" ច្រឡំមាត់? ច្រឡំអីក៏ច្បាស់ៗម្លេះ " ថេយ៉ុងរកពាក្យប្រកែកបន្តលែងបានហើយព្រោះមិញនេះគេភ្លាត់មាត់និយាយទៅមិនដឹងខ្លួនទេដោយសារតែអារម្មណ៏មួមៅនឹងនាយពេកដែលមិនព្រមតបមកវិញអញ្ចឹងទៅទើបគេធ្លោយមាត់ហៅបែបនេះទៅ ><
នាយញញឹមនឹងចរឹករបស់ថេយ៉ុងមាត់រឹងក្បាលរឹងសម្បើមណាស់មិនព្រមនិយាយចេញមកទេពេលគេចាប់បានលឺពេញត្រចៀកទៅហើយនៅឆ្លៀតប្រកែកជាមួយទៀតដល់គេសួរចំណុចពេកតបលែងចេញបាត់គាំងស្ញេញ ។" ហៅម្ដងទៀតមកបងចូលចិត្តណាស់ "
" មិនហៅទេ.. " ថេយ៉ុងក្រវីក្បាលឡើងញាប់យ៉ាងណាក៏មិនហៅម្ដងទៀតដែរដាច់ខាតគឺអត់ហើយកុំមកសុំនោះគ្មានផ្លូវទេ ><
" តាមចិត្ត " ញាក់ស្មាបន្តិចក៏ប្រលែងនាយតូចចេញធ្វើឲ្យដួលទៅក្រោមលឺសូរតែ** ព្រូស ** មិនដឹងថាបែកគូទឬអត់លេងប្រលែងគ្មានប្រាប់ឲ្យដឹងមុនអញ្ចឹងអ្នកណាត្រៀមខ្លួនទាន់មានតែដួលបែបនឹង ។ ជុងហ្គុកក៏ធ្វើជាអត់ខ្វល់រួចក៏ទាញការងារមកធ្វើបន្តបង្ហើយឲ្យរួចរាល់នឹងបានទៅសម្អាតខ្លួនចេញនិងទៅសម្រាកយកកម្លាំងផង ~,~ កាយវិការបែបនេះថេយ៉ុងឃើញហើយក៏ខឹងចិត្តរត់ឡើងទៅខាងលើបាត់ទាំងអារម្មណ៏មួមៅមកទម្លាក់គេចុះឈឺក៏ឈឺខឹងចិត្តក៏ខឹងធ្វើស្អីមិនបានទេមានតែខាំមាត់សង្កត់ចិត្តម្នាក់ឯង ។
៚
បន្ទប់គេងងងឹតដោយសារតែមិនបើកភ្លើងបំភ្លឺនាយក្រាស់ចូលមកឃើញស្ងាត់ក៏គិតថាថេយ៉ុងគេងលក់ហើយប៉ុន្តែនេះគេងទាំងមិនទាន់បានញាំអ្វីចូលពោះ? តិចឈឺក្រពះទៅ? ចេះគេងទាំងអត់អាហារអញ្ចឹងកើតចំមែន ><
នៅពេលរៀបចំសម្អាតខ្លួនរួចរាល់ហើយក៏ឡើងមកគេងលើគ្រែជាមួយគ្នាថែមទាំងអោបចង្កេះពីក្រោយទៀតទោះនាយតូចគេងបែរខ្នងដាក់ក៏ដោយគេដឹងថាកំពុងតែខឹងដែរខ្លួនធ្វើប្រងើយៗប៉ុន្តែទៅខឹងធ្វើអីបើមិនបានជាអ្វីនឹងគ្នាផង? ហើយក៏មិនទទួលស្គាល់ទៀតជុងហ្គុកគិតតែឯងទេដឹងបារម្ភពេកហើយ ។" មើស!!! កុំប៉ះយើង " ថេយ៉ុងក្រវាសដៃចេញមិនឲ្យអោបទេស្មានតែគេងលក់ហើយតាមពិតនៅសោះពូកែធ្វើពុតណាស់បានតែទះបែកគូទទេ ~,~
ទោះជាត្រូវក្រវាសដៃចេញក៏មិនថ្វីជុងហ្គុកលូកទៅអោបម្ដងទៀតធ្វើមុខក្រាស់ម្ដងចាំមើលឈ្នះដកចេញឬអត់? ដកចេញលូកទៅអោបទៀតរហូតដល់ហត់ខ្លួនឯង ><
YOU ARE READING
🔞អ្នកហ្វឹកហាត់ការងារ🔞( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុសបែបកំប្លែងស្រើបស្រាល Jungkook Top / Taehyung btt ><