បន្ទាប់ពីយប់ដ៏ក្ដៅនេះបានបញ្ចប់ហើយនាយអង្គុយសម្លឹងមុខតូចៗរបស់ថេយ៉ុងទាំងញញឹមចុងមាត់និងអង្អែលសក់ក្បាលថើរៗមិនដឹងថាកំពុងអ្វីនោះទេឃើញញញឹមរហូតតាំងពីធ្វើរឿងនោះរួចមក ><
" ឃើញឈ្លើយអញ្ចឹងមែនប៉ុន្តែក៏គួរឲ្យស្រលាញ់ដែរបើមិនឆ្នាស់ពេកទេប្រហែលជាល្អជាងនេះ " នាយនិយាយតិចៗខ្លាចនាយតូចភ្ញាក់ចេះសរសើរគេដែរណ៎ប៉ុន្តែបើថេយ៍នៅមិនទាន់គេប្រហែលមិនបានមកអង្គុយសរសើរអញ្ចឹងទេបែបមកញ៉ោះឲ្យខឹងទៀតហើយ ~,~ បន្ទាប់មកទៀតជុងហ្គុកក៏ដាក់ខ្លួនគេងនៅក្បែរនោះដោយអស់កម្លាំងខ្លាំងដែរហើយក៏ទន់ភ្នែកទៀតខ្ជិលទៅបន្ទប់វិញនៅគេងជាមួយគ្នាដល់ព្រឹកតែម្ដងទៅ ។
៚
ព្រឹកព្រលឹមពន្លឺព្រះអាទិត្យរះចូលក្នុងបន្ទប់របស់គូជម្លោះដែលមិនចេះត្រូវគ្នានោះបង្ហាញឲ្យឃើញពេលនេះគឺថាគេងអោបគ្នាស្អិតរមួតណាស់រាងកាយក៏គ្មានអ្វីបិទបាំងទៀតគឺមានតែភួយដណ្ដប់ពីចង្កេះចុះក្រោមប៉ុណ្ណោះ >< ថេយ៉ុងរុលខ្លួនចូលទៅអោបនាយយ៉ាងណែនក្បាលកើយលើស្មាឡើងស្រួលជុងហ្គុកវិញដៃម្ខាងអោបនាយតូចដូចគូស្នេហ៏ដែលស្រលាញ់គ្នាអញ្ចឹងប៉ុន្តែតាមពិតមិនដែលត្រូវគ្នាទេ ។
** ក្រាក ** ទ្វាបើកឡើងដោយដៃអ្នកបម្រើថាមកដាស់ដើម្បីឲ្យចុះទៅញាំអាហារពេលព្រឹកប៉ុន្តែត្រូវឈប់មួយកន្លែងពេលឃើញសភាពរបស់ពួកគេគឺនាងមិនហ៊ានមាត់ទេសុខចិត្តទាញទ្វាបិទវិញរួចចុះមកក្រោមធម្មតា ~,~" ចុះចៅថេយ៍មិនទាន់ក្រោកទេឬ? " លោកតាឃើញអ្នកបម្រើចុះមកវិញទាំងប្លែកៗដូចជាបានឃើញអ្វីមកនិងចុះមកលឿនទៀតទាំងដែលទើបឃើញឡើងទៅហៅមិញសោះ ។
" ចាស!!! អ្នកប្រុសនៅគេងនៅឡើយ "
" ស្ពឹកមែនចៅមួយនេះ..ចុះចៅហ្គុកនោះលឺថាយប់មិញគេងនៅទីនេះគេភ្ញាក់ឬនៅ? " លោកតាបានដឹងថាជុងហ្គុកមកគេងទីនេះដែលប៉ុន្តែមិនបានដឹងថាមកគេងតាំងពីពេលណាទេទើបសួរនាំឲ្យបានដឹងច្បាស់ ~,~
" គឺ..គឺថា..គាត់នៅគេងនៅឡើយទេលោកម្ចាស់ " មិនដឹងថាគួរឆ្លើយយ៉ាងម៉េចទេមិនហ៊ាននិយាយទេឃើញមិញនេះវាច្បាស់ៗពេកនៅភ្ញាក់ផ្អើលមិនទាន់បាត់ផងមកសួរទៀតចប់ហើយ ។
លោកតាក្រវីក្បាលតិចៗដោយឃើញកាយវិការរបស់អ្នកបម្រើដូចចម្លែកពេកសួរប៉ុណ្ណោះសោះដូចរឿងធំណាស់ណាអញ្ចឹង ><
YOU ARE READING
🔞អ្នកហ្វឹកហាត់ការងារ🔞( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុសបែបកំប្លែងស្រើបស្រាល Jungkook Top / Taehyung btt ><