«អ៊ីប៉ ឯងរៀបចំខ្លួនហើយឬនៅ?»
សំឡេងបុរសចំណាស់វ័យប្រហែល ៤០ ផ្លាយតែនៅតែសង្ហារមិនចាញ់ក្មេងប្រុសកំលោះៗឡើយ បុរសម្នាក់នោះស្រែកពីជាន់ក្រោមហៅកូនប្រុសតែម្នាក់របស់ខ្លួនទាំងជ្រួញចិញ្ចើមព្រោះតែកូនប្រុសគាត់នេះទាំងក្បាលរឹងទាំងនិយាយគ្នាមិនដែលត្រូវតាំងពីពេលដែលគាត់មានប្រពន្ធថ្មីមក។
«រួចហើយ! ប៉ាធ្វើកុំប្រញាប់ខ្លាចប្រពន្ធថ្មីរបស់ប៉ារត់ចោលប៉ាទៅមើល» អ្នកកំលោះស្លៀកពាក់ទាន់សម័យដូចតារាម៉ូឌេលចុះពីលើបន្ទប់ខ្លួនទាំងនិយាយផ្លែផ្កាឱ្យលោកប៉ារបស់គេ។
«អាកូននេះ» ប៉ារបស់អ្នកកំលោះបានត្រឹមលើកដៃរកវាយមហាកូនប្រុស តែក៏មិនបានវាយព្រោះតែគេជាកូនប្រុសសំណព្វចិត្តរបស់គាត់ វាយវាទៅក៏នៅតែប៉ុណ្ណឹងដែរ។
«ប៉ាទៅឬអត់?» អ៊ីប៉ ដើរនាំមុខប៉ាគេបន្តិចរួចបែរទៅសួរព្រោះឃើញគាត់នៅឈរញញឹមយ៉ាងសប្បាយចិត្តដោយសារបានទៅជួបប្រពន្ធថ្មីក្នុងនាមគ្រួសារតែមួយនោះ។«ឯងនេះ» លោកប៉ា អ៊ីប៉ ដើរទៅទះស្មាកូនប្រុសមួយដៃទើបដើរនាំមុខកូនប្រុសចេញទៅរកឡានដែលតៃកុងឡានបានត្រៀមសម្រាប់ពួកគេដោយទុកឱ្យកូនប្រុសតែម្នាក់របស់គ្រួសារវ៉ាង ជាអ្នកបើកដើម្បីបំពេញតួនាទីជាកូនប្រុសល្អនោះអី។
១៥ នាទីក្រោយមក...
ឡានម៉ាកទំនើបរបស់ត្រកូល វ៉ាង បានបើកមកឈប់នៅខាងមុខភោជនីដ្ឋានលំដាប់ផ្កាយប្រាំដែលសាកសមជាមួយឋានៈរបស់គ្រួសារ វ៉ាង នេះ ហើយ អ៊ីប៉ ចុះពីលើឡានបោះសោឡានឱ្យទៅបុគ្គលិកហាងដើម្បីយកឡានទៅទុកដាក់យ៉ាងរំភើយ។
«ធ្វើខ្លួនឱ្យសមរម្យបន្តិចទៅ អ៊ីប៉» ឪពុករបស់អ្នកកំលោះប្រាប់កូនប្រុសដែលដើរទន្ទឹមខ្លួនទាំងក្នុងចិត្តទើសទាល់ខ្លាំងណាស់ព្រោះគេធ្វើខ្លួនមិនទើសក្បាលអ្នកណាអីបន្តិចសោះ។
«លោកប៉ាមកជួបប្រពន្ធធ្វើខ្លួនឱ្យហំបន្តិចទៅ» អ៊ីប៉ ញាក់ចិញ្ចើមដាក់ប៉ាគេមុនពេលរុញបើកទ្វារបន្ទប់វីអាយភីដែលបានកក់ ឱ្យប៉ារបស់គេចូលទៅមុនដោយមានវត្តមានស្រ្តីវ័យប្រហែលប៉ាគេ ប៉ុន្តែនៅតែស្រស់ស្អាតកំពុងតែអង្គុយរងចាំជាស្រេចជាមួយស្នាមញញឹម។
«អូនមកចាំយូរហើយមែនទេ?» ប៉ាអ្នកកំលោះផ្ដើមសំណួរទៅកាន់ស្រ្តីម្នាក់នោះជាមួយសំឡេងស្រទន់ដែលធ្វើឱ្យ អ៊ីប៉ ពេបមាត់ជ្រេញលោកប៉ារបស់គេ។
«អូនទើបតែមកដល់មុននេះទេ គេគឺ អ៊ីប៉ ត្រូវទេ?» ស្រ្តីម្នាក់នោះបែរមកញញឹមដាក់ អ៊ីប៉ ដែលអង្គុយគង់ទាក់ខ្លាយ៉ាងរំភើយនោះ។
«អ៊ីប៉ ក្រោកមករាក់ទាក់ម៉ាក់ឯងទៅ» លោកវ៉ាងស្រែកប្រាប់កូនប្រុស។
«សួស្ដីអ្នកមីង» អ៊ីប៉ ក្រោកឈរឱនក្បាលជាការគោរពជាមួយទឹកមុខរាបស្មើ។
«ចា៎ សួស្ដី គេសង្ហារណាស់»
«កាត់មករកបងអ៊ីចឹងហើយ»
«ហ៊ីស»
អ៊ីប៉ បន្លឺសំឡេងក្នុងបំពង.កទាំងហួសចិត្តជាមួយពាក្យអួតរបស់លោកប៉ាគេនោះ ហើយចាក់តែមកផឹកទាំងសម្លឹងមើលជុំវិញខ្លួនយ៉ាងធុញថប់ព្រោះគេនៅរងចាំកូនប្រុសពីរនាក់របស់ស្រ្តីដែលត្រូវក្លាយជាម្ដាយចុងគេនោះ។
___________________________________________________
###សម្រាប់ការលើកទឹកចិត្តអ្នកនិពន្ធ:
ABA($) 006 380 413
ABA (៛) 006 380 417
ឱ្យអេតមីនប៉ុន្មានក៏យកដែរ🤭👌

YOU ARE READING
សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)
Romantizmខ្ញុំមិនប្រកាន់លោកប៉ាដែលជាបុរសពោះម៉ាយកូន ១ យកប្រពន្ធថ្មី បន្ទាប់ពីប្រពន្ធដើមស្លាប់បាត់ច្រើនឆ្នាំនោះទេ។ ប៉ុន្តែខ្ញុំប្រកាន់ដែលប្រពន្ធចុងរបស់គាត់ជាម្ដាយរបស់មនុស្សម្នាក់នោះ។ តើពិភពលោកធំយ៉ាងនេះគ្មានមនុស្សស្រីណាផ្សេងក្រៅពីម្ដាយមនុស្សម្នាក់នោះដែលរៀប...