/ដំណាក់អាហារ/
" ម្ចាស់បង ជីន មិនយាងមកសោយអាហារពេលល្ងាចទេអី "
" អ្នកអង្គម្ចាស់ច្បងទ្រង់មិនស្រួលព្រះកាយទ្រង់មិនអាចយាងមកបានទេអ្នកអង្គម្ចាស់ពៅ " ដេវីត អង្គរក្សជំនិតរបស់អ្នកអង្គម្ចាស់ច្បង" គាត់កើតអីធ្ងន់ធ្ងរទេ " ម្ចាស់បងទី 3 សួរដោយក្តីបារម្ភ
" គឺផ្តាសាយនឹងឈឺក្បាល អ្នកអង្គម្ចាស់បងទី 3 កុំបារម្ភអី "
" មានហៅរាជពេទ្យទៅពិនិត្យទេ " អ្នកអង្គម្ចាស់ពៅ" រឿងនេះទូលបង្គំចាត់ការរួចរាល់ហើយ "
" ល្អណាស់ចឹងលោកត្រលប់ទៅមើលម្ចាស់បងយើងវិញទៅនៅទីនេះមាន ខេវីន និងវីលាមហើយ "
" ក្រាបទូល " ដេវីតក៏ចាកចេញទៅ" និយាយចឹងម្ចាស់បងទី 2 ពេលនេះហើយនៅមិនទាន់មកទៀត "
" ម្ចាស់បងទី 3 នេះម្ចាស់បងមិនដឹងទេអីថាម្ចាស់បងទី 2 ត្រូវក្រុមឃាតកតាមធ្វើឃាតពេលនេះនៅក្នុងដំណាក់កំពុងសំរាក "" ពិតមែនអីមានដឹងថាអ្នកណាជាអ្នកធ្វើទេ "
" រឿងនេះកំពុងតែសើប តែវាមិនសូវជាសំខាន់ប៉ុន្មានទេ " អ្នកអង្គម្ចាស់ពៅ យកសមចាក់សាច់ដាក់មាត់" បានន័យថាមិច " អ្នកអង្គម្ចាស់ទី 3 ធ្វើមុខឆ្ងល់ទៅម្ចាស់ប្អូនរបស់ខ្លួន
" បងនេះមិនដឹងអីសោះហើយបងរវល់តែធ្វើស្អីទើបមិនដឹងរឿងបែបនេះ " ជុងហ្គុក ងាកមកថាឲ្យម្ចាស់បងគេ" ឯងក៏ដឹងថាបិតាឃុំយើងនៅកន្លែងវឹកហាត់មួយនោះរាល់ថ្ងៃឲ្យយើងទៅដឹងរឿងក្នុងរាជវាំងយ៉ាងមិច "
" ត្រូវហើយបន្ទោសមកពីបងបង្ករឿងរាល់ថ្ងៃ "" បានហើយកុំនិយាយរឿងយើងអីនិយាយមកថាម្ចាស់បងទី 2 យ៉ាងមិចទៅហើយ "
" បងដឹងទេអង្គរក្សជំនិតស្តាំរបស់គាត់ដើម្បីការពារគាត់សុខចិត្តបន្លំខ្លួនជាម្ចាស់បងទី 2 បញ្ឆោតពួកឃាតក ពេលនេះស្លាប់រស់មិនដឹងដំណឹង "" គ្រាន់តែជាអង្គរក្សជំនិត " ថេយ៉ុង និយាយហាក់មិនចាប់អារម្មណ៍
" បងនេះសមតែវាយបីបួនដៃទេ " ជុងហ្គុក ងាកទៅសម្លក់ម្ចាស់បងរបស់គេ
" ហើយយ៉ាងមិចយើងនិយាយខុសហ៎ "
" បើម្ចាស់បងទី 3 លឺបងស្លាប់មិនខានទេបងដឹងទេថា អ័រអឹម ម្នាក់ នោះសំខាន់សម្រាប់ម្ចាស់បង ស៊ូហ្កា ខ្លាំងប៉ុណ្ណា ជាសំណព្វចិត្តណា "
YOU ARE READING
បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️
Fantasyពិភពលោកពោរពេញទៅដោយអាថ៌កំបាំង ចំណាលពេលវេលាបាននាំយកគេទៅពិភពមួយផ្សេងទៀត គ្រប់យ៉ាងហាក់ដូចជារឿងនិទាន គេប្រើជីវិតជាអង្គរក្សស្មគ្រ័ស្មោះបូជាជីវិតការពារ អ្នកអង្គម្ចាស់ដែលខ្លួនលួចស្រលាញ់តាំងពីថ្ងៃដំបូងដែលបានឃើញ ស្នេហារបស់ពួកគេពោរពេញទៅដោយឧបសគ្គ ដោយសារតែវណ្ណៈ...