⚜️7⚜️

529 65 21
                                    

_Vampire's Mansion_

Jin កំពុងតែអង្គុយមើលឯកសារក្រុមហ៊ុននៅក្នុងបន្ទប់ធ្វើការរបស់គេ យ៉ាងស្ងប់ស្ងាត់ក៏ស្រាប់តែបានឮសម្លេងរបស់ប្អូនប្រុសគេ និយាយគ្នាជាមួយនឹង Taehyung ប្រហែលជា Jungkook ភ្លេចខ្លួនហើយមើលទៅនោះ ជាទូទៅ Jungkook និង Taehyung មិនដែលនិយាយរឿងសំងាត់ នៅក្នុងផ្ទះនោះទេ ព្រោះខ្លាចអ្នកនៅក្នុងផ្ទះបានស្ដាប់ឮ ពួកគេ ទាំងពីរតែងតែទៅនិយាយនៅខាងក្រៅ តែលើកនេះប្រហែលជាគិតថា Jin គេមិននៅផ្ទះហើយមើលទៅបានហ៊ាននិយាយបែបនេះ

(យើងមើលចិត្តរបស់ Jimin មិនឃើញទេ) Jungkook

(មិនអាចទេ! សូម្បីតែបិសាចដូចគ្នា ឯងនៅមើលឃើញចុះទម្រាំតែ Jimin ជាមនុស្សធម្មតាសោះ ហេតុអីឯងមើលមិនឃើញ?) Taehyung

(យើងក៏ឆ្ងល់ដែរ)

(ឬមួយក៏មកពី Jimin ស្អប់ឯងពេកទើបឯងមើលចិត្តគេមិនឃើញ បែបនេះ?)

(អឹម...មិនអាចទេគ្រាន់តែមើលចិត្តទាក់ទងអីនឹងស្អប់?)

(យើងមិនដឹងទេ! តែអីឡូវប្រាប់យើងសិនមកថា Jhope គិត មកលើយើងយ៉ាងម៉េច?)

(ស្រឡាញ់)

(ហាស៎? ស្រឡាញ់?)

(ភ្ញាក់ផ្អើលធ្វើអី? បើឯងស្រឡាញ់គេដែរសោះ)

(យើងមិនចង់មានស្នេហាទេ! ខ្លាចបែកគ្នា)

(ខ្លាចធ្វើអី? បែកទៅរកមនុស្សផ្សេងទៅ... តែក៏ពិបាកដែរយូរៗ ទៅគេប្រាកដជាចាស់ជាងឯងហើយក៏ស្លាប់បាត់)

(ហ៊ើយ! បែបនេះហើយទើបយើងធ្វើហីៗ ដាក់គេមិនចង់មាន
ទំនាក់ទំនងលើសពីនេះ)

(ធ្វើអោយគេក្លាយជាបិសាចដូចពួកយើងដែរទៅ)

គ្រាន់តែបានឮមួយឃ្លានេះភ្លាម Jin បានបំបាំងខ្លួនទៅក្នុងបន្ទប់របស់ Taehyung តែម្ដង មិនអាចអោយពួកគេនឹកឃើញគំនិតឆ្គួតឡប់បែបនេះបានទេ បើសិនជាមានអ្នកដឹងមិនបាននោះទេ ព្រោះសម័យនេះមនុស្សគ្រប់គ្នាស្ទើរតែលែងដឹងថាបិសាចជញ្ជក់ឈាម មាននៅលើពិភពលោកនេះទៀត ទៅហើយ

"អូយ!" Taehyung និង Jungkook ឧទានឡើងដំណាលគ្នាបន្ទាប់ពីជជែកគ្នាសុខៗ លេចវត្តមានរបស់បងប្រុសខ្លួនមក បែបនេះ

Mr. Devil I Love You Where stories live. Discover now