ភាគទី ០៨ : ប្រហើន

247 38 2
                                    

" អូយ!​ អ្នកអង្គម្ចាស់ទី 2 លេងដៃខ្ញុំនេះទ្រង់ចង់នាំខ្ញុំទៅណា " យ៉ូនហ្គី អូសដៃរាងតូចមកកន្លែងស្ងាត់មួយ
" អូនបង្កររឿងហើយនៅមិនដឹងទៀត "
" បង្កររឿង គឺមកពីអ្នកអង្គម្ចាស់ទី 3 នោះធ្វើបាបជីមីន "

" អូនចាប់ផ្តើមចេះប្រហើនបែបនេះតាំងពីពេលណា "
" ខ្ញុំម្ចាស់មិនខ្វល់ទេ ទ្រង់លេងដៃខ្ញុំ ខ្ញុំទៅមើលហូស៊ុកនិងជីមីន "
" ជុងហ្គុក មិនឲ្យអូនជួបហូស៊ុកទេ "

" ខ្ញុំមិនខ្វល់ទេ "
" អ័រអឹម! "
" អ្នកអង្គម្ចាស់ បងប្រុសនៅទីនេះទេអី "

" ជេកហ្គី មានការអី " ស៊ូហ្កា
" មានរាជកិច្ចបន្ទាន់ឲ្យទ្រង់ទៅពិនិត្យមើល "
" ជេកហ្គី នាំទ្រង់ទៅៗ "
" អូន .... បានកុំបង្ករឿងទៀតទៅមើលហើយមកដំណាក់
បងលឺទេ "

" ដឹងហើយៗ " ស៊ូហ្កាប្រលេងដៃរបស់ណាំជូន ហើយរត់ចេញទៅបាត់
" មានរឿងអីឬអ្នកអង្គម្ចាស់ទី 2 " ជេកហ្គី ឃើញបងប្រុសធ្វើខ្លួនគួរឲ្យសង្ស័យ
" កុំនិយាយអីនាំយើងទៅវិញ "
" ក្រោបទូល "

      ណាំជុនបានដៃក៏រត់មកដំណាក់របស់អ្នកអង្គម្ចាស់ទីពៅ ក៏ឃើញជីមីនឈរនៅខាងមុខដំណាក់
" យ៉ាងមិចហើយជីមីន "
" នៅខាងក្នុង មិនដឹងថាយ៉ាងមិចទៅហើយទេ "
" សូមកុំឲ្យមានរឿងអីកើតឡើងឲ្យសោះ " ណាំជុន

     អ្នកអង្គម្ចាស់ពៅបានបី ហូស៊ុកមកដំណាក់របស់ទ្រង់ហើយបញ្ជារខេវីនឲ្យទៅហៅរាជពេទ្យ មកពិនិត្យរាងតូច
" ហូស៊ុក អូនកុំកើតណា " ជុងហ្គុកចាប់សម្លឹងមើលមុខរបស់ហូស៊ុកដោយក្តីបារម្ភ

" ស្នាមរបួសមិនជ្រៅទេ ពីរបីថ្ងៃទៀតលេងអីហើយ "
" ចុះពេលណាគេដឹងខ្លួន "
" បើលឿនយប់នេះ បើយូរថ្ងៃស្អែក "

" ទៅវិញចុះ "
" ថ្វាយបង្គំលា អ្នកអង្គម្ចាស់ពៅ " ខេវីនជូនរាជពេទ្យទៅវិញមកដល់មាត់ទ្វារក៏ជួបជាមួយជីមីន និងណាំជុន
" ហូស៊ុកយ៉ាងមិចហើយ " ជីមីន

" អ្នកប្រុសហូស៊ុក មិនអីទេ មានអ្នកអង្គម្ចាស់កំដរហើយ "
" ពួកខ្ញុំអាចចូលទៅមើលបានទេ " ណាំជុន
" មិនបានទេអ្នកអង្គម្ចាស់មិនអនុញ្ញាតទេ "

" តែ ... "
" បងអ័រអឹម ទ្រង់ប្រហែលជាខឹងហើយកុំទៅរំខានអីពួកយើងទៅវិញទៅ " ណាំជុនប្រុងសម្រុកចូលតែជីមីនឃាត់

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now