" យ៉ាងមិចហើយរាជពេទ្យ "
" អារម្មណ៍ប៉ះទង្គេចផ្លូវចិត្តខ្លាំងពេកទើបទៅជាបែបនេះ ឲ្យគាត់សំរាកមួយរយៈសិនទៅ "" ល្អយើងដឹងហើយ លោកទៅវិញចុះ "
" ថ្វាយបង្គំលារ " ជេកហ្គី ជូនរាជពេទ្យទៅវិញ
" អូនមិនអាចភ្លេចពាក្យសន្យារបស់ពួកយើងបានទេ អ័រអឹម " ចាប់ដៃរាងតូចជាប់ថើបថើរៗ"នែ! ព្រលឹងខ្មោចចង្រៃឆាប់ចេញមក បើមិនចេញមកទេខ្ញុំនឹងធ្វើឲ្យអ្នកអង្គម្ចាស់របស់ឯងឈឺចិត្តរហូតដល់ស្លាប់ " ណាំជុន ព្រលឹងគេបាននាំមកកន្លែងដែលគេជួបអ័រអឹមកាលពីលើកមុន
" ខ្ញុំនៅទីនេះ "
" ដាច់ចិត្តចេញមកហើយអី តតាគំរាមបានចេញមក ប្រាប់មកនេះឯងនឹងអ្នកអង្គម្ចាស់មុខងាប់នោះពិតជាស្រលាញ់គ្នាមែនទេ "" ត្រូវហើយ ពួកយើងពិតជាស្រលាញ់គ្នាមែន "
" អើយ! អ័រអឹមកុំប្រាប់ណា នេះនាំខ្ញុំមកទីនេះឲ្យកំចាត់ជនក្បត់ ឡូវបែរជាមកពាក់ព័ន្ធរឿងស្នេហារបស់អ្នកទាំងពីរទៀត "" កុំធ្វើបាបចិត្តទ្រង់អី ទ្រង់ឈឺចាប់មកច្រើនហើយ "
" ឈឺចាប់មកច្រើន បានន័យថាមិច "
" ឯងមិនដឹងទេ ច្បាប់នៅទីនេះចង់ស្រលាញ់ស្រីក៏បានប្រុសក៏បានមិនប្រកាន់ទេតែការស្រលាញ់ភេទដូចគ្នាវាជារឿងធម្មតាទៅហើយ "" ស្រលាញ់ភេទដូចគ្នាធ្វើមិចអាចមានកូនទៅ "
" នៅទីនេះមានទឹកប្តូរអម៉ូន ពេលដែលរៀបការអ្នកដែលមានតួនាទីជាប្រពន្ធត្រូវតែផឹកវាពេលនោះអាចបង្ករកំណើតបានហើយ "" អស្ចារ្យដល់ម្លឹងផង "
" ត្រូវហើយ តែមានរឿងមួយ អ្នកជារាជទាយាទគ្មានសិទ្ធិមានម្ចាស់ក្សត្រីជាមនុស្សប្រុសទេ "
" មានច្បាប់បែបនឹងដែល មិនយុត្តធម៌ទេ "" ត្រូវតែនេះជាច្បាប់តាំងពីដូនតាមក "
" បានន័យថាស្នេហាអ្នកទាំងពីរត្រូវបានគេរារាំងមែនទេ "" មិនខុសទេព្រោះទ្រង់ជារាជទាយាទ "
" ច្បាប់ស្អីទេ ហើយឯងសន្យាអីជាមួយទ្រង់ "
" សន្យានោះទោះស្លាប់ក៏យើងនៅតែការពារទ្រង់ មិនថាលំបាកយ៉ាងណាយើងនឹងនៅក្បែរទ្រង់ទោះបីស្នេហាយើងគ្មានអ្នកណាទទួលស្គាល់តែយើងនឹងតស៊ូជាមួយគ្នា "
VOCÊ ESTÁ LENDO
បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️
Fantasiaពិភពលោកពោរពេញទៅដោយអាថ៌កំបាំង ចំណាលពេលវេលាបាននាំយកគេទៅពិភពមួយផ្សេងទៀត គ្រប់យ៉ាងហាក់ដូចជារឿងនិទាន គេប្រើជីវិតជាអង្គរក្សស្មគ្រ័ស្មោះបូជាជីវិតការពារ អ្នកអង្គម្ចាស់ដែលខ្លួនលួចស្រលាញ់តាំងពីថ្ងៃដំបូងដែលបានឃើញ ស្នេហារបស់ពួកគេពោរពេញទៅដោយឧបសគ្គ ដោយសារតែវណ្ណៈ...