#ឋានលើ
"ខ្ញុំម្ចាស់ Jim-hyung បុត្រាទី២របស់ស្ដេចនាគសូមក្រាមថ្វាយបង្គំព្រះឥន្ទ្រ"
"ខ្ញុំម្ចាស់ Gi-hyung សូមក្រាមថ្វាយបង្គំព្រះឥន្ទ្រ"
"ខ្ញុំម្ចាស់ Joon-hyung សូមក្រាមថ្វាយបង្គំព្រះឥន្ទ្រ"
"ក្រោកឡើងមក .... ថ្ងៃនេះអ្នកទាំងមកគាល់យើងមានកិច្ចការអីបន្ទាន់មែនទេ???" ព្រះឥន្ទ្រ
"ក្រាបទូលព្រះឥន្រ្ទ... ខ្ញុំម្ចាស់មកគឺមានទាក់ទងនឹងរឿងរបស់ Taehyung ក្រាបទូល" Jim-hyung
"ក្រែងយើងឲ្យគេទៅលាងបាបជំនួសនិស្ស័យមែនទេ?? តើហេតុអីក៏មកនិយាយរឿងរបស់គេ" ព្រះឥន្ទ្រ
"ក្រាបទូលព្រះឥន្ទ្រគឺមានទាក់ទងនឹងរឿងនេះហើយ" Jim-hyung
"ឆាប់និយាយមក..." ព្រះឥន្ទ្រ
"គឺមុននេះខ្ញុំម្ចាស់ទាំង២បានជិះពពកមើលសភាពការឋានកណ្ដាលក៏ស្រាប់តែឃើញចំហាយរបស់ពួកបិសាចទើបចុះទៅមើលក៏ឃើញថាបុត្រាធំរបស់ឋានបិសាចកំពុងចង់សម្លាប់ Taehyung តែក៏ត្រូវបានអាដូសអ្នកការពាររបស់ Taehyung ជួយទាន់ពេលវេលា" Jim-hyung
"ពិតមែន!?!?" ព្រះឥន្ទ្រ
"ក្រាបទូល... ខ្ញុំម្ចាស់ក៏នៅទីនោះដែរ" Gi-hyung
"ចុះពេលនេះ Taehyung យ៉ាងមិចហើយ???" ព្រះឥន្ទ្រ
"ក្រាបទូលគឺពេលនេះខ្ញុំម្ចាស់បានបញ្ជូនអាដូសឲ្យទៅតាមការពារគេហើយ" Joon-hyung
"បើសិនជាមានរឿងនេះកើតឡើងទៅហើយ Taehyung ប្រាកដជាមានគ្រោះថ្នាក់ណាស់.... ហើយបើគេសុគតបាត់រាងកាយគេនិងរលាយបាត់" ព្រះឥន្ទ្រ
"ព្រះឥន្ទ្រ... ខ្ញុំម្ចាស់មកនេះចង់សូមអង្វរទ្រង់ឲ្យជួយដករាជ្យបញ្ជាឲ្យម្ចាស់ប្អូនខ្ញុំម្ចាស់តហរលប់មកវិញក្រាបទូល..." Joon-hyung
"រឿងនេះយើងមិនអាចសម្រេចម្នាក់ឯងផ្ដេសផ្ដាសទេ..." ព្រះឥន្ទ្រ
"ប៉ុន្តែព្រះឥន្ទ្រាបើ Taehyung គេនៅឋានកណ្តាលកាន់តែយូរគឺកាន់តែមានគ្រថ្នាក់ខ្លាំងណាស់ព្រោះគេជាមេទ័ពដែលបានសម្លាប់សត្រូវជាច្រើនបើពួកគេដឹងថា Taehyung ត្រូវក្លាយជាមនុស្សធម្មតាហើយគ្មានយុទ្ធសិល្ប៏នោះពួកបិសាចទាំងនោះអាចឆ្លៀតឱកាសនេះដើម្បីសម្លាប់គេបានណាព្រះឥន្ទ្រ" Gi-hyung
YOU ARE READING
រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]
Romanceធ្លាប់តែស្និទ្ធស្នាលនឹងគេក្នុងសុបិន្តតែថ្ងៃមួយគេក៏បង្ហាញខ្លួនក្នុងពិភពលោកពិតប្រាកដនេះហើយគេបានប្រាប់ខ្ញំុថាគេជាព្រះអង្គម្ចាស់ម្នាក់នោះ.... តើខ្ញំុមិនមែនកំពុងតែសុបិន្តទេមែនទេ??