ភាគទី ១៨ : ទំលាក់កំហុស

229 39 3
                                    

" អ័រអឹម "
" អ្នកអង្គម្ចាស់ជីន " រាងតូចភ្ញាក់ឡើងទាំងនៅរវើរវាយចាប់ហេតុការណ៍មិនបាន

" ឯងមិនអីទេឬ កើតអីឬអត់ កាលពីយប់មិញយើងឲ្យឯងផឹកស្រាខ្លាំងពេកហើយ យើងសុំទោស "

(មិនមែនជាពេលដេញដោលទេខ្ញុំត្រូវទៅរកអ្នកអង្គម្ចាស់ស៊ូហ្កាសិនពេលនេះទ្រង់យ៉ាងមិចហើយ)

" អូនចង់ទៅណា " ជីនចាប់ឃាត់ទាញរាងតូចឲ្យមកអង្គុយលើភ្លៅរបស់ខ្លួនខណៈដែលគេចង់ចាកចេញទៅ
" ខ្ញុំគ្មានពេលលេងល្បែងពន្យារពេលជាមួយទ្រង់ទេ អ្នកណាជាឃាតកខ្ញុំម្ចាស់នឹងតាមរកឲ្យឃើញ " ទីបំផុតគេក៏អាចរើខ្លួនចេញពីរាងក្រាស់

" កុំឲ្យខ្ញុំម្ចាស់ដឹងថាទ្រង់នៅពីក្រោយរឿងនេះមិនចឹង នឹងជញ្រ្ចាំម ទ្រង់ឲ្យម៉ត់ ឆឺស! " ណាំជុន បោះជំហ៊ានដោយចិត្តក្ដៅក្រហាយ ពេលរាងតូចទៅបាត់ដេវីតក៏ចូលមក ទឹកមុខកំសត់ក្រៀមគ្រំរបស់ជីនមិញនេះក៏ប្រៀបមកជាស្មើរធេង

" សូមគោរពអ្នកអង្គម្ចាស់ច្បង "
" ប្រាប់ឲ្យស៊ូហូចាត់ការឥឡូវនេះទៅ "
" ក្រាបទូល ​"

ភូមិគ្រឺះ លោករដ្ឋមន្រ្តី វីកេន

" នេះមានរឿងអីនឹងពួកលោកជាអ្នកណាហេតុអីក៏សម្រុកចូលមកក្នុងភូមិគ្រឹះពួកយើងចឹង "
" ចាប់ពួកគេទាំងអស់ទៅដាក់គុកទៅ "
" បាទលោកមេកង "

" លោកប៉ា ម្ចាស់ម៉ាក់ ម្ចាស់យាយ នេះមានរឿងអីនឹង " ហូស៊ុកចុះមកដល់ក្រោមក៏ឃើញថាមានទាហានជាច្រើនមកចាប់គ្រួសាររបស់គេ
" ចាប់គេទៅ "
" ហ្អាយ!​ លេង មិចក៏មកចាប់ពួកយើង "

" ពួកយើងរកឃើញថាគ្រួសារវីកេនរៀបផែនការក្បត់ "
" មានភស្តុតាងអីមកបញ្ជាក់នោះ "
" មានច្រើនណាស់ កុំនិយាយច្រើនចង់តវ៉ាក៏ទៅតវ៉ានៅក្នុងគុកទៅ "

គ្រួសារទាំងមូលត្រូវបានគេចាប់ដាក់គុកទាំងអស់ ទ្រព្យសម្បិត្តត្រូវបានគេរឹមអូសទៀត ដំណឹងនេះត្រូវបានលេចលឺទៅខាងក្រៅ អ្នកខ្លះពេបជ្រាយអ្នកខ្លះអាណិត អ្នកម្នាងទី 2 និងព្រះបុត្រាភ្លោះទាំងពីរពេលលឺដំណឹងនេះហើយក៏ប្រញាប់មកមើលរាងតូចភ្លាម

" ហូស៊ុក "
" អ្នកអង្គម្ចាស់ពៅ "
" ប្អូនប្រុស "
" បងស្រី "

" នេះមានរឿងអីកើតឡើងនឹងមិចក៏ទៅជាបែបនេះ " ជុងហ្គុគចាប់ដៃរបស់រាងតូចដែលពោពេញទៅដោយស្នាមរំព័ទ្ធ
"​ អូនមិនអីទេតែម្ចាស់ប៉ា ម្ចាស់ម៉ាក់ និងម្ចាស់យាយ "
" មានរឿងអីកើតឡើងចំពោះអ្នកគ្រប់គ្នាទៅ " អ្នកម្នាងទី 2 ឃើញសភាពម្នាក់ៗ​ត្រូវបានគេវាយដុំយ៉ាងវេទនាបែបនេះគេមិនស្ងាប់នោះទេ

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Dove le storie prendono vita. Scoprilo ora