ណាំជូនត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យវិញក្រោយពីសន្លប់តាមផ្លូវ
" លោកគ្រូពេទ្យកូនខ្ញុំយ៉ាងមិចទៅហើយ " លោកគីមសួរនាំដោយបារម្ភ
" ក៏ព្រោះតែគាត់សន្លប់យូរពេកទើបធ្វើឲ្យរាងកាយគាត់ចុះទន់ខ្សោយ តែមិនអីទេសម្រាកពីរបីថ្ងៃទៅលេងអីហើយ "
" អរគុណលោកគ្រូពេទ្យ "
" មិនអីទេ "
" លោកអ៊ុំកុំបារម្ភអីបងជីដូនមួយនឹងមិនអីនោះទេ " ថេយ៉ុងដើរមកនិយាយជាមួយអ៊ុំប្រុស
" ថេយ៉ុងនិយាយត្រូវជូនគេមិនអីទេ លោកអ៊ុំប្រហែលជាហត់ហើយទៅផ្ទះសម្រាកចុះ " ជេកសិន
" មែនហើយលោកអ៊ុំទុកបងជីដូនមួយឲ្យខ្ញុំមើលបានហើយ "
" ល្អ! " លោកគីមចាប់ស្មាររបស់ថេយ៉ុងរួចក៏ចាកចេញទៅជាមួយជេកសិនបាត់ទៅ" កុំ... កុំអី.... កុំទៅចោលអូន អត់ទេ! "
" បងជីដូនមួយ! " ថេយ៉ុងលើកដៃប៉ះបងជីដូនមួយធ្វើឲ្យរាងតូចភ្ញាក់ដឹងខ្លួន
" អ្នកអង្គម្ចាស់ថេយ៉ុង! " ណាំជូនច្រលំមាត់ហៅអ្នកនៅចំពោះមុខថាអ្នកអង្គម្ចាស់ដែលធ្វើឲ្យថេយ៉ុងងើយឆ្ងល់ជាខ្លាំង
" អ្នកអង្គម្ចាស់ស្អីបងឯងសន្លប់ដល់ខូចខួរហើយហ៎ "
" ឯងគឺ... "
" ថេយ៍! អូនទិញរបស់មកឲ្យបងញាំណា " សំលេងតូចច្រមិចបន្លឺឡើងធ្វើឲ្យទាំងពីរអ្នកបងប្អូនងាកទៅមើល
" ជីមីន? ឯងមិនទាន់ស្លាប់ទេ? " មួយមាត់នេះធ្វើឲ្យថេយ៉ុងពិតជាចង់លើកដៃវាយបងជីដូនមួយគេណាស់ធ្វើអីនិយាយអីប្លែកៗ រាងតូចដែលចូលមកកាន់ថង់អាហារក៏គាំងនិយាយលែងចេញ
" បងជូន! ប្រសព្វនិយាយលេងណាស់ " ជីមីនតបទាំងទើសទាល់ជួបអនាគត បងថ្លៃលើកទីមួយលេងនិយាយចឹងម៉ង់
" មិនទាន់ស្លាប់យ៉ាងមិច? បងឯងចម្លែកៗ បើកុំតែអ្នកជម្ងឺកុំអីវាយបត់កមកហ៊ានមកថាឲ្យសំណព្វចិត្តខ្ញុំចសងផង " ថេយ៉ុងសម្លក់បងជីដូនមួយហើយដើរទៅជិតជីមីនយកអាហារមករៀបលើតុដើម្បីញាំ
" ថេយ៍! រយៈពេលមុននិងក្រោយបងសន្លប់តើមានរឿងអីកើតឡើង "
" បងនឹងណាទៅរមៀលធ្លាក់ដីសន្លប់នៅក្នុងព្រៃសំណាងដែលមានប្រជាជនក្បែរនោះ ឆ្លងកាត់រាយការទៅក្រុមសង្រ្គោះនិងប៉ូលីស កុំអីបងត្រូវសត្វហែកសុីក្លាយជាខ្មោចបាត់ទៅហើយ " ថេយ៉ុងនិយាយផងមាត់ហាទទួលអាហារដែលជីមីនបញ្ចុកផង
" យើងជាអ្នកជម្ងឺឬឯងជាអ្នកជម្ងឺនៀក " ណាំជូនសម្លក់ប្អូនដែលមានមនុស្សយល់ចិត្តបំរើឆ្វេងស្ដាំ
" អឺ! សុំទោស "
" ហេ! អូនសុំទោសស្អីទៅធ្វើមិចខ្ញុំវាសំណាងមិចនឹងដូចបងឆឺស! រកមួយធ្វើថ្នាំគ្មាន " ថេយ៉ុងនិយាយឌឺដងទៅកាន់បងប្រុសនៅចាប់ជីមីនមកអង្គុយលើភ្លៅឱបថើបមុខណាំជូនទៀត
" បងធ្វើអីនឹងថេយ៍! " ជីមីនអៀនឡើងមុខក្រហមអស់ហើយ
" បានៗ! ឈប់ភ្លាម ប្រយ័ត្នយើងវាយមិនដឹងប្អូនវើយ... "
" ច្រណែន " ណាំជូនដោយខឹងនឹងកំពូលប្អូនដែលឌឺគេតាំងពីតូចរហូតដល់ធំ
" ជីមីន! បងគិតថាប្អូនគួរតែនាំអាម្សៀតនេះចេញទៅក្រៅទៅមុននឹងបងចាប់ហែកសុីក្បាលវាទាំងរស់ " ណាំជូននិយាយដោយក្រសែរភ្នែកគំរាម ថេយ៉ិងលឺហើយក៏សើច
" អើយ! ណ្ហើយ... ខ្ចិលធ្វើបាបបងណាស់ សម្រាកឲ្យល្អទៅហាមរត់ចេញទៅក្រៅទៀត តោះអូន " ថេយ៉ុងនិយាយរួចក៏ក្រោកឈរកៀកស្មារជីមីនចាកចេញទៅ
" លាហើយបងជូន! ជូនពរឲ្យឆាប់ជា " ជីមីនឱនគោរពណាមជូនរួចក៏ចាកចេញទៅបាត់ទៅ
ESTÁS LEYENDO
បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️
Fantasíaពិភពលោកពោរពេញទៅដោយអាថ៌កំបាំង ចំណាលពេលវេលាបាននាំយកគេទៅពិភពមួយផ្សេងទៀត គ្រប់យ៉ាងហាក់ដូចជារឿងនិទាន គេប្រើជីវិតជាអង្គរក្សស្មគ្រ័ស្មោះបូជាជីវិតការពារ អ្នកអង្គម្ចាស់ដែលខ្លួនលួចស្រលាញ់តាំងពីថ្ងៃដំបូងដែលបានឃើញ ស្នេហារបស់ពួកគេពោរពេញទៅដោយឧបសគ្គ ដោយសារតែវណ្ណៈ...