PART 14 : យើងច្រឡំមាត់ទេ!!!

3.3K 305 2
                                    

ត្រឡប់មកដល់ក្នុងផ្ទះវិញជុងហ្គុកបីនាយតូចឡើងទៅខាងលើរួចក៏ដាក់ចុះទៅលើគ្រែថ្នមៗនិងដើរទៅយកកន្សែងមកឲ្យជូតខ្លួនបន្ទាប់មកទៀតនាយទៅយកសម្លៀកបំពាក់ថ្មីមកឲ្យផ្លាស់ប្ដូរកុំឲ្យឈឺពេលនៅសើមខ្លួនបែបនេះបានលំបាកគេមើលថែទៀតឥឡូវហើយ ។ ក្រោយមកទៀតថេយ៉ុងចេញពីផ្លាស់ប្ដូរខោអាវរួចក៏ងាករកមើលជុងហ្គុកប៉ុន្តែមិនបានឃើញនៅក្នុងបន្ទប់ទេក៏ដើរទៅអង្គុយលើគ្រែអោបដៃម្នាក់ឯងនិងចាំមើលថាតើនាយឡើងមកវិញពេលណាគេចូលទៅប្ដូរខោអាវតែបន្តិចសោះទៅចោលគេបាត់ ><
** ក្រាក ** ទ្វាបន្ទប់បន្លឺឡើងនាយក្រាស់ចូលមកវិញជាមួយនឹងស៊ុបក្ដៅៗនិងទឹកក្រូចស្រស់ៗមួយកែវយកមកឲ្យថេយ៉ុងញាំលឺថារងារទើបយករបស់ក្ដៅៗមកឲ្យញាំក្រែងលែងអីវិញ ~,~ នាយកាន់ថាសដាក់នៅលើតុរួចចូលទៅអង្គុយក្បែរនាយតូចនិងអោនសម្លឹងមើលមុខជិតៗទៀតផង ។

" ប្រពន្ធសម្លាញ់!!! នេះញ៊ាំស៊ុបក្ដៅៗសិនទៅបងទើបតែកម្ដៅវារួចមិញនេះឯង " កាន់ចានយកមកដាក់មុខនាយតូចរួចដួសផ្លុំតិចៗនិងបញ្ចុកដល់មាត់ទៀតផងថេយ៉ុងក៏អង្គុយហាមាត់ចាំគេបញ្ចុកដែរទៅកំពុងតែខ្ជិលផងមានមនុស្សមកបម្រើបែបនេះស្រួលខ្លួនម្យ៉ាងដែរ >< ពេលអស់ហើយនាយក៏យកទឹកក្រូចស្រស់ៗមកឲ្យផឹកម្ដង

" ថ្ងៃនេះប្រពន្ធបងស្រួលម្លេះ? មិនប្រកែកច្រើនសោះបែបនេះគួរឲ្យស្រលាញ់ខ្លាំងណាស់ដឹងទេ..ហឹមម? " មិនត្រឹមតែនិយាយទេថែមទាំងលូកទៅច្បិចថ្ពាល់នាយតូចលេងខ្លាំងៗទៀតផងអាងតែថ្ពាល់នឹងទន់ប៉ោងៗស្រួលទាញលេងអត់ដឹងថាគេឈឺអីទេជួញត្រូវទៀតហាស៎ ។
** ផាច់ ** ថាមិនទាន់រួចផងក៏ត្រូវមួយដៃលេងទៀតនាយអង្អែលថ្ពាល់ខ្លួនឯងថើរៗទាំងពេបមាត់រកយំចេញមកតែទឹកភ្នែកអត់ព្រមហូរមកសោះ ~,~

" យ៉ាងម៉េច? យំអត់ចេញមែន? " ថេយ៉ុង

" ហឹកៗ..លេងតិចតួចអត់បាន!!! អាងអីវៃអាងអីដាល់ឈឺចិត្តណាស់..ហឹក..ប្រពន្ធចិត្តខ្មៅធ្វើបាបប្ដី " នាយស្ទាបថ្ពាល់តិចៗហើយក៏និយាយរៀបរាប់ទាំងគួរឲ្យអាណិតគេគិតថាកំសត់នឹងហាស៎គិតថាថេយ៉ុងមកលួងហើយបានខំយំម្លឹងៗទោះមិនចេញទឹកភ្នែកក៏ខំខ្សឹបខ្សួលដែរប៉ុន្តែប្រើវិធីនេះគ្មានបានផលចំពោះនាយតូចទេមានតែ ** ផូស ** ដាក់ថែមទៀតលើកនេះបែកមាត់បានសម្រេចតាមបំណងប្រាថ្នារបស់ជុងហ្គុកហើយ ។

🔞អ្នកហ្វឹកហាត់ការងារ🔞( Completed✔️ )Where stories live. Discover now