ក្រាក.....
" មកហើយឬ.... ជេកហ្គី... អូ! អត់ទេ អ័រអឹម វ៉ាន់នីរ៉ាន " ជីនឧទរហៅឈ្មោះម្ចាស់រៀងកាយតូចស្រឡូនដែរលើកដៃបើកក្រណាត់ចេញពីក្បាលរបស់ខ្លួន
" ខានជួបគ្នាយូរហើយអ្នកអង្គម្ចាស់ជីន " រាងតូចញញឹមចុងមាត់ សម្លឹងទៅកាន់ជីនហើយរឿងរ៉ាវត្រូវបានស្រម៉ៃត្រលប់ទៅថ្ងៃដែលរាជទាយាទត្រូវបានគេលួចធ្វើឃាតរាជទាយាទ(អ្នកអង្គម្ចាស់រត់ទៅទុកឲ្យទូលបង្គំបញ្ឆោតពួកវា)
(មិនបានទេអ័រអឹមបែបនេះឯងនឹងស្លាប់ណា)
(អ្នកអង្គម្ចាស់ទូលបង្គំសន្យាថាទូលបង្គំនឹង ត្រលប់មករកទ្រង់វិញ)អ័រអឹមសម្លឹងមើលទៅជេកហ្គី បន្តិចដោយស្នាមញញឹមគំនួចក្រោយមកជេកហ្គី ក៏វាយទ្រង់ឲ្យសន្លប់អ័រអឹមទាញអាវក្រៅរបស់ស៊ូហ្កាយកមកពាក់
(ធ្វើតាមផែនការ)
(បងប្រុសប្រយ័ត្នខ្លួនផង)
(បងដឹងហើយ)(ល្អពួកឯងសម្លាប់វាចោលទៅ) ក្រុមឃាតកសម្រុកចូលមករកអ័រអឹមបំរុងនឹងសម្លាប់ចោលតែត្រូវបានសំលេងខ្លុយវេទមន្តសណ្តុំស្រូបយកវិញ្ញាណពួកគេស្លាប់អស់តែម្តង
(អស្ចារ្យណាស់សាកសមជាកូនប្រុសស្នងត្រកូលរបស់សម្តេចព្រះគ្រូ វ៉ាន់នីរ៉ាន) ព្រះអង្គម្ចាស់ជីន ដើរចេញមកពីផ្លូវម្ខាងទះដៃញញឹមពិសពុលមកកាន់អ័រអឹម
ត្រលប់មកបច្ចុប្បន្នវិញ ....
" ពេលនេះប្អូនប្រុសរបស់អូនគេជាប់ក្នុងគុកទៅហើយមិនគិតទៅជួយទេឬ " ជីនចាប់ទាញអ័រអឹមមកអង្គុយលើភ្លៅ
" ផែនការទុកតែជោគជ័យបានពាក់កណ្តាលទេកុំទាន់សប្បាយចិត្តពេក "" បងមិនយល់ទេហេតុអីក៏អូនយកប្អូនប្រុសភ្លោះពីអនាគតកាលមកចឹង "
" ខ្ញុំស្អប់អាណាចក្រនេះចង់ឲ្យអាណាចក្រនេះរលាយមានតែណាមជុនតែប៉ុណ្ណោះដែលអាចធ្វើបាន "
" បើគេដឹងថាអូនបោកគេតើគេនឹងមានអារម្មណ៍បែបណាទៅ "" ជារឿងរបស់គេជួយមិនបានជាកូនចៅត្រកូលវ៉ាន់នីរ៉ានត្រូវតែហ៊ានលះបង់ "
" សូម្បីតែស្នេហា? " អ័រអឹមងើបឈរពីភ្លៅរបស់ជីន" ស្នេហា? ជាអ្វីមិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់ខ្ញុំត្រូវការសងសឹងឲ្យមនុស្សត្រកូលវ៉ាន់នីរ៉ានដែលត្រូវស្តេចចង្រៃនោះសម្លាប់ អូ! រឿងលោករដ្ឋមន្រ្តីត្រកូល វីកេនយ៉ាងមិចហើយ "
ESTÁS LEYENDO
បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️
Fantasíaពិភពលោកពោរពេញទៅដោយអាថ៌កំបាំង ចំណាលពេលវេលាបាននាំយកគេទៅពិភពមួយផ្សេងទៀត គ្រប់យ៉ាងហាក់ដូចជារឿងនិទាន គេប្រើជីវិតជាអង្គរក្សស្មគ្រ័ស្មោះបូជាជីវិតការពារ អ្នកអង្គម្ចាស់ដែលខ្លួនលួចស្រលាញ់តាំងពីថ្ងៃដំបូងដែលបានឃើញ ស្នេហារបស់ពួកគេពោរពេញទៅដោយឧបសគ្គ ដោយសារតែវណ្ណៈ...