PART 1 : សមចិត្ត!!

14.8K 609 3
                                    

នៅក្នុងសណ្ឋាគារលំដាប់ដែលមានឈ្មោះល្បីមួយដែលក្រៅពីការងារមួយជំនួយផ្សេងៗទៀតព្រោះភ្ញៀវមកលេងភាគច្រើនត្រូវការកន្លែងស្នាក់នៅដែលមានផាសុខភាពល្អបែបនេះទើបល្បីឈ្មោះមាន ភ្ញៀវច្រើនចូលចិត្តមកស្នាក់នៅទីនេះមិនតែប៉ុន្នឹងទេ ទីនេះក៏មានអាហារដ្ឋានកន្លែងហែលទឹកនិយាយគឺ ទំនើបតែម្ដង ។ ក្រឡែកមកមើលមនុស្សវ័យចំណាស់ម្នាក់ជាមួយនឹងកម្លោះសង្ហារដែលឈរចាំមើលអ្នកណាក៏មិនដឹងដែរអើតចុះឡើងយ៉ាងអន្ទះសារ ><

" លោកតា!! ចៅនឹកណាស់..សឺតៗៗ " សម្លេងតូចៗពិរោះក៏បានបន្លឺឡើងជាមួយនឹងស្នាមញញឹមស្រស់ ចូលមកអោបលោកតាជាទីស្រលាញ់ ។ គេខានជាប់មុខយូរហើយនឹកអើយសែននឹក

" មិននឹកយើងទេឬ? " JK

" ឆឹស!! ខ្ពើមនឹក..តោះលោកតាចូលទៅនិយាយគ្នា " ពេបមាត់ដាក់នាយបែបមិនចូលចិត្តហើយក៏ងាកមក ញញឹមដាក់លោកតាវិញទឹកមុខប្រែប្រួលលឿនណាស់តាមមើលមិនទាន់ទេ ។ បន្ទាប់មកពួកគេក៏មក បន្ទប់ការងាររបស់លោកតាដើម្បីនិយាយគ្នាលេងនិង ចង់និយាយពីការងារផងព្រោះគាត់ចាស់ហើយគ្មានអ្នកណាជួយមកកាន់កាប់បានក្រៅពីចៅប្រុសសំនប់ ចិត្តរបស់គាត់ទេតែមើលទៅថេយ៍ក៏មិនទាន់នឹងអាច កាន់កាប់គ្រប់គ្រងបានដូចគ្នាបើមិនទាន់ច្បាស់លាស់ ដកពិសោធសមត្ថភាពទេគាត់មិនទុកចិត្តឡើយ ។

" លោកតាចាស់ហើយចាំចៅមកជួយមើលការងារណា " Tae

" បានតើ!! តែចៅត្រូវចូលហ្វឹកហាត់ការងារនៅក្នុង សណ្ឋាគារនេះជាមុនសិនទើបចៅអាចឆ្លងផុតបានគឺតានឹងមិនប្រកែកទេ " គាត់ក៏ចង់សាកច្បងថេយ៏ដូចគ្នាចៅប្រុសដែលកំពូលមួយនេះនឹងធ្វើបានឬអត់ហើយគាត់និយាយរឿងនេះជាមួយនឹងJKរួចហើយ

" តាឲ្យចៅហ្គុកជាអ្នកចាត់ចែងរឿងនេះ..និងមើលការខុសត្រូវលើចៅ!! តាហាមពួកឯងកុំឈ្លោះគ្នាដាច់ខាត លឺទេ " បើមិនហាមទេពួកគេអាចនឹងទាស់សម្ដីគ្នានិងបានមានរឿងឈ្លោះពេញនឹងផ្អើលបុគ្គលិកឥឡូវនឹង ក៏ដឹងហើយថាពួកគេមិនត្រូវគ្នាតាំងពីតូចនៅតែឲ្យជិតឲ្យនៅក្បែរគ្នាទៀត ><

" បាទលោកតា "

" អឹមម!! តាទៅហើយចៅហ្គុកមើលប្អូនផង..ហើយឯងត្រូវស្ដាប់បញ្ជាបងកុំចចេសព្រោះឯងជាអ្នកហ្វឹកហាត់ការងារ " និយាយហើយក៏ដើរចេញទៅបាត់ទុកឲ្យថេយ៍អង្គុយមិនសុខចិត្តម្នាក់ឯងនៅធ្វើមុខស្អុយ មិនឈប់គេមិនចង់នៅក្រោមការបញ្ជារបស់នាយទេ ប្រាកដណាស់នាយនឹងធ្វើបាបគេ ។

🔞អ្នកហ្វឹកហាត់ការងារ🔞( Completed✔️ )Where stories live. Discover now