ភាគទី ១២ : គ្រោះស្លាប់រស់

248 34 2
                                    

" រកឲ្យសព្វទៅពួកឯង " ក្រុមទាហាននាំគ្នារុករកក្នុងព្រៃដូចជាកំពុងរកមនុស្ស
" អ្នកអង្គម្ចាស់ពៅ អ្នកប្រុសហូស៊ុក "

" ហុឹម! ជុងហ្គុក .... " រាងតូចត្រូវពន្លឺថ្ងៃចាំងចំភ្នែកធ្វើឲ្យគេភ្ញាក់
(អ្នកអង្គម្ចាស់ពៅ អ្នកប្រុសហូស៊ុក) សំលេងស្រែកហៅកាន់តែកៀកធ្វើឲ្យគេដឹងខ្លួនក៏រហ័សតបទៅវិញ

" មានមនុស្សទេ ពួកយើងនៅទីនេះ ជួយផង " ហូស៊ុកខំប្រឹងស្រែកដើម្បីឲ្យពួកគេលឺ
" ហូស៊ុក " ស៊ូហូ លឺសំលេងរាងតូចក៏រហ័សរត់ទៅតាមប្រភពសំលេងនោះ

" ជួយផង ...​ ជុងហ្គុក ងើបឡើងមានមនុស្សមកជួយយើងហើយ ជុងហ្គុក អ្នកអង្គម្ចាស់ពៅ ព្រះអើយនេះមិចក៏ត្រជាក់បែបនេះ អត់ទេ ជុងហ្គុង ដឹងខ្លួនឡើងបងមិនអាចមកស្លាប់ឲ្យបែបនេះទេ ជុងហ្គុក ជួយផងពួកយើងនៅខាងក្រោម ហុឹក...​ ហុឹក ... " ហូស៊ុកយំផងស្រែកផងគេភ័យខ្លាំងណាស់ពេលប៉ះខ្លួនរបស់ជុងហ្គុក ត្រជាក់ស្រេបដូចទឹកកកចឹង

" អ្នកប្រុសខាងមុខមានរណ្តៅមួយ ថែមទាំងមានសំលេងស្រែកឲ្យជួយទៀតផង " កូនទាហានម្នាក់រត់មកប្រាប់ស៊ូហូ លឺហើយគេក៏ប្រញាប់រត់ទៅមើលភ្លាម
" ហូស៊ុកអូន នៅខាងក្រោមមែនទេ "
" បងស៊ូហូជួយអ្នកអង្គម្ចាស់ផង "

" ហូស៊ុក! ពួកឯងយកខ្សែមក "
" បាទលោកមេទ័ព " កូនទានហ៊ានប្រញាប់ប្រញាល់យកខ្សែមកសំរូតចុះទៅក្នុងរណ្តៅក៏ឃើញហូស៊ុកឱបខ្លួនរបស់ជុងហ្គុកដែលសន្លាប់ស្តូកស្តើង

" ហូស៊ុក អូនយ៉ាងហើយមានកើតអីឬអត់ ហើយនេះអ្នកអង្គម្ចាស់ពៅកើតអី "
" កុំទាន់សួរអី ឆាប់នាំគាត់ចេញពីទីនេះទៅឲ្យលឿនឡើងហុឹក ... ហុឹក "
" បានៗ ពួកឯងឆាប់នាំអ្នកអង្គម្ចាស់ពៅចេញទៅ "
" បាទលោកមេទ័ព " កូនទាហាននាំរាងក្រាស់ចាកចេញទៅ បាត់តែថាហូស៊ុកនៅតែយំមិនបាត់

" ហូស៊ុកៗ " រាងតូចក្រោកឈរមិនបានប៉ុន្មានគេក៏សន្លាប់បាត់ទៅ ស៊ូហូឃើញហើយក៏ប្រញាប់នាំគេចេញពីរណ្តៅនោះ ត្រលប់ទៅជំរុំវិញ

" អ័រអឹម! " ស៊ូហ្កាភ្ញាក់ឡើងមិនឃើញរាងតូចគេ រត់ចេញទៅមើលខាងក្រៅ
" មានអ្វីឬ " ណាំជុន ឈរពុតខ្លួនធ្វើលំហាត់ប្រាណនៅខាងក្រៅលឺសំលេងរាងក្រាស់ក៏ងាកមកសួរ
" របួសអូនមិនទាន់ជាចេញមកក្រៅធ្វើអី "

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Donde viven las historias. Descúbrelo ahora