PART 10 : ប្រពន្ធចង់សម្លាប់ប្ដី!!!

3.7K 317 2
                                    

ឡើងមកដល់បន្ទប់វិញនាយតូចដាក់ខ្លួនគេងបែរខ្នងទាំងអារម្មណ៏មួមៅខឹងក្ដៅក្រហាយក្នុងចិត្តមិនបាត់ទេជុងហ្គុកក៏ឡើងមកតាមដែរខ្លាចថាគប់របស់ពេញបន្ទប់ចោលទៀតពេលខឹងបែបនេះប៉ុន្តែពេលនាយចូលមកគឺថាអត់មានអ្វីខ្ទេចទេថែមទាំងស្ងាត់ទៀតងាកមកឃើញថាថេយ៉ុងគេងបែរទៅម្ខាងហើយនាយច្បាស់ក្នុងចិត្តថាមិនទាន់គេងលក់ទេទើបឡើងទៅអង្គុយក្បែរនិងអើតមើលតិចៗប៉ុន្តែមិនហ៊ានប៉ះឬរំខានទេខ្លាចត្រូវខៀវភ្នែកទៀត ។

" ប្រច័ណ្ទមែនទេ? ទើបខឹងខ្លាំងថ្នាក់នេះ " នាយនិយាយតិចៗសួរទៅមនុស្សដែលគេងបែរទៅម្ខាងទោះមិនឆ្លើយតបក៏សួរដែរពេលនាយតូចធុញអាចឆ្លើយវិញក៏ថាបាន ><

" មិនឆ្លើយមានន័យថាប្រច័ណ្ទមែន..បើប្រច័ណ្ទបែបនេះគឺមានន័យថាឯងស្រលាញ់យើងហើយត្រូវដែលទេ? ដូចដែលប្រពន្ធហួងហែងប្ដីនោះអីបែបនេះយើងសប្បាយចិត្តណាស់ " និយាយរង៉ូវៗក្បែរថេយ៉ុងរៀបរាប់ពីនេះពីនោះផងនិងញញឹមញញែមនិយាយពីថាសប្បាយដល់ហើយពេលឃើញថេយ៍ហួងហែងខ្លួនបែបនេះបើនិយាយរឿងប្រកែកវិញមិនឈ្នះទេមាត់ថាមិនប្រច័ណ្ទទេប៉ុន្តែកាយវិការបង្ហាញឡើងច្បាស់ៗមាត់រឹងសម្បើមណាស់ពេលគេនិយាយចំៗពេកអត់ងាកមកតវ៉ាស្អីបន្តិចសោះនៅសង្ងំគេងធ្វើមិនដឹងសមហើយនឹងហាស៎ ។

" ប៉ុន្តែប្រពន្ធមិនបាច់ខឹងម្លឹងៗទេព្រោះថាចិត្តរបស់ប្ដីមានតែប្រពន្ធមួយទេគ្មានរេទៅណាបានឡើយកុំបារម្ភអី "

" អ្នកណាខ្វល់ទៅ? ចង់ទៅមានស្រីឬប្រុសណាក៏តាមចិត្តយើងគ្មានហាមទេ..ហើយកុំហៅយើងបែបនេះទៀតឲ្យសោះ " ថេយ៉ុងងាកមកតវ៉ាជាមួយទាំងមុខក្រញូវចង្អុលមុខនាយទៀតផងកុំចេះតែនិយាយពេកប្រយ័ត្នទៅហើយគេក៏មិនបានខ្វល់ស្អីដែរចង់ទៅណាទៅៗ ><

" មិនខ្វល់មែន? ល្អ..យើងទៅហើយអញ្ចឹង "

" ស្អីគេ? ឯងចង់ទៅណា? "

" ក្រែងដេញយើងមិនអញ្ចឹង? ឥឡូវចេញទៅក្រៅហើយតើគួរតែសប្បាយចិត្តយើងមិនចង់នៅរំខានឯងទេគេងតាមសប្បាយចុះ " និយាយហើយក៏បើកទ្វាប្រុងនឹងចេញទៅប៉ុន្តែនាយតូចស្រាប់តែយំយកតែម្ដងនិងទន្រ្ទាំជើងនិងពូកខ្លាំងៗទៀតផង ។ ជុងហ្គុកឃើញបែបនេះឡើងគាំងនិយាយលែងចេញកំពុងឈរគិតថាគេធ្វើអ្វីខុសទៀតហើយមែនទេ? ទើបយំបែបនេះមិនយល់ទេ ~,~

🔞អ្នកហ្វឹកហាត់ការងារ🔞( Completed✔️ )Where stories live. Discover now