Episode28

241 16 0
                                    

"មុននេះខ្ញុំគេងលក់??? ខ្ញុំដូចជាសុបិន្តអាក្រក់ដល់ហើយមុននេះ..." Taehyung
---------------------

"ឯងស្មោះនឹងម្ចាស់របស់ឯងដល់ហើយ" woobin-nim

"ឯងនៅតែចង់សម្លាប់អ្នកអង្គម្ចាស់របស់យើងដល់ថ្នាក់នេះមែនទេ???" អាដូស

"បើមែនវាយ៉ាងមិច? គេជាសត្រូវរបស់ឋានបិសាចដូច្នេះនេះជាឱកាសដែលយើងត្រូវមកកំចាត់គេនោះឋានលើនេងបាត់សសរមួយហើយ..." woobin-nim

"ឯងកុំស្រមៃថាអាចប៉ះពាល់អ្នកអង្គម្ចាស់របស់យើងឲ្យសោះ" អាដូស

"អេ... ទេវតាខ្យល់ហ៊ានណាស់ន៎ដែលបក់ខ្យល់ឲ្យបុត្រាធំឋានបិសាចមកដល់ឋានកណ្ដាល..." Jim-hyung ក៏លេចរូបរាងឡើងមកជាមួយ Gi-hyung នឹង Kookie-hyung....

"ទេវតាខ្យល់គួរត្រូវទណ្ឌកម្មហើយ" Gi-hyung

"យើងខានជួបគ្នាយូរហើយព្រះបុត្រាធំឋានបិសាច... លេងជាមួយគ្នាបន្តិចទៅព្រោះខ្ញុំខានប្រយុទ្ធជាមួយគេមួយរយៈហើយ...." Kookie-hyung

"មកគ្នាច្រើនណាស់ន៎" woobin-nim

"លេងជាមួយគ្នាទេយើងក៏អផ្សុកណាស់ដែរ" Gi-hyung

"យើងមានធុរៈបន្ទាប់យើងមិនបានកំដរទេ" woobin-nim និយាយហើយក៏រលាយខ្លួនបាត់នៅសល់តែអ្នកកម្លោះទាំង៤ដែលកំពុងនិយាយគ្នាបន្តក្រោយពេលបុត្រាបិសាចបាត់ខ្លួនទៅ....

"មានរឿងអីអាដូស???" Jim-hyung

"ក្រាបទូលអង្គម្ចាស់ទាំងបីគឺមុននេះគេមកមានបំណងចង់សម្លាប់ព្រះអង្គរបស់ខ្ញុំតែគាប់ជួនខ្ញុំមកទាន់ទើបបង្វែងដានគេឲ្យមកទីនេះហើយប្រើសិល្ប៍ឲ្យអង្គម្ចាស់លង់លក់ក្នុងសុបិន្ត" អាដូស

"គេមិនជាមានបំណងមិនល្អមែន" Kookie-hyung

"គេបង្កររឿងច្រើនណាស់ជាមួយបិសាចដូច្នេះហើយមានគេតាមសម្លាប់ជារឿងធម្មតាទេ" Gi-hyung

"ពួកយើងប្រុងទុកគេឲ្យមានគ្រោះថ្នាក់បែបនេះឬ???" Jim-hyung

"ប្រហែលហើយ..." Gi-hyung

"តែគេមកនេះគឺទាំងរូបរាងមិនមែនមកតែបព្រលឹងនោះទេ... ហើយមានបញ្ហាអីគេនឹងស្លាប់នឹងដូចមនុស្សលោកហើយ" Jim-hyung

"ពិតមែនហើយព្រះអង្គជួយរកវិធីឲ្យព្រះអង្គខ្ញុំផង" អាដូស

"ហ៊ឹមចាំយើងរកនឹកសិន, តែយល់ល្អកុំឲ្យនិស្ស័យដឹងអី" Gi-hyung

"បាទពួកខ្ញុំយល់ហើយ" និយាយហើយអ្នកអង្គម្ចាស់ទាំងបីក៏ត្រលប់ជុំគ្នានៅឋានរាត្រីទាំងអស់គ្នាដើម្បីរកវិធីដោះស្រាយ

------------

"នេះខ្ញុំអាចមកគេងលក់ដោយរបៀបណា??? តែមុននេះសុបិន្តខ្ញុំដូចជាការពិតណាស់... " ថេយ៉ុងនិយាយហើយក៏ក្រោកចេញពី office របស់ខ្លួន... ស្រាប់តែដើរចេញមកក៏ឃើញបុរសម្នាក់នៅខាងក្រៅរូបរាងដូចជាពិបាកភ្នែកហើយថេយ៉ុងក៏ដើរទៅសួរនាំបុរសម្នាក់នោះ

"លោកមានបញ្ហាអីមែនទេ??? រូបរាងលោកដូចជា..."

"លោកប្រុស... ជួយខ្ញុំផង, ខ្ញុំខានហូបអីយូរថ្ងៃហើយៗក៏គ្មានការងារធ្វើដែរ..  សូមលោកប្រុសអាណិតយកខ្ញុំមកធ្វើការជាមួយផង... ខ្ញុំចេះក្បាច់គុនខ្លះអាចការពារលោកបាន... សូមលោកជួយទទួលខ្ញុំឲ្យធ្វើការជាមួយផង..."

"អឺ... ខ្ញុំមិនត្រូវការទេ... លោកយកប្រាក់នេះទៅទិញរបស់ញុាំទៅណា" ថេយ៉ុង

"សូមអង្វរលោក... លោកឲ្យប្រាក់ខ្ញុំៗមិនអាចចាយបាន១ជីវិតទេ... បើលោកអាណិតខ្ញុំសូមមេត្តាយកខ្ញុំនៅជាមួយទៅខ្ញុំធានាថានឹងស្មោះត្រង់នឹងលោក"

"អឺ.... បានៗ... ក្រោកឡើងមក... ចុះលោកឈ្មោះអីដែរ" ថេយ៉ុង

"ខ្ញុំឈ្មោះថាអាដូស... ខ្ញុំពិតជាសូមអរគុណណាស់លោកប្រុសដែលទទួលខ្ញុំធ្វើការតែខ្ញុំមិនមានកន្លែងស្នាក់នៅទេ, លោកប្រុសអាចឲ្យខ្ញុំទៅស្នាក់នៅជាមួយផងបានទេ"

"បាន... បើជាអ្នកការពារហើយត្រូវតែនៅជាមួយខ្ញុំហើយ" ថេយ៉ុងញញឹមបន្តិចហើយក៏នាំអាដូសចូលក្នុងឡានបើកចេញទៅ...

~~~~To be continued~~~~

រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]Where stories live. Discover now