⚜️9⚜️

465 65 31
                                    

⚜️⚜️⚜️⚜️⚜️

_School_

ថ្ងៃនេះជាថ្ងៃផុតកំណត់ត្រូវប្រមូលប្រធានបទដែលចង់សិក្សាអោយទៅលោកគ្រូ ខុសគេតែក្រុមរបស់ Jimin ប៉ុណ្ណោះដែលមានប្រធានបទពីរ រហូតមកដល់ថ្ងៃនេះហើយ Jimin និង Jungkook នៅតែមិនទាន់ចុះសម្រុងនឹងគ្នាសូម្បីតែបន្តិច

"Jimin! Jungkook...ហេតុអីក៏ក្រុមពួកឯងមានប្រធានបទពីរផ្សេងគ្នាបែបនេះ?" លោកគ្រូហៅពីរនាក់គេមកសួរ ដោយសារតែផ្តាំអោយរកតែមួយសោះទៅរកដល់ពីរអត់មានស្ដាប់គ្រូប្រាប់ឬក៏យ៉ាងម៉េច
"ហេតុអីក៏ធ្វើខុសពីអ្វីដែលគ្រូប្រាប់បែបនេះ?"

"ខ្ញុំចង់--"

"បាទលោកគ្រូ! ខ្ញុំបានប្រាប់ Jimin ហើយតែ Jimin រឹងក្បាលមិនព្រមស្ដាប់ខ្ញុំសោះ" Jungkook និយាយកាត់សម្តីដែល Jimin ចង់និយាយ ហើយងាកមកញាក់ចិញ្ចើមដាក់ Jimin

"ប្រធានបទពីរនេះរើសយកតែមួយបានហើយ! ចេញពីរៀន យកទៅអោយលោកគ្រូនៅការិយាល័យដឹងទេ?"

"បាទលោកគ្រូ" Jimin និង Jungkook បានតបទៅវិញដំណាលគ្នា រួចហើយលោកគ្រូក៏បានអោយពីរនាក់គេចូលទៅអង្គុយតាមកន្លែងវិញ

"ហេ៎! លោកគ្រូថាម៉េចខ្លះមុននេះ?" Jhope កេសសួរមិត្តរបស់គេតិចៗ នៅពេលដែលគេដើរចូលមកដល់កន្លែងអង្គុយវិញ

"អោយយកប្រធានបទមួយអោយគាត់ល្ងាចនេះ"

"ហ៊ើយ! យើងប្រាប់ហើយមិនជឿទេថាយកតែមួយបានហើយឃើញទេគ្រូស្ដីអោយទាល់តែបាន"

"តែយើងមិនចង់ធ្វើជាមួយគេនោះទេ" Jimin ខំទប់សម្លេងនិយាយតិចៗ តបទៅវិញទាំងធុញទ្រាន់

"មិនអីទេ! ធ្វើជាមួយគ្នាបែបនេះ គឺពួកឯងមានពេលច្រើនណាស់សម្រាប់ចុះសម្រុងនឹងគ្នា" Jhope និយាយហើយញញឹម បើតាមគេមើលទៅ Jungkook មិនមែនជាមនុស្សអាក្រក់នោះទេ ទាស់តែម្យ៉ាងប៉ុណ្ណោះ ដឹងហើយឮហើយថា Jimin ស្អប់គេ តែគេបែរជាមកផ្គើនលើសដើម

"ចុះសម្រុងរបៀបឯងនិង Tae មែនទេ?" Jimin សួរដោយញញឹមចុងមាត់ ហើយក្រឡេកភ្នែកទៅមើលស្នាមក្រហមនៅជិត.ក.អាវរបស់ Jhope នោះ

"ហ៊ើយ! shhhh" Jhope យកដៃម្ខាងខ្ទប់មាត់របស់ Jimin ខ្លាចអ្នកនៅអង្គុយក្បែរតុបានឮ
"កុំមកបង្វែរចូលរឿងយើង"

Mr. Devil I Love You Wo Geschichten leben. Entdecke jetzt