពីលេបវារួច" ព្រះម៉ែ
"អញ្ចឹងទ្រង់មានយុទ្អសិល្ប៍វិញហលយមែនទេ???" Kookie-hyung
"មែនហើយ... ការឈឺចាប់ក្នុងខ្លួនរបស់យើងបានបាត់ហើយ... មាតា... បុត្រចង់សុំមាតារឿងមួយ" Taehyung
"បាន... បុត្រមានបន្ទូលមក" ព្រះម៉ែ
"គឺក្រោយពេលសង្គ្រាមជាមួយឋានបិសាចចប់បុត្រនិងរៀបអភិសេកជាមួយនិស្ស័យ... មាតាយលព្រមទេ???" Taehyung
"បាន... អ្នកទាំងពីរត្រូវរៀបអភិសេកជាមួយគ្នាយូរហើយដូច្នេះមាតាមិនហាមនោះទេប៉ុន្តែសង្គ្រាមលើកនេះដូចជា..." ព្រះម៉ែ
"មាតាកុំបារម្ភអីពួកបុត្រនិងប្រឹងប្រែងការពារខ្លួនឯងដើម្បីការពារគេ..."
"ព្រឹកនេះខ្ញុំម្ចាស់និងស្នើសុំលើកទ័ពទៅប្រយុទ្ធ... កុំឲ្យយប់យូរសុបិន្តច្រើន..." Taehyung
"មែនហើយយើងឯកភាព" Gi-hyung
បន្ទាប់ពីនិយាយគ្នាចប់អ្នករាល់គ្នាក៏បានដើរចេញទៅដើម្បីស្នើសុំដល់ព្រះឥន្ទក្នុងការលើកទ័ពទៅប្រយុទ្ធ... ការពិភាក្សាគ្នាក្នុងការស្នើសុំមួយនេះបានចំណាយពេលយ៉ាងយូរក្នុងការអនុញ្ញាត... ប៉ុន្តែចុងក្រោយការសម្រេចចិត្តក៏បានចេញមកគឺសង្គ្រាមមួយនេះនិងកើតឡើងក្នុងពេលឆាប់ៗនេះ.... បន្ទាប់ពីត្រលប់មកពីសាលប្រជុំរួចមកអ្នកអង្គម្ចាស់ Taehyung ក៏បានយាងមកឋាននិស្ស័យដើម្បីនិយាយប្រាប់រឿងរ៉ាវទាំងអស់ដល់ព្រះនាងម្ចាស់របស់ខ្លួនដែលកំពុងសន្លប់មិនដឹងខ្លួននៅលើស្រទាប់ផ្កាជាច្រើន....
"ម្ចាស់អូន... បន្តិចទៀតម្ចាស់បងនិងយាងទៅធ្វើសង្គ្រាមហើយ... ហើយពេលសង្គ្រាមនេះត្រូវបញ្ចប់ម្ចាស់អូនត្រូវក្រោកឡើងវិញហើយឈរចាំយើងនៅក្លោងទ្វាធំរបស់ឋានលើណា... ប៉ុន្តែមួយរយៈនេះយើងចង់ឲ្យម្ចាស់អូនផ្ទុំឲ្យស្រួល... យើងបានទូលមាតាហើយថាក្រោយពេលយើងត្រលប់មកវិញយើងនិងរៀបអភិសេកជាមួយគ្នាដូច្នេះពេលនេះម្ចាស់អូនផ្ទុំសិនទៅណា... យើងធានាថានិងត្រលប់មកវិញដោយសុវត្តិភាព" Taehyung
YOU ARE READING
រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]
Lãng mạnធ្លាប់តែស្និទ្ធស្នាលនឹងគេក្នុងសុបិន្តតែថ្ងៃមួយគេក៏បង្ហាញខ្លួនក្នុងពិភពលោកពិតប្រាកដនេះហើយគេបានប្រាប់ខ្ញំុថាគេជាព្រះអង្គម្ចាស់ម្នាក់នោះ.... តើខ្ញំុមិនមែនកំពុងតែសុបិន្តទេមែនទេ??