ភាគទី ១០ : អន្ទាក់

219 34 0
                                    

" កុំគិតឲ្យសោះថាចង់មកដណ្ដើមហូស៊ុកជាមួយយើង គួរចាំឲ្យច្បាស់ក្នុងខួរក្បាលរបស់ឯងផងទៅថាហូស៊ុក ជាអនាគតអ្នកម្នាងរបស់យើង ឯងអ្នកដទៃនៅឲ្យឆ្ងាយបន្ដិចទៅ "
" ទ្រង់ទុកចិត្តចុះ ទូលបង្គំចាំច្បាស់ក្នុងចិត្តជានិច្ច "

" ល្អយើងនឹងចាំមើល " បញ្ចប់សំដីទ្រង់ក៏ចាកចេញទៅទុកឲ្យស៊ូហូ បញ្ចេញទឹកមុខពិបាកចិត្ត
" បងនឹងព្យាយាមបំភ្លេចអូនហូស៊ុក ទោះដឹងថាបងមិនអាច
ធ្វើបាន " ស៊ូហូ បញ្ចប់ប្រយោគហើយក៏ដើរចេញទៅ

" អើយ! មិនងាយបានមកគេងជុំគ្នាទេ " ជីមីន ផ្ដេកខ្លួនទៅលើគ្រែរបស់ខ្លួន
" មែនហើយ បែបនេះពិតជាធូរស្រាលណាស់ " ហូស៊ុក កំពុងរៀបចំកន្លែងគេងរបស់ខ្លួន

" បងចេញទៅរកអីមកញាំសិន " ណាំជុន
" ខ្ញុំទៅដែល " ជីមីនស្ទុះងើបមកភ្លេត
" ខ្ញុំដែរ " ហូស៊ុក ក៏ដូចគ្នា

" បានៗ តោះ " រាងតូចទាំងបីក៏ចេញទៅក្រៅ ដោយសារជាថ្ងៃទីមួយ កម្មវិធីនឹងបើកនៅថ្ងៃស្អែកចឹងហើយ ថ្ងៃដំបូងពួកគេត្រូវរកអ្វីញាំខ្លួនឯង

" ពួកយើងទៅចាប់ត្រីល្អទេ បងលឺសំលេងទឹកជ្រោះនៅខាងក្រោយជំរុំរបស់ពួកយើង
" ល្អណាស់ កម្រកបានចេញមកក្រៅណាស់ពួកយើងលេងឲ្យសប្បាយម្ដង " ជីមីន

" ត្រូវហើយ តោះយើងបងអ័រអឹម " ហូស៊ុក និយាយយ៉ាងសប្បាយចិត្ត ណាំជុន ក៏នាំពួកគេទៅកន្លែងទឹកជ្រោះចាប់ត្រីជាមួយគ្នា ជីមីនបង្កាត់ភ្លើងហើយពួកគេក៏យកត្រីដែលចាប់បានមកអាំងញាំជជែកគ្នាយ៉ាងសប្បាយ ក្រោយមកក៏ត្រលប់មកជំរុំវិញ

/ថ្ងៃបន្ទាប់/

ព្រះអង្គបានកោះហៅគ្រប់គ្នាដើម្បីធ្វើការបើកកម្មវិធីបបាញ់ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅអាណាចក្រឈូកទឹកកក

" ពេលនេះខ្ញុំសុំប្រកាសអ្នកដែលចូលរួមក្នុងការប្រកួសសំរាប់ឆ្នាំនេះយើងបានបន្ថែមសមាជិកពីរនាក់ទៀតដែលសរុបទាំងអស់គឺ 8 នាក់ក្នុងនោះមានព្រះបុត្រាទាំងបួន កូនប្រុសទាំងពីររបស់លោកមេទ័ពឡូហ្កេន កូនប្រុសតែម្នាក់របស់លោករដ្ឋមន្ត្រី វីកេន និងចុងក្រោយខ្ញុំគិតថាទាំងអស់គ្នាប្រាកដជាស្គាល់គាត់ហើយនោះគឺជើងឯកម្ចាស់ពានរង្វង់លោក អ័រអឹម វ៉ាន់នីរ៉ាន "

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now