ភាគទី ០៧ : កំហុសអចេនា

240 38 0
                                    

" នឹងអីអ្នកអង្គម្ចាស់ទី 3 " ណាំជុនដើរមកដល់ក៏សួរបញ្ជក់ទៅ ជីមីន
" បាទនឹងហើយ " ណាំជុន មើលមុខរបស់ជីមីនហើយក៏មើលមុខរបស់ថេយ៉ុង ហើយក៏គិតក្នុងចិត្ត

[ មុខមាត់និងឈ្មោះដូចជាអាថេ ដល់ហើយនៅចរិកទៀត ល្អកាលនៅសម័យទំនើបយើងធ្វើអីឯងមិនបាន ឡូវយើងមកជំរះបញ្ជីចាស់នឹងថ្មីជាមួយគ្នាតែម្តង ]

" យ៉ាងមិចនឹង អ័រអឹម សម្លក់យើងធ្វើអី ហូស៊ុក​ អូនមកដែលអី " អ្នកអង្គម្ចាស់ទី 3 ងាកមកក៏ឃើញណាំជុនឈរសម្លក់គេ ហើយហូស៊ុកនិងជីមីនក៏នៅជិតនោះស្រាប់

" ទ្រង់មែនទេដែលធ្វើបាបជីមីន " សំដីស្មើររបស់ណាំជុនចោទទៅថេយ៉ុង
" ហើយយ៉ាងមិច អ៎! នេះធ្វើអីយើងមិនបានក៏នាំគ្នាមកជួយ
មែនទេ "

" បិទមាត់ទ្រង់ខ្ញុំម្ចាស់សួរទ្រង់ជាអ្នកធ្វើបាបជីមីនមែនឬមិនមែន " សំដីប្រាកដប្រជារបស់ណាំជុន ធ្វើឲ្យថេយ៉ុង មានអារម្មណ៍ប្លែក

" ឯងគ្រាន់តែជាមនុស្សជំនិតរបស់ម្ចាស់បងយើងកុំមកតម្លើងសំលេងដាក់យើង "
" មនុស្សជំនិតវាយ៉ាងមិច ក្នុងនាមទ្រង់ជាព្រះបុត្រា តែបែរជាធ្វើបាបក្មេងម្នាក់ "
" ស្អីគេ ហុឹស! ៗ ក្មេង ហ៎ត្រូវហើយក្មេង " ថេយ៉ុងសម្លឹងមើលទៅជីមីន បែបសើចចំអក

" បងអ័រអឹម! " ជីមីន ទឹកមុខចង់យំ តែក៏ខំទប់
" គេជាក្មេងតែមិនដូចទ្រង់ក្បាលការចាស់ហើយ ស្អីក៏មិនចេះ បើទ្រង់ល្អ ខ្លាំងពូកែមែននោះ ព្រះអង្គក៏មិនបាច់ឲ្យមានគ្រូមកជួយវឹកហាត់ទ្រង់ធ្វើអី "

" នេះឯងមើលងាយយើង មែនទេវាយឈ្នះយើងឬអត់ " អ្នកអង្គម្ចាស់ទី 3 ចាប់ផ្តើមច្រលោតជាមួយណាំជុន
" ចង់សាកមើលទេ ដូចទ្រង់នឹងអី សូម្បីកូនចៅខ្លួនឯងវាយមិនឈ្នះផងទេដឹង " ណាំជុនសម្លឹងមើលទៅវីលាម

" ជីមីន នេះគិតចង់ឲ្យបងអ័រអឹម ចាត់ការអ្នកអង្គម្ចាស់ទី 3 ចឹងមែនទេ  " ហូស៊ុកទាញជីមីនមកខ្សឹប
" បងអ័រអឹមជាអង្គរក្សលេខមួយប្រចាំរាជវាំងណា ជាមួយអ្នកអង្គម្ចាស់ទី 3 នេះហុឹស មិនស្មើរមួយជំនិតចុងក្រចករបស់គាត់ផង "

" តែមើលទៅទ្រង់ដូចមិនខ្លាចសោះ "
" ឆឺស! ឯងមើលឲ្យច្បាស់ទៅ " ជីមីនទាញមិត្តឲ្យពិនិត្យមើលម្តងទៀត
" ហាសហាស នេះដល់ថ្នាក់ញ័រដៃផង តែមាត់បែរជាតមិនបាត់មួយម៉ាត់ " ហូស៊ុកសើចនឹងកាយវិការរបស់អ្នកអង្គម្ចាស់ទី 3 ចំណែក ណាំជុន កំពុងតែប្រើថ្វើយមាត់ ចាក់ដោតថាឲ្យថេយ៉ុងរហូតគេគាំងមិនដឹងនិយាយអី

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now