_Vampire's Mansion_
កូនចៅរបស់ Jin បានយកឯកសារនៅក្នុងសឺរមីព៌ណគគីរមួយ ដែលមិនដឹងមុខរបស់អ្នកផ្ញើរ គេគ្រាន់តែយកវាមកដាក់ នៅខាងមុខភូមិគ្រឹះតាំងពីអង្កាលក៏មិនដឹង
"ចៅហ្វាយ! នេះប្រហែលជាឯកសាររបស់ពួក Minjae វាផ្ញើរមកអោយហើយមើលទៅនោះ"
"វាជាស្អី?"
"ខ្ញុំទាន់មិនបានបើកមើលទេចៅហ្វាយ" កូនចៅរបស់គេយកសឺរមី នោះទៅដាក់នៅលើតុធ្វើការរបស់ Jin
"អរគុណហើយ! ចេញទៅវិញចុះ" Jin និយាយព្រមទាំងបានទាញយកសឺរមីនោះយកមកមើលថានៅក្នុងមានអ្វី
"អ្នកណាគេអញ្ចេះ?" Jin ជ្រួញចិញ្ចើមដោយងឿងឆ្ងល់ នៅពេលដែលនៅក្នុងសឺរមីនោះគ្មានអ្វីក្រៅពីរូបថតរបស់មនុស្សមិនស្គាល់មុខម្នាក់ ថែមទាំងនៅខ្នងខាងក្រោយនៃរូបថតនោះបានសរសេរថា "នេះជាចំនុចចាប់ផ្តើម" តែ Jin មិនយល់នោះទេថា Minjae វាកំពុងតែចង់ធ្វើអ្វី ព្រោះមនុស្សនៅក្នុងរូបថតនេះមិនមែនជាគ្នារបស់ Jin ហើយថែមទាំងជាមនុស្សដែលគេមិនស្គាល់មុខទៀត⚜️⚜️⚜️⚜️⚜️
_Bar_
"អេ៎! ឯងមើលនោះទៅ" Taehyung កេសដៃមិត្តរបស់គេអោយ សម្លឹងមើលទៅស្រីម្នាក់ដែលមានរាងអក្សរ S ពាក់រ៉ូបខ្សែតូចព៌ណខ្មៅដោយធ្វើអោយវាកាន់តែរំលេចនូវសាច់សរខ្ចីរបស់នាងគួរអោយចង់ស្ទេបអង្អែល
"យើងដូចជាខានមករកចំណីយូរហើយ" Jungkook សម្លឹងមើលទៅស្រីដែលកំពុងតែរាំក្រលែងនោះ ដោយមិនដាក់ភ្នែកព្រមទាំងមានស្នាមញញឹមនៅលើមុខយ៉ាងពេញចិត្ត
"ចាំយើងអោយគេបើកបន្ទប់អោយ" Taehyung តបដោយញញឹម ហើយក៏បម្រុងនឹងងើបដើរទៅប្រាប់អោយគេបើកបន្ទប់តែ ក៏ត្រូវដៃរបស់មិត្តគេលូកមកចាប់កដៃរបស់គេជាប់
"ឯងមិនចង់ថ្នមនាងសិនទេហី?"
"ថ្នម? ថ្នមស្អី? ដេកជាមួយនាងមែនទេ?" Taehyung សួរទៅមិត្តរបស់គេដោយជ្រួញចិញ្ចើម
"អាឡប់! យើងសួរឯងតិចៗ សោះឯងប្រកាច់ស្រែកធ្វើអី?"
"កុំភ័យគ្មាននរណាឮទេ!" Taehyung អង្គុយចុះវិញហើយ សើចអស់សំណើចនឹងទឹកមុខរបស់ Jungkook
"ឯងមានអារម្មណ៍មែនទេ?"