PART 11 : យើងមិនមែនប្រពន្ធឯងទេ!!!

3.6K 303 2
                                    

ព្រឹកនេះនៅក្នុងផ្ទះដូចជាស្ងាត់ល្អណាស់លោកតាគីមចុះមកខាងក្រោមអង្គុយផឹកកាហ្វេមើលព័ត៌មានតាមទម្លាប់របស់គាត់ប៉ុន្តែអង្គុយលេងមិនបានប៉ុន្មានផងក៏លឺសម្លេងស្រែកពីខាងលើទៀតហើយស្ដាប់ទៅដូចជាសម្លេងរបស់ជុងហ្គុកតើមានរឿងស្អីទៅទើបស្រែកលឺថ្នាក់នេះមិនបានទេត្រូវមើលដោយផ្ទាល់ទើបបាន ។
លោកតាឡើងមកមើលចៅៗនៅខាងលើលបៗនិងបើកភ្នែកធំៗនៅពេលដែលឃើញថេយ៉ុងឡើងជិះពីលើជុងហ្គុកនិងចាប់បោចសក់បញ្ចាស់អោនទៅខាំត្រចៀកថែមទៀតរួចក៏យកខ្នើយមកខ្ទប់មុខជិតមិនឲ្យរើសទៅណារួចទៀតលោកតាឃើញហើយចង់គាំងបេះដូងមិនចេះថាត្រូវគ្នាម៉េចសោះដូចក្មេងដដែរ ។

" ងាប់ទៅៗ..ថាយើងជាជ្រូកមាឌធំសាច់ច្រើនហេ៎ស..នេះនែកៗវៃហែងឲ្យងាប់ស្អប់ណាស់អ្នកណាហៅយើងជ្រូក " ថេយ៉ុងចាប់បោចសក់ផងរឹតកររបស់នាយផងចង់ដាច់ខ្យល់ហើយឡើងជុងហ្គុកគោះទៅលើពូកខ្លាំងសុំចុះចាញ់ហើយនឹងលេងខ្លាំងៗម្លឹងៗអ្នកណាហ៊ានស៊ូជាមួយទៅលោកអើយ ><

" អួយយ..ខឹកៗៗ..ជួយផង.. "

" ឆឹសស!!! លើកក្រោយកុំចេះតែហ៊ាន " និយាយហើយក៏ងើបចេញពីនាយវិញទាំងញញឹមជាអ្នកឈ្នះឡើងអំនួតម៉ងជុងហ្គុកវិញដង្ហក់ផងអីផងចង់ដាច់ខ្យល់ម្ដងៗហើយធ្វើបាបគេសម្បើមណាស់កុំឲ្យដល់វេនគេឲ្យសោះច្បាស់ជាឈឺខ្លួនជាងនឹងហើយអាងគេស្លូតៗមិនមាត់ៗមកធ្វើបាបវៃគេឡើងចុកពេញខ្លួនលេងសុទ្ធក្បាច់រឹតករទៀតនេះអាចទៅធ្វើជាកីឡាកាសបានទឹកដៃល្អគ្រាន់បើ ~,~

" ស្លាប់ហើយៗម៉េចក៏ឯងមិនចេះត្រូវគ្នាសោះអញ្ចឹងឲ្យតែម៉ាកៗនឹងតាប្រេះទ្រូងស្លាប់មិនខានទេ "

" លោកតា? " ហៅគាត់ទាំងអោនមុខចុះបែបដឹងខុសថាខ្លួនធ្វើអ្វីដូចគាត់និយាយមែនប៉ុន្តែជួយមិនបានទេអ្នកណាឲ្យជុងហ្គុកមករករឿងគេមុនធ្វើអី? អ្នកបង្កររឿងមិនមែនជាគេនោះទេកុំមកស្ដីបន្ទោសតែគេម្នាក់នោះប្រយ័ត្នខឹងដាច់ក្បាលដាច់កន្ទុយទៀត ។

" រៀបចំសម្លៀកបំពាក់ទៅពីរនាក់ឯងនឹង.. "

" រៀបចំធ្វើអីទៅ? " ជុងហ្គុក

🔞អ្នកហ្វឹកហាត់ការងារ🔞( Completed✔️ )Where stories live. Discover now