ភាគទី ២៦ : ពួកយើងធ្លាប់ជួបគ្នាទេ?

196 31 6
                                    

ពីរមួយថ្ងៃទៅមួយថ្ងៃណាំជូនធ្វើខ្លួនឯងរវល់មិនឈប់លោកគីមដែលជាឪពុកក៏មិនសូវមានពេលនិយាយជាមួយកូនដែរ
" លោកអ៊ុំបងជីដូនមួយនៅទេនឹង " ថេយ៉ុងដើរចូលមកជាមួយជីមីន
" ជំរាបសួរលោកអ៊ុំ " ជីមីនឱនគោរពចាស់ទុំ
" ក្មួយថេយ៍! ក្មួយមីនទេអី ហុឹម! គ្មានប្រែប្រួលទេមួយថ្ងៃៗសំងំនៅតែក្នុងបន្ទប់អ្នកណាក៏មិនជួប "
" ចឹងទុកឲ្យខ្ញុំ " ថេយ៉ុងនិយាយហើយក៏ឡើងទៅបន្ទប់របស់បងជីដូនមួយ

តុក... តុក
" បងជូនបើកទ្វារ! " ថេយ៉ុងគោះទ្វារបងប្រុសខ្លាំងៗសឹងតែរបើកទ្វារទៅហើយ

ក្រាក!
" វាស្អីឯងអាថេយ៍! " ណាំជុនដើរមកបើកទ្វារទាំងម៉ួរម៉ៅ
" មកបបួលបងទៅការមិត្តខ្ញុំថ្ងៃស្អែកនឹងណា... ហើយព្រះបងឯងទ្រុតទ្រោមខ្លាំងម្ល៉េះ " ថេយ៉ុងសម្លឹងមើលបងជីដូនមួយក្នុងសភាពសក់រញ៉េរញ៉ៃនៅមានពុកមាត់រុយៗទៀត
" ការមិត្តឯងទាក់ទងអីនឹងយើង "
" ទាក់ទងឬអត់មិនសំខាន់ ដែលសំខាន់បងល្មមចេញទៅក្រៅខ្លះហើយតាំងពីដឹងខ្លួនមកបងមិនដែលចេញទៅក្រៅទេសម្រេចចឹងហើយស្អែកខ្ញុំមកយកបងត្រៀមខ្លួនរៀបចំឲ្យហើយទៅលឺនៅ "
" តែ.... "
" កុំបាច់មកតែស្ករអ្វីជាមួយខ្ញុំតាមិនឃើញរៀបចំខ្លួនទេខ្ញុំអូសបងទៅឲ្យខ្មាស់គេពេញនឹងតែម្ដង " ថេយ៉ុងនិយាយគំរាមមិនទុកឱកាសឲ្យណាំជូនតមាត់បានអីបន្ដិច
" អាចង្រៃ! ឲ្យវាឈ្នះគ្រប់តាពេល នេះយើងបងឯងប្រាំឆ្នាំណាវើយមិចនិយាឈ្លើយជាមួយយើងចឹងម៉ាអាសំគីសនេះ " ណាំជូនស្រែកជេរពីជាន់លើទៅថេយ៉ុងលឺហើយបានត្រឹមតែសើច
" តោះអូន លោកអ៊ុំលាសិនហើយ "
" មិនអីទេ " ថេយ៉ុងដឹងដៃជីមីនចាកចេញទៅបាត់

....
ស្អែកឡើងថ្ងៃថ្មីមកដល់ថេយ៉ុងនិងជីមីនតុបតែងខ្លួនយ៉ាងស្អាតមកយកណាំជូន រាងខ្ពស់ស្រឡូនដើរចុះមកជាមួយឈុតអាវក្រស្សែរពណ៌ប្រផេះ
" វ៉ាវ! ខ្ញុំខានឃើញបងស្លៀកពាក់បែបនេះយូរហើយ សង្ហារណាស់ " ថេយ៉ុងតាមមើលបងប្រុសមិនដាក់ភ្នែក
" កុំមើលយើងពេកប្រយ័ត្នសង្សារឯងប្រច័ណ្ឌទៅ "
" ជីមីន! មិនចេះប្រច័ណ្ឌទេយ៉ាងច្រើនខ្ញុំចូលពេទ្យតែប៉ុណ្ណឹង " ជីមីនឈរជិតនោះងាកមកសម្លក់ថេយ៉ុងបន្ដិចនិយាយមិនគិត
" តែមុននឹងចូលពេទ្យទៅសុីការគេសិនកុំឲ្យខាត " និយាយហើយណាំជូនក៏ដើរចេញទៅមុនគេ

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now