PART 16 : ស្រលាញ់ក៏មិនប្រាប់ដែរ!!!

3K 279 5
                                    

" សឺតត " ស្នាមថើបនាពេលព្រឹកព្រលឹមរបស់ជុងហ្គុកថើបដាស់នាយតូចឲ្យក្រោកពីដំណេកមើលចុះថើបប៉ុន្នឹងហើយនៅមិនព្រមភ្ញាក់ទៀតនេះប្រហែលចង់ឲ្យចាប់បឺតហើយយ៉ាង? ល្អណាស់បឺតមាត់ទាំងព្រឹកធ្មេញក៏មិនទាន់ដោះទៀតជាតិសម្បើមណាស់គិតបែបនេះហើយនាយក៏អោនទៅចាប់បឺតមាត់របស់ថេយ៉ុងមែនភ្លាមៗថេយ៍ក៏បើកភ្នែកមកមើលមនុស្សដែលមករំខានដំណេករបស់គេដំបូងក្ដៅចិត្តណាស់ប៉ុន្តែបែរជាមិនធ្វើអ្វីលើនាយទៅវិញនៅសង្ងំស្ងៀមឲ្យនាយថើបតាមចិត្តដល់ឆ្អែតទើបដកមាត់ចេញមកវិញទាំងញញឹមស្រស់ ។

" ប្រពន្ធភ្ញាក់ហើយ? នៅស្ងៀមឲ្យប្ដីថើបតាមចិត្តទៀតបែបស្រលាញ់ប្ដីវិញហើយមើលទៅ " ដៃចុចទៅលើច្រមុះរបស់នាយតូចតិចៗបែបសប្បាយចិត្តប៉ុន្តែថេយ៉ុងមិនបាននិយាយតបអ្វីទេបែរជាងើបចេញពីគ្រែទាញកន្សែងចូលបន្ទប់ទឹកធ្វើប្រងើយដូចជាសម្ដីរបស់នាយខ្យល់អញ្ចឹង ។ តែទោះយ៉ាងណាក៏ដោយនាយមិនបានកើតទុក្ខអ្វីទេព្រោះថ្ងៃនេះថេយ៉ុងស្លូតៗជាងរាល់ដងមិនញេញៗទៀតទេធ្វើឲ្យគេសប្បាយចិត្តទៅវិញទេ ><
ក្រោយពេលសម្អាតខ្លួននឹងរៀបចំខ្លួនរួចរាល់អស់ហើយពួកគេទាំងពីរក៏ចុះមកខាងក្រោមឃើញមានកូនក្មេងតូចៗពីរនាក់នៅជាមួយនឹងស្រីអ្នកមើលថែផ្ទះរបស់ពួកគេៗក៏ចូលទៅរាក់ទាក់ដែរព្រោះចូលចិត្តក្មេងស្រាប់ផង ។

" ជាប្អូនរបស់នាងមែនទេ? "

" ចាសអ្នកប្រុស..ម្ដាយខ្ញុំគាត់រវល់ទើបទុកប្អូនឲ្យខ្ញុំមើលហើយពេលនេះខ្ញុំក៏មកត្រូវរៀបចំផ្ទះនេះទៀតទើបយកពួកគេមកជាមួយតែម្ដងទៅ "

" ហឹមម!!! រឿងអាហារចាំខ្ញុំជាអ្នកធ្វើពេលការងារនេះរួចរាល់នាងអាចទៅវិញបាន " ជុងហ្គុកធានាឲ្យបានព្រោះឃើញថាហត់ណាស់មើលប្អូនផងនៅមកជួយសម្អាតផ្ទះធ្វើម្ហូបទៀតលំបាកហើយនាយមិនចង់ធ្វើបាបទេទោះជាអ្នកបម្រើមែនប៉ុន្តែក៏ចង់មានពេលសម្រាកដូចគ្នានឹង ><

" មែនហើយពេលរួចរាល់នាងទៅសម្រាកទៅទុកឲ្យគេជាអ្នកធ្វើបន្ត " ថេយ៉ុងក៏ស្របតាមដែរនាងតូចក៏ងក់ក្បាលយល់ព្រមតាមពួកគេដែរទៅបន្ទាប់ពីរៀបចំថូផ្កានិងសម្អាតរួចរាល់ហើយនាងក៏ចេញទៅផ្ទះរបស់នាងក្បែរនេះវិញសម្រាប់អាហារជុងហ្គុកធានាធ្វើហើយអញ្ចឹងនាងមិនបាច់បារម្ភទៀតទេ ។
មកមើលក្នុងផ្ទះបាយពេលនេះជុងហ្គុកកំពុងតែធ្វើម្ហូបឲ្យថេយ៉ុងព្រោះរអ៊ូថាឃ្លានៗរហូតធុញនឹងការរអ៊ូពេកនាយក៏ចូលមកធ្វើឲ្យញាំតែម្ដងទៅ ~,~

🔞អ្នកហ្វឹកហាត់ការងារ🔞( Completed✔️ )Onde histórias criam vida. Descubra agora