⚜️ 13⚜️

464 67 31
                                    

⚜️⚜️⚜️⚜️⚜️

_Condo_

Jimin បាននាំ Jungkook មកដល់បន្ទប់ខុនដូររបស់គេម្នាក់ មើលទៅដូចជាទឹកមុខធុញថប់ ម្នាក់ទៀតមើលទៅដូចជាទឹក មុខស្រស់ថ្លាខ្លាំងដល់ហើយ

"Jimin នៅតែម្នាក់ឯងទេឬ?" Jungkook បានសួរឡើងបន្ទាប់ពីបានដើរចូលទៅឃើញមកក្នុងមិនបានឃើញនរណា ម្នាក់ក្នុងនោះ

"ចុះមានឃើញអ្នកផ្សេងទៀតនៅក្នុងនេះទេ?"

"អញ្ចឹងចាំខ្ញុំរើរមកនៅជាមួយ" Jungkook និយាយហើយក៏ ដាក់ ខ្លួនអង្គុយនៅលើសាឡុងធម្មតាដូចជាមិនដឹងថា Jimin ស្អប់គេដល់ឆ្អឹងអញ្ចឹង

"...." Jimin ឮហើយជ្រួញចិញ្ចើមទាំងហួសចិត្តនេះ Jungkook គេគិតអីនឹងមកនិយាយធ្វើមើលតែគេទាំងពីរជាមិត្តស្និតស្នាល គេក៏បានដើរមកឈរទល់មុខសាឡុង Jungkook ដែលកំពុងតែអង្គុយនោះ

"មានការអីមែនទេ?" Jungkook សម្លឹងមើលមុខរបស់ Jungkook ហើយក៏បានសួរឡើងដូចជាគ្មានរឿងអ្វីកើតឡើង

"ម៉ោងប៉ុន្មានទៅផ្ទះវិញ?"

"ស្អីគេ? ទើបតែបានមកដល់មិនទាន់ប្រាំនាទីផង—" Jungkook និយាយមិនទាន់ចប់ ស្រាប់តែ Jimin និយាយកាត់ហើយ ដើរចូលទៅបន្ទប់បាត់

"នៅអង្គុយលើសាឡុងនេះអោយស្ងៀមទៅ! ម៉ោង ៣ អីនឹងខ្ញុំជូនទៅផ្ទះវិញ"

Jungkook រកតែតបទៅវិញក៏តបមិនទាន់ បើគ្រាន់តែនិយាយហើយដើរចូលទៅបន្ទប់បាត់ គិតមែនទេដែលថាម៉ោង ៣ ទៅផ្ទះវិញ បើមិនបានដេកនៅទីនេះទេភ្នាល់ Jungkook មុខក្រាស់ដេញដល់ងាប់ក៏មិនទៅដែរ 

មួយភ្លែត Jimin ក៏បានដើរចេញពីបន្ទប់គេងរបស់គេវិញដោយស្លៀកឈុតនៅផ្ទះធម្មតា ព្រោះមុននេះគេពាក់ឯកសណ្ឋានសាលា ចំណែកឯ Jungkook វិញមិនដល់ដប់នាទីផងគេងលក់នៅលើសាឡុងបាត់ទៅហើយ ណាមួយពពួកបិសាចដូចជាគេគេងបានតែពេលថ្ងៃនោះទេ ទើបគេឆាប់គេងលក់បែបនេះ

"...." Jimin ឃើញស្ងាត់ក៏បានដើរមកអើតមើល ក៏ឃើញថាអ្នកនៅលើសាឡុងគេងលក់បាត់ទៅហើយ គេមិនមាត់ហើយក៏ដើរទៅបើកទូរទឹកកកយកសាច់មកធ្វើម្ហូប សម្រាប់អាហារថ្ងៃត្រង់ដែលជិតហួសម៉ោងដែរត្រូវញ៊ាំបាត់ទៅហើយ

Mr. Devil I Love You Where stories live. Discover now