⚜️⚜️⚜️⚜️⚜️
_Vampire's Mansion_
Jungkook ក៏បានត្រឡប់មកដល់បន្ទប់គេងរបស់គេវិញ ដោយបានឮសម្លេងបងៗ គេកំពុងតែពិភាក្សាគ្នា ដោយសារតែមិនចង់ដឹងមិនចង់ឮ គេក៏ទៅរកមិត្តគេនៅក្នុងបន្ទប់រួចក៏ឃើញថាមិត្តគេកំពុងតែអង្គុយលេងហ្គេមនៅលសាឡុង ដោយមិនចាប់អារម្មណ៍សូម្បីតែគេចូលមកដល់
"តោះទៅក្រៅ" Jungkook ឈរនិយាយហើយ Taehyung ក៏ភ្ញាក់បន្តិច ដោយក្រឡេកភ្នែកមកមើលគេ
"ចាំបន្តិច!"
"ហ៊ើយ! ថ្ងៃនេះចម្លែកណាស់ពួកគាត់ចេះនៅផ្ទះ" Jungkook និយាយព្រមទាំងដាក់ខ្លួនអង្គុយលើសាឡុងក្បែរមិត្តរបស់គេ
"ឯងកុំនិយាយបែបនេះ! ពាក្យនេះគួរតែពួកគាត់ទេដែរប្រើមកលើពួកយើង" Taehyung និយាយហើយក៏សើច
"ហើយឯងទើបមកពីណា?""ក្រៅ" Jungkook តបហើយ Taehyung ក៏ងាកមកសម្លក់គេទាំងហួសចិត្តអ្នកណាបង្រៀនអោយគេឆ្លើយបែបនេះ
"យ៉ាងម៉េច? សម្លក់បែបនេះចង់សម្លាប់យើងមែនទេ?""ប្រាប់យើងមកថាឯងលួចស្រឡាញ់អ្នកណា?" Taehyung ក៏ប្តូរប្រធានបទសួររឿងដដែលៗ ដែលគេសួរមិត្តគេជិតមួយរយលានដងហើយ
"ឯងល្ងង់ណាស់ Tae"
"បើដឹងហើយម៉េចមិនប្រាប់យើងមកលោកអ្នកឆ្លាត" Taehyung ក៏ងាកទៅតបនឹងមិត្តគេវិញ
"ចាំបាច់អោយយើងអង្គុយល្ងង់កន្លះខែបែបនេះធ្វើអី?"Jungkook ឈប់តបហើយក៏លើកទូរសព្ទ័មកផ្ញើរសោរទៅមិត្តរបស់គេ
ទីង!
«ម»"ស្អីនឹង?" Taehyung សួរបន្ទាប់ពីបានឃើញអក្សរលោតនៅលើអេក្រង់ទូរសព្ទ័របស់គេ
"មួយថ្ងៃយើងផ្ញើរអោយឯងមួយអក្សរ! ធានាតែមួយអាទិត្យ ទេឯងដឹងហើយ" Jungkook តបទាំងញញឹម
"បើឯងនិយាយមួយម៉ាត់អោយចប់ប្រកាច់ងាប់មែនទេ?"
"អីឡូវមិនប្រាប់ក៏បាន"
"អត់ទេ! អត់ទេ...មួយថ្ងៃផ្ញើរមកមួយអក្សរក៏បាន" Taehyung និយាយហើយក៏ចុចហ្គេមរបស់គេបន្ត
"ហ៊ើយ! ចាញ់បាត់ហើយមកពីឯងនឹង" Taehyung បិទទូរសព្ទ័ទុកហើយ ដើរទៅយកទឹកអប់មកបាញ់នៅលើខ្លួន
"បាញ់អត់?"